ចំណេះដឹងថ្មីៗ

ក្បួន​គុណ​លេខ​រហ័ស​ជាមួយនឹង ១១ ដោយ​​មាត់​ទទេ​


បច្ចេកទេ​ស​គុណ​លេខ​ឲ្យ​បាន​រហ័ស​ជា​ចំណែក​មួយ​នៃ​ជោគ​ជ័យ​ក្នុង​ការ​សិក្សា​គណិត​វិទ្យា​ ឬ​មុខវិជ្ជា​ដែល​ត្រូវ​ការ​គិត​លេខ​ជា​ចាំ​បាច់​។ ត​ទៅ​នេះ​ សិស្ស​និស្សិត​នឹង​បាន​សិក្សា​អំពី​វិធី​គុណ​លេខ​ឲ្យ​បាន​លឿន​និង​ត្រឹម​ត្រូវ​បំផុត​។​ ក្បួន​នេះ​អនុវត្តន៍​ចំពោះ​ប្រមាណ​វិធី​គុណលេខ​ពីរ​ខ្ទង់​​ជាមួយ​នឹង​ ១១។​

ឧទាហរណ៍ ៦៣ X ១១
ចូរ​យក​ ៦ + 3 ស្មើ​នឹង​៩​
បន្ទាប់​មក​យក​ លេខ​ ៩ ដាក់​នៅ​ចន្លោះ​ ៦ និង​ ៣
ដូច្នេះ​ចម្លើយ​គឺ​ ៦៩៣។

ឧទាហរណ៍​ទី​ពីរ ៤៣ X ១១
ចូរ​យក​ ៤ + ៣ ស្មើ​នឹង​​៧
បន្ទាប់​មក​យក​លេខ​ ៧ ដាក់​នៅចន្លោះ​ ៤ និង​ ៣​
ដូច្នេះ​ចម្លើយ​គឺ​ ៤៧៣ ។

ក្នុង​ករណី​ផលបូក​លេខ​ទាំង​ពីរ​ខ្ទង់​​ធំ​ជាង​៩​

ឧទាហរណ៍​ ៧៥ X ១១
ចូរ​យក​​ ៧ + ៥ ស្មើ​នឹង​ ១២
បន្ទាប់​មក​យក​លេខ​ ២​ដាក់​នៅចន្លោះ​លេខ​ ៧ និង​លេខ​ ៥​
ចំណែក​ឯ​លេខ​ ១​ យក​ទៅ​បូក​នឹង​លេខ​៧ មាន​ន័យ​ថា​ (៧+១)២​៥
ដូច្នេះ​ចម្លើយ​ចុង​ក្រោយ​គឺ​ ៨​២៥​។



ប្រភពពី៖ salarean.com

0 comments:

Post a Comment

Powered by Blogger.