តើអ្នកដឹងទេថាទម្រង់មុខ និង របស់របរទាំងឡាយនៅលើផ្ទៃមុខរបស់អ្នកពិតជាមានលក្ខណៈពិសេសខ្លាំងកម្រិតណា? វាគឺអាចបញ្ជាក់ពីអត្តចរិក ហើយក៏អាចដឹងពីជោគវាសនាព្រមទាំងគ្រោះថ្នាក់ទាំងពួងផងដែរ ។ ខាងក្រោមនេះគឺជាក្បួនក្នុងការមើលពីទម្រង់មុខដែលអាចនឹងមានគ្រោះថ្នាក់របស់មនុស្សម្នាក់ៗ សូមតាមដូចតទៅ៖
១)នៅពីលើចុងច្រមុះមានស្នាមឆ្នូតខ្សែ
តាមក្បួនមិនថាជាខ្សែកាត់ទទឹងឬខ្សែកាត់បណ្តោយឡើយគឺសុទ្ធតែ សំដៅលើក្តីអន្តរាយនៃសុខភាព ដោយក្រុមមនុស្សបែបនេះងាយជួបនឹងឧបទ្ទវហេតុនានាឬក៏ជួបនឹងជំងឺត្រូវ វះកាត់ផង។
២)ស្នាមខ្សែអាជ្ញាព័ទ្ធជុំវិញមាត់
ថ្វីត្បិតតែស្នាមខ្សែវែងបន្តិចបន្តួចក្តីប៉ុន្តែផ្នែកខាងចុងខ្សែ ស្រាប់តែកោងចូលក្រោមបបូរមាត់ដែលមានទ្រង់ទ្រាយដូចជាព័ទ្ធជុំវិញ បបូរមាត់គឺសំដៅទៅលើជោគអាក្រក់។តួយ៉ាងដូចជាចូលដល់វ័យចាស់ជរាទៅ គឺមានជីវភាពរស់នៅយ៉ាងលំបាកលំបិនជាទីបំផុត។ម្យ៉ាងវិញទៀតក៏មានជម្ងឺ ធ្ងន់ស្រាលមកបៀតបៀន ហើយរហូតដល់វ័យខ្ទង់៧០ឆ្នាំឬលើសពីនេះ អាចគ្រោះថ្នាក់ដល់ជីវិតទៀតផង។
៣)ថ្ងាសឡើងខ្មៅ
ថ្ងាសឡើងខ្មៅបើតាមក្បួនគឺមិនល្អឡើយ ព្រោះតែងជួបជាមួយគ្រោះអា
ក្រក់ច្រើន។រីឯថ្ងាសឡើងក្រហមច្រើនមានរឿងក្តីក្តាំកើតឡើង ហើយបើថ្ងាសឡើងបៃតងគឺសំដៅទៅលើជំងឺឈឺថ្កាត់។
៤)ប្រជុំចិញ្ចើមមានប្រជ្រុយ
កាលបើនៅត្រង់ចំណុចប្រជុំចិញ្ចើមមានប្រជ្រុយ មិនថាមានទីតាំងនៅចំណុចខាងឆ្វេងឬខាងស្តាំឡើយ គឺសុទ្ធតែតំណាងឲ្យការជួបគ្រោះលង់ទឹកទាំងអស់។
៥)ភ្នែកស៣
ភ្នែក ស៣ខាងលើ គឺកាលបើគ្រាប់ភ្នែកខ្មៅស្តិតនៅជាប់ត្របកភ្នែកខាងក្រោម។រីឯភ្នែក ស៣ខាងក្រោមគឺបើគ្រាប់ភ្នែកខ្មៅស្ថិតនៅជាប់ត្របកភ្នែកខាងលើគឺ ទ្រង់ទ្រាយរបស់ភ្នែកទាំងពីខាងលើនេះសុទ្ធតែបានជួបរឿងក្តីក្តាំ និងឧបទ្ទវហេតុនានា។
៦)ចំណុចកណ្តាលនៃកែវភ្នែកទាំងគូមានស្នាមខ្សែកាត់ទទឹង
បើមានលក្ខណៈបែបនេះបញ្ជាក់ពីជំងឺសួតចូលបៀតបៀនយាយី។
៧)ស្នាមខ្សែដាច់ចេញពីគ្នា
ប្រសិនបើ មានស្នាមខ្សែដាច់ចេញពីគ្នាគឺតំណាងឲ្យមានមានទុក្ខព្រួយពេលនៅ វ័យចាស់ជរា ព្រមទាំងមានជំងឹឈឺថ្កាត់ ជាពិសេសគឺធ្វើទុក្ខនៅត្រង់ម្តុំជើង។
៨)ស្នាមខ្សែកោងចូលចំគែមបបូរមាត់
កាលបើមានទ្រង់ទ្រាយស្នាមខ្សែបែបនេះ គឺមិនល្អឡើយ ហើយតំណាងឲ្យដល់អាយុខ្លី។ម្យ៉ាងវិញទៀតវាជានិម្មិតរូបនៃការស៊ី អត់ស៊ីឃ្លាននិងដាច់ពោះស្លាប់ទៀតផង។ក្រៅពីនោះវាអាចសំដៅទៅលើ ក្រពះ ពោះវៀន មិនល្អ ជាពិសេសអាចមានជំងឺឈឺថ្កាត់ពិបាកក្នុងការទទួលទានអាហារ ហើយឈានចូលក្នុងវ័យកណ្តាលត្រូវរកវិធីការពារឲ្យបានល្អប្រពៃ ទើបអាចមានអាយុយឺនយូរអង្វែង។
**វិធីរំដោះគ្រោះធំៗទាំង៣យ៉ាង
១)ធ្វើបុណ្យដាក់ទាន
កាលដែល មានចិត្តសប្បុរសចេះធ្វើបុណ្យដាក់ទានដល់ពួកជនទីទ័លក្រតោកយ៉ាក ដើម្បីជួយកាត់បន្ថយនូវអម្រែកទុក្ខរបស់ពួកគេ។ការធ្វើបុណ្យដាក់ ទានបែបនេះគឺពុំគ្រាន់តែទទួលបាននូវសគុណតបស្នងវិញប៉ុណ្ណោះទេព្រោះ ក្នុងពេលជាមួយគ្នានោះដែរក៏អាចជួយរំដោះគ្រោះចង្រៃឧបទ្រពនៅក្នុង គ្រួសារទៀតផង។
២)អំណោយឈាម
ផលប្រយោជន៍នៃលោហិត គឺអាចជួយសង្គ្រោះដល់ជីវិតមនុស្សដែលរងរបួសហូរឈាមខ្សោះអស់ពីខ្លួន។ ដូច្នេះប្រសិនបើលោកអ្នកមានចិត្តសប្បុរសធម៌ជួយផ្តល់ឈាមដល់អង្គភាព ណាមួយឬដល់ជនរងគ្រោះណាម្នាក់ បានន័យថាលោកអ្នកបានជួយសង្គ្រោះជិវិតមនុស្សម្នាក់។ម្យ៉ាងទៀតទង្វើ ដ៏ថ្លៃថ្លានេះ ក៏អាចជួយរំដោះគ្រោះដល់ខ្លួនឯងផ្ទាល់ទៀតផង។ ប៉ុន្តែប្រសិនបើសុខភាពមិនអំណោយផលទេនោះ លោកអ្នកអាចជ្រើសរើសយកការពិនិត្យឈាមឬការព្យាបាលធ្មេញដើម្បី ទប់ស្កាត់នូវគ្រោះថ្នាក់នៃការបង្ហូរឈាម ក៏មានប្រសិទ្ធភាពដូចគ្នាដែរ។
៣)ព្រលែងសត្វមានជីវិត
ការ ព្រលែងសត្វ យកល្អគឺត្រូវទិញសត្វមានជីវិតណាដែលគេកំពុងតែដាក់តាំងលក់នៅ ទីផ្សារសម្រាប់ឲ្យអតិថិជនឬមនុស្សម្នានាំគ្នាទិញយកទៅសម្លាប់ធ្វើ ម្ហូបដូចជាគ្រឿងសមុទ្រស្រស់ឬសត្វមានជីវិតនៅក្នុងទឹកសាបដើម្បី ផ្តល់ឳកាសឲ្យពួកវាបានរស់រានមានជីវិតសាជាថ្មីម្តងទៀត។កន្លងមកមាន អ្នកខ្លះចូលចិត្តទិញសត្វស្លាប(កូនចាបតូចៗ)ដែលជាប់នៅក្នុងទ្រុង ទៅព្រលែងនៅក្នុងព្រៃ។ប៉ុន្តែត្រូវតែកត់សម្គាល់ តើកូនចាបតូចៗទាំងនោះអាចហោះហើរស្វែងរកចំណីដូចកាលពីមុនពួកវា ត្រូវគេចាប់ដាក់ទ្រុងដែរឬក៏អត់?យើងត្រូវពិចារណាដើម្បីចៀសវាង នូវការធ្វើបុណ្យ តែបែរជាទទួលបានបាបកម្មវិញ៕
ស្រាវជ្រាវ និង រៀបរៀងដោយ៖ Moha Sneha
0 comments:
Post a Comment