ជំនឿ និង ហោរាសាស្ត្រ

ជូត រោង មមែ ច និង កុរ ស៊ែរ​ចេញ ដើម្បី​ទទួល​បាន​ពរ​សំណាង​សម្រាប់​ខែ​សី​ហា​ខាង​មុខ​នេះ!


សូមអោយក្រោយពីស៊ែរចេញទៅ ឆ្នាំទាំងប្រាំ (ជូត រោង មមែ ច និង កុរ) ខាងក្រោមនេះ នឹងមានសំណាង ទទួលបាន ការជូនពរ សំណាង ហេងៗ  និង ធ្វើ​អ្វី​ក៏​សម​ប្រកប សម្រាប់​ក្នុង​ខែសីហា ឆ្នាំ២០១៧ ខាង​មុខ​នេះ​តទៅ គឺសូមអោយ ប្រាថ្នាអ្វីបានដូចបំណង ហើយក៏សូមជូនពរបន្ថែម ប្រសិនបើលោកអ្នក មានរឿងអ្វីក្នុងចិត្តចង់បាន សូមអោយ បានសម្រេច ស័ក្តសិទ្ធិ ១០០% ផងចុះ៖

ដៃគូសហការឧបត្ថម្ភ៖ ENTRUST ME

ឆ្នាំជូត៖ សូមអោយអ្នក មានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ មានមិត្តល្អៗ មានញាតិច្រើន និង មានវត្ថុជាទីស្រលាញ់របស់អ្នកច្រើនៗ រៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ។


ឆ្នាំរោង៖ សូមអោយអ្នកមានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់ និងរៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ហើយក្រោកពីគេង តែងតែមានភាពស្រស់ស្រាយ ជាប់ខ្លួនជានិច្ច !



ឆ្នាំមមែ៖ សូមអោយអ្នក ទៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខ សុវត្ថិភាព ហើយ ពេលធ្វើកិច្ចការ អ្វីមួយ អ្នកតែងមានគំនិតជ្រះថ្លា និង គិតបានជ្រៅជ្រះ ប្រាថ្នាអ្វីបានសម្រេច ធ្វើការតូចធំមានតែអ្នកគាំទ្រ ទំនុកបំរុងសព្វគ្រប់បែបយ៉ាង ហើយថ្ងៃមុខ អ្នកនឹងក្លាយជាដង្ខៅ អ្នកមានទ្រពមហិមា ឬក៏ មហាសេដ្ឋីប្រាក់លានដុល្លារ ។ រៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ។



ឆ្នាំច៖ សូមអោយអ្នកជួបតែរឿងល្អៗ ក្នុងជីវិត មានលាភ មានសំណាង ជួបតែមនុស្សជួយ ជ្រុំជ្រែងរាល់ក្តីបំណងរបស់អ្នក និង សូមអោយ ស្នេហា ការងារ និង គ្រួសារអ្នក មានតែ រឿងមង្គល ល្អូកល្អឺន កើតឡើងរាល់ពេល ព្រមទាំងមានលាភសំណាងធំៗ ចូលឆាប់ៗ នេះ ។



ឆ្នាំកុរ៖ សូមអោយអ្នកក្លាយជាមនុស្សមានសម្បត្តិមហាសាល នាថ្ងៃអនាគត ទោះបី​ជា​អ្នក​ចង់​ក្រ​ក៏​សូម​កុំ​អោយ​ក្រ ទោះ​ជា​មាន​សត្រូវ​តាម​យាយី​ជីវិត​អ្នក​ម្តង​ហើយ​ម្តង​ទៀត​ ក៏​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​អ្នក​បាន មួយ​វិញ​ទៀ​ត​សូម​អោយ​ក្តី​ស្រម៉ៃ ទាំង​ឡាយ​ទាំងពួង​របស់​អ្នក​ឆាប់​បាន​ដើរ​ដល់​ផ្លូវ​ជោគជ័យ ផ្លូវ​សម្រេច ជា​ស្ថាពរ ១០០% ផង​ចុះ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.