មិនមានអំណះអំណាងណាមួយ ដែលបញ្ជាក់ថា ក្បាច់រួមភេទពិសេសៗណាមួយ ពិតជាអាចជួយឲ្យអ្នក មានផ្ទៃពោះបាននោះទេ។ អ្នកប្រហែលជាធ្លាប់លឺថា ឲ្យតែក្បាច់ណា ដែលធ្វើឲ្យមេជីវិតឈ្មោល ធ្វើដំណើរកាន់តែជិតមាត់ស្បូនខ្លាំងជាងគេបំផុត ដូចជា ក្បាច់ម៉ែចែកឲ្យ (បុរសនៅពីលើមនុស្សស្រី) ច្រើនតែមានលក្ខណៈល្អជាងក្បាច់ផ្សេងៗ។ ប៉ុន្តែ វាដូចជាមិនមានការសិក្សាអ្វី ដែលអះអាងអំពីរឿងនេះនៅឡើយទេ។
ម្យ៉ាងវិញទៀត ការកំណត់ពេលវេលាបានយ៉ាងត្រឹមត្រូវ គឺជាកត្តាដ៏សំខាន់។ ដូច្នេះ ដើម្បីបង្កើនឱកាសនៃការមានផ្ទៃពោះបាន ចូររួមភេទមួយថ្ងៃ ឬពីរថ្ងៃ មុនពេលអ្នករំពឹងថានឹងផ្ទុះអូវុល និងចាំធ្វើម្តងទៀត ក្នុងថ្ងៃផ្ទុះអូវុលតែម្តង។

២, តើការឈានដល់ចំណុចកំពូល ក្នុងពេលរួមភេទ ជួយឲ្យខ្ញុំមានឱកាស មានផ្ទៃពោះដែរឬទេ?
មនុស្សមួយចំនួនជឿថា ស្ត្រីម្នាក់ដែលឈានដល់ចំនុចកំពូល ក្នុងពេលរួមភេទក្រោយពេលដៃគូ បាញ់ទឹកកាមចូលក្នុងទ្វារមាសរួច អាចជួយបង្កើនឱកាសនៃការមានផ្ទៃពោះបាន ប៉ុន្តែវាគ្មានអំណះអំណាងណាមួយដែលបញ្ជាក់ថា ជាទស្សនៈត្រឹមត្រូវឡើយ។
ការឈានដល់ចំនុចកំពូល ក្នុងពេលរួមភេទ មិនមែនជាសមាធាតុដ៏សំខាន់ ក្នុងការធ្វើឲ្យមានផ្ទៃពោះទេ ប៉ុន្តែ វាជាហេតុការណ៍មួយធ្វើឲ្យស្បូនកន្ត្រាក់ សម្រាប់ជាជំនួយដល់មេជីវិតឈ្មោល ធ្វើដំណើរទៅក្នុងបំពង់ដៃស្បូន។ (ជាការកន្ត្រាក់ស្បូនដែលគ្មានការឈឺចាប់ ដោយឯងៗ ទោះបីជាគ្មានការរួមភេទក៏ដោយ ជាពិសេសក្នុងពេលផ្ទុះអូវុលតែម្តង)។
៣, តើខ្ញុំគួរតែដេក ទម្រេតធម្មតាដែរទេ?
គ្មានអំណះអំណាងណាមួយដែលថា ការដេកទម្រេតខ្លួនធម្មតា មានលក្ខណៈខុសគ្នានោះទេ ប៉ុន្តែ វាក៏មិនអាចធ្វើឲ្យមានការឈឺចាប់ដែរ។ ការនៅបន្តដេកលើផ្ទៃរាបស្មើ ១៥ នាទី ក្រោយពីរួមភេទរួច អាចអនុញ្ញាតិឲ្យមេជីវិតឈ្មោល ដក់សល់ក្នុងទ្វារមាសច្រើនទៀត។ ពិតណាស់ រាល់ការបាញ់ទឹកកាមម្តងៗ មានមេជីវិតចេញរាប់លានក្បាលឯណោះ ដូច្នេះ គួរតែមានមេជីវិតឈ្មោលច្រើនដែរ ដែលសល់ក្នុងទ្វារមាស ទោះបីជាអ្នកក្រោកឡើងភ្លាម ក្រោយពីរួមភេទហើយក៏ដោយ។
ចំណាំ ៖ បើសិនជាអ្នក កំពុងតែព្យាយាមចង់មានផ្ទៃពោះ ក្នុងរយៈពេល ១ ឆ្នាំ ឬយូរជាងនេះ ហើយមិនជោគជ័យ (ឬ បីទៅ ប្រាំមួយខែក្រោយពីអ្នកអាយុខ្ទង់ ៣៥ឆ្នាំ) ឬបើសិនជាអ្នកកំពុងតែមករដូវមិនទៀងទាត់ យកល្អ គួរតែពិគ្រោះជាមួយអ្នកជំនាញ ខាងសុខភាពបន្តពូជទៅ៕
0 comments:
Post a Comment