ជំនឿ និង ហោរាសាស្ត្រ

លាភ​សំណាង​ដែល​ត្រូវ​កើត​ឡើង​ដល់​ឆ្នាំ ឆ្លូវ មមី និង រកា នៅ​ដើម​ខែ​សីហា តាម​ទំនាយ​ចិន!


ក្តៅៗ!!! យោងតាមគេហទំព័រ Feng Shui China ដែលទើបតែចេញផ្សាយ មុននេះ បន្តិច បានប្រាប់ឲ្យដឹងថា នៅដើមខែសីហា ខាងមុខនេះ នឹង មានរឿងល្អ មួយចំនួន កើតឡើង លើឆ្នាំ ៣ ក្នុង អត្ថន័យ នៃភាពស្រស់ត្រកាលដូចគ្នា និង លាភសំណាងសំណាង ដូចគ្នា ។ ទន្ទឹមនឹងនេះ ឆ្នាំទាំង ៣ នោះ នឹង ទទួលបាននូវ ភាពសុខុដុមរម្យនា ក្នុងក្រុមគ្រួសារ សាច់ញាតិ ដែលជាហេតុធ្វើអោយ គេ មានកិត្តិនាមល្អ ក្នុងតំបន់ដែលគេកំពុង តែរស់នៅ អាស្រ័យផល ឬក៏ កន្លែងប្រកបរបរ រកស៊ីរបស់គេ ផងដែរ ។

ឆ្នាំទាំង ៣ នោះ មានឆ្នាំ ឆ្លូវ មមី និង រកា សូមតាមដានដូចខាងក្រោម៖

១. ឆ្នាំឆ្លូវ៖

ជាទូទៅ៖ បើ​លោកអ្នក​ចង់​ធ្វើការ​ផ្លាស់ប្តូរ​អ្វី​ តែង​ផ្តល់​ផល​ល្អ ​និង​ផ្លែផ្កា​ឆ្លើយតប​មកវិញ​គាប់ប្រសើរ​ផងដែរ ហើយ រាល់ការងាររកទទួលទាន មានលាភចូល លុយកាក់ហូរ ចូលច្រើន អាចនឹងមានអ្នកនាំប្រាក់មកអោយដល់មុខហាងផងដែរ។ ចំណែកការធ្វើដំណើរទៅណាមកណា គឺមេឃស្រលះល្អណាស់ សម្រាប់អ្នកចង់ចេញដើរកម្សាន្ត។ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​ណាស់​។

កត្តាល្អខ្លាំង៖ ទី១ មានរឿងល្អៗកើតឡើងផ្ទួនៗច្រើន និង ទី២ មានការងារពេញចិត្ត​ ហើយ​ផ្តល់ចំណូលច្រើនចូលមកដល់ ។


២.​ ឆ្នាំមមី៖

ជាទូទៅ៖
 រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រញ៉ាប់រូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​។

កត្តាល្អខ្លាំង៖ ទី១ មានញាតិមិត្តនាំដំណឹងល្អមកអោយច្រើន និង ទី២ គូស្នេហ៍​នាំរឿងល្អ ដល់អ្នកក៏ច្រើន ។



៣. ឆ្នាំរកា៖

ជាទូទៅ៖
 រាល់ការងាររកទទួលទានរបស់អស់លោកអ្នក មានលាភចូលជាលំដាប់ មុខដំណែងក៏ឡើង។ ចំណែកការធ្វើដំណើរទៅណាមកណាគឺ ជួបតែសុខ និងសប្បាយ។ ​រីឯ​បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ​មាន​ភាព​ស្រស់ស្រាយ​និង​មាន ការចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រពៃ។

កត្តាល្អខ្លាំង៖ ទី១ នឹងមានប្រាក់កាស់ច្រើន និង ទី២ គឺមានមនុស្សជួយជ្រុំជ្រែងការងារ​ច្រើន ។



ឧបត្ថម្ភដោយ៖ ENTRUST ME


ប្រភពពី៖ Feng Shui China
ប្រែសម្រួលដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.