១. អ្នកកើតឆ្នាំជូត៖ បើគិតតាមក្បួនហុងស៊ុយចិន ក្នុងអាទិត្យទី១ នៃខែសីហានេះ អ្នកដែលកើតឆ្នាំជូត និងទទួលបានរឿងរំភើបមួយ។ប៉ុន្តែមនុស្សប្រភេទនេះចាំថាត្រូវអត់ធ្មត់និងអ្វីៗទាំងអស់ប្រសិនបើអ្នកចង់ធ្វើវាអោយសំរេច, មិនចាំបាច់ចង់បានវាខ្លាំងពេកទេត្រូវធ្វើសន្សឹមៗនិងសំរេចបានដូចបំណង។ ជាការពិតណាស់ ប្រសិនបើ អ្នកព្យាយាមធ្វើវា កាលពីគ្រាមុន ឬក៏ខែមុន នោះ អ្នកនឹងទទួលបាន សម្មិទ្ធិផលដ៏អស្ចារ្យមួយសឹងតែនឹកស្មានមិនដល់ នៅ មិនតែប៉ុណ្ណោះការទំនាក់ទំនងរបស់អ្នកនិងគ្រួសារកាន់តែមានភាពរីករាយ ហើយអ្នកនឹងរីករាយជាមួយ និងលទ្ធផលដែលអ្នកព្យាយាម។

២. អ្នកកើតឆ្នាំថោះ៖ បើគិតតាមក្បួនហុងស៊ុយចិន នៅដើមអាទិត្យទី១ នៃខែសីហា អ្នកកើតឆ្នាំថោះ នឹងជួបមនុស្សដែលអស្ចារ្យ និងសមានចិត្ត ព្រមទាំង យល់ពីគុណ តម្លៃនៃការតស៊ូ ប្រឹងប្រែង និង ចិត្តអំណត់ របស់អ្នក ។ ក្នុងអាទិត្យទី១ នៃខែសីហា នេះ អ្នកនឹងក្លាយជាមនុស្សដែលមានសំណាង, ធ្វើអ្វីក៏បានសំរេច និង កើតគំនិតសុទិដ្ឋិនិយម ថ្មីៗ ល្អៗ និង មានប្រយោជន៍ ហើយអ្នកនឹងក្លាយជាមនុស្សឆ្លាតវៃជាងគេ និង មានសមត្ថភាពខ្ពស់ ជាគូសត្រូវ ឬក៏ មនុស្សផ្ចាញ់ផ្ចាល ជុំវិញខ្លួនអ្នក ។ អ្នកដែលកើតឆ្នាំនេះ ភាគច្រើនគឺជា អ្នកមានអំណាច និង មានឥទ្ធិពលខ្លាំងខ្លាទៅលើអ្វីមួយ។ ពួកគេមានឆន្ទៈធំធេងណាស់ សំរាប់កាត់បន្ថយសម្ពាធនៅកាលៈទេសៈដ៏សំខាន់ ឬក៏ អាចទទួលបានការជួយពីអ្នកដ៏ទៃ។ ហើយឥលូវរិតតែល្អ កុំបារម្ភទៀតអីរឿងអពមង្គល ដែលកើតមានលើអ្នកកាលពីមុនបានបញ្ចប់ទៅហើយ ដូច្នេះអ្នកនឹងទទួលបាននូវសុភមង្គល និងរឿងល្អៗចាប់ពីពេលនេះទៅ ។

៣.អ្នកកើតឆ្នាំកុរ៖ បើគិតតាមក្បួនហុងស៊ុយចិន ក្នុងអាទិត្យទី១ ខែសីហានេះ អ្នកដែលកើតឆ្នាំកុរ ធ្វើអ្វីៗតែងតែមានភាពសុីសង្វាក់ជាមួយអ្នកនៅជិតខ្លួន, ហើយមានមិត្តភក្តិជាច្រើនទទូលស្គាល់នូវអាកប្បកិរិយារបស់អ្នកដែលតែតតែលាក់បាំងពីមុន។ មនុស្សប្រភេទនេះជាធម្មតា គឺចូលចិត្តជួយអ្នកដទៃ ប៉ុន្តែចូរប្រុងប្រយ័ត្នថាការជួយនេះក៏អាចធ្វើអោយអ្នកលំបាកនៅថ្ងៃណាមួយបានដែរ, តែវាមិនមែនទាំងអស់នោះទេ ហើយម្យ៉ាងទៀតបន្ទាប់ពីខែកក្កដាកន្លងផុតទៅ អ្នកដែលកើតឆ្នាំនេះប្រសិនបើអ្នកមានការអាក់អន់ស្រពន់ចិត្ត ចំពោះការទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ឬក៏ស្នេហា អ្នកអាចដោះស្រាយជាមួយ ពួកគេបានដោយ ការនិយាយជាភាសាបែបទន់ភ្លន់ ប្រសិនបើអ្នកចង់ទទួលបានមិត្តភាព ឬក៏ចំណងស្នេហារបស់អ្នកមកវិញ ។
0 comments:
Post a Comment