ជំនឿ និង ហោរាសាស្ត្រ

តម្រាសាស្រ្តខ្មែរ អំពី របៀប​មើលថ្ងៃល្អ​...


ចំពោះ​ថ្ងៃ​ខែ​មួយចំនួន ដែល​ខ្មែ​យើង​តែង​ចំណាំ​តៗ​គ្នា​ថា​ល្អ ឬ​មិន​ល្អ រហូត​ដល់​គេ​បាន​ចងក្រង​ទុក​ជា​ក្បួន សំរាប់​កូនចៅ​ជំនាន់​ក្រោយ ហើយ​ក្បួន​នេះ បាន​បែង​ចែក​ជាពី​វេន គឺ​វេនខ្នើត និង វេន​រនោច៖

1- វេនខ្នើត៖
-​ថ្ងៃ ១ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក -ដល់​ថ្ងៃ​ត្រង់​។​
-​ថ្ងៃ ២ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ប៉ុន្តែ ហាម​សង់ផ្ទះ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ៣ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ។​
​-ថ្ងៃ ៤ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ​។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ៥ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹងប្រពន្ធ​។​

​-ថ្ងៃ ៦ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ ដូចជា សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ។ ឬ​ក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ៧ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​-ថ្ងៃ ៨​កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ពុំ​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​-ថ្ងៃ ៩ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ សង់ផ្ទះ ស្តីដណ្តឹង​ប្រពន្ធ​ល្អ​ប្រពៃ ។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ១០ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​

​-ថ្ងៃ ១១ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ១២ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​-ថ្ងៃ ១៣ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​ល្អ មិន​ថា​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ១៤ កើត ធ្វើ​ពិធី​មង្គល​ផ្សេងៗ​មិន​ល្អ​ទេ ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ​។​
​-ថ្ងៃ ១៥ កើត ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​

2- វេនរនោច៖
-​ថ្ងៃ ១ រោច ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​
​-ថ្ងៃ ២ រោច ហាម​សង់ផ្ទះ ស្តី​ដណ្តឹងប្រពន្ធ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ៣ រោច ហាម​ធ្វើ​ពិធី​អ្វីៗ​ទាំងអស់​។​
​-ថ្ងៃ ៤ រោច សង់ផ្ទះ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​បានល្អ ប៉ុន្តែ​ហាម​ដណ្តឹង​កូន​គេ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក -ដល់​ថ្ងៃ​ត្រង់​។​
-​ថ្ងៃ ៥ រោច ហាម​សង់ផ្ទះ ឬ​ដណ្តឹង​កូន​គេ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​

​-ថ្ងៃ ៦ រោច ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ៧ រោច ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ៨ រោច សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ប៉ុន្តែ ពិធី​ផ្សេងៗ​មិនល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ៩ រោច ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ១០ រោច ហាម​សង់ផ្ទះ ឬ​ប្រារឰ​ពិធី​ផ្សេងៗ​។​

​-ថ្ងៃ ១១ រោច សង់ផ្ទះ​ល្អ ដណ្តឹងប្រពន្ធ​ល្អ ធ្វើ​ពិធី​ផ្សេងៗ​ល្អ​។ ឫក្ស​វេលា​ល្អ ចាប់ពី​ពេល​ព្រឹក ដល់​ថ្ងៃ​ត្រង់​។​
​-ថ្ងៃ ១២ រោច ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ១៣ រោច ហាម​សង់ផ្ទះ ឬ​ស្តី​ដណ្តឹងប្រពន្ធ និង​ប្រារឰ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ១៤ រោច ហាម​ធ្វើ​ពិធី​ផ្សេងៗ​។​
​-ថ្ងៃ ១៥ រោច ហាម​ធ្វើ​ពិធី​ផ្សេងៗ​ទាំងអស់​។​

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.