ចំណេះដឹងថ្មីៗ

ជំនឿ៖ ការជ្រើសរើសពេលា សម្រាប់​ថ្ងៃ​រៀប​ការ​មាន​សារៈ​សំខាន់​ណាស់មែន​ទេ?



ការ​ជ្រើស​រើស​ពេលា​​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​ គឺ​មាន​សារៈ​សំខាន់​ណាស់​​ចំពោះ​កូន​ប្រុស​នឹង​កូនស្រី​។ បើ​តាម​ជំនឿ​ពី​បុរាណ​បាន​បង្ហាញ​ថា បើ​ការ​ជ្រើស​រើស​ថ្ងៃ​ល្អ​ដើម្បី​រៀប​ការ ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​រក​ស៊ីមាន​បាន​រស់​នៅ​ប្រកប​ដោយ​ក្តី​សុខ​ ត​កូន​ ត​ចៅ​។ តែ​បើ​ការ​រើស​ពេលា​មិន​បាន​ល្អ​ទេនោះ កូន​ប្រុស​កូន​ស្រី រក​ស៊ីមិន​កប ហើយ​អាច​មាន​រឿង​រ៉ាវ​ឈ្លោះ​ទាស់​ទែង​គ្នា រហូត​ដល់​ចែក​ផ្លូវ​គ្នា​ផង​ក៏​មាន​។

ក.សម័យបុរាណ
បន្ទាប់ ​ពី​កូន​ប្រុស​ជំរាប់​ពត៌​មាន​ហើយ ​មាតា​បិតា​ ទៅ​រក​លោក​គ្រូ​ហោរ​មើល​ពេលា​។ កាល​ពី​សម័យ​ដើម គេ​មើល​ពេលា​តែ​ខាង​កូន​ស្រី​ប៉ុណ្ណោះ​ តែ​បច្ចុប្បន្ន ខាង​ស្រី​មិន​ព្រម​ គេ​ត្រូវ​មើល​ពេលា​ទាំង​សង​ខាង​ ដូច្នេះ​គ្រូ​ហោរ​ត្រូវ​ដឹង​ពី​ឆ្នាំ​កំណើត​នៃ​អ្នក​ទាំង​ពី​រផង​ និង​អាយុ​កាល​នៃ​អ្នក​ទាំង​ពីរ​ផង​ដើម្បី​ធ្វើ​ការ​គន់​គូរ​ទៅ​តាម​ក្បួន​​តម្រាល​។



ខ. សម័យបច្ចុប្បន្ន
មាតា ​បិតា​កូន​ប្រុស​ កូន​ស្រី​ ត្រូវ​ពិ​គ្រោះ​គ្នា​ជា​មុន​សិន​ ទើប​កំណត់​ថ្ងៃ​ជ័យ​ ដែល​លោក​គ្រូ​ហោរ​បាន​កំណត់​ឲ្យ​។ ​ពេល​រៀប​អាពាហ៍​ពិពាហ៍​ មាតា​បិតា​ខាង​កូន​ប្រុស​ ត្រូវ​ ប្រគល់​ប្រាក់​ដែល​ខាង​ស្រី​បង្គាប់​ទាំង​ប៉ុន្មាន​ទៅ​ខាង​កូន​ស្រី​ទាំង​​ អស់​។​ ដើម្បី​ឲ្យ​មាតា​បិតា​កូន​ស្រី​ យក​ប្រាក់​ទៅ​ចាត់​ចែង​ដូច​ជា៖

- ទិញសំភារៈប្រគេនព្រះសង្ឃ
- បច្ច័យ ប្រគេនព្រះសង្ឃ
- ​រកលោកអាចារ្យពេលា
- រកអ្នកភ្លេងប្រពៃណី
- រកទិញជំនូន​ (បណ្តាការ)
- ​រកទិញវត្ថុដែលត្រូវប្រើប្រាស់ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍
- ត្រៀមប្រាក់ចេញថ្លៃ (ម្ហូបអាហារ)
- ត្រៀមប្រាក់សម្រាប់ថ្លៃសម្អោងការជាដើម៕


ប្រភពអត្ថបទពី៖ ខ្មែរប្រពៃ

0 comments:

Post a Comment

Powered by Blogger.