ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ​ចិន មួយណា​ដែល​មាន​គំនិត​ល្អជាង​គេ ហើយ​និង​ ចាប់​ពី​ចុង​ឆ្នាំ​២០១៧ នឹង​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ច្រើន!


តាមការទស្សន៍ទាយ អំពីសម្បត្តិភោគទ្រព្យ និង​គំនិត​ល្អ ឆ្នាំទាំង ១២ នា ចុងឆ្នាំ​២០១៧ ឃើញថា មានឆ្នាំ ៤ ដែលនឹងមានសំណាង ជាលាភ និងរឿងនឹកស្មានមិនដល់ ។ ឆ្នាំទាំង ៤ នោះ គឺ ឆ្នាំកុរ មមី រោង និង ជូត ។ តាមតារាវិទូជនជាតិចិនម្នាក់ ឈ្មោះ Sabrina Liao បានទស្សន៍ទាយ ប្រាប់ឲ្យដឹងមុន ដូចខាងក្រោមនេះ៖



១. ឆ្នាំកុរ៖
នា ចុងឆ្នាំ​២០១៧ នេះ អ្នកកើតឆ្នាំកុរ នឹងមានគេនាំ របស់ ៣ យ៉ាងមកអោយ ដល់កន្លែង ៖
  • . រង្វាន់ ជាប្រាក់កាស់លើកទឹកចិត្ត ឬក៏ កាដូជារបស់មានតម្លៃ ពីគូស្នេហ៍ ឬក៏ អ្នកដែលអ្នកតែងតែគោរពកន្លងមក ។
  • . រឿងល្អ អាចជាដំណឹងប្រាប់អំពី លាភសក្ការៈ ឬក៏វិធីរកលាភសក្ការៈ ដែលនឹងត្រូវទទួល នា ខែក្រោយ ដើម្បីឲ្យជីវិតអ្នកថ្កុំថ្កើងឡើងដូចកាំជណ្តើរ ។
  • ឈ្នះ​ការ​ផ្សង​សំណាង​គ្រប់​យ៉ាង ដូច​ជា​ឆ្នោត​ជាតិ ឆ្នោត​សញ្ជាតិ ឬក៏ឆ្នោត​សុបិន្ត ។
ហើយចំពោះឆ្នាំកុរ នេះដូចគ្នា អ្នកដែលកើតចំថ្ងៃចន្ទ រឹតតែអស្ចារ្យថែមទៀត ត្រង់ ថា នឹងមានរឿងនឹងស្មានមិនដល់ ល្អៗ ជាច្រើន កើតឡើង បន្ថែមទៀត ។


២. ឆ្នាំមមី៖
នា ចុងឆ្នាំ​២០១៧ នេះ អ្នកកើតឆ្នាំមមក នឹងមានភោគទ្រព្យ និង លាភសក្ការៈ ផ្សេងៗ ពីទិស បី គឺ៖ ទិសនីរតី ទក្សិណ និង ទិសឧត្តរ ដែលមនុស្សនាំលាភទាំងនោះមកដល់អ្នក ភាគច្រើន ជាមនុស្សស្រី ។ រាប់ចាប់ពីថ្ងៃទី ១ ខែធ្នូ ២០១៧ នេះទៅ គឺ អ្នកនឹង ច្បាស់នឹងភ្នែក ថា អ្នកនឹងសប្បាយចិត្ត និង ញញឹម មិនឈប់ឡើយ ព្រោះ រាសីជីវិតអ្នកបើក ចំពោះ រឿងសុភមង្គល និង លាភទ្រព្យ មួយចំនួន ហើយ ។ បើអ្នកឆ្នាំមមីនេះ កើតចំថ្ងៃសុក្រ ឬ អាទិត្យ ទៀតនោះ គឺមិនបាច់បកស្រាយ ទេ គឺ គេមនុស្សអស្ចារ្យណាស់ ។ មួយ​វិញ​ទៀត បើ​អ្នក​នៅ​លីវ អ្នក​នឹង​ទទួល​បាន​គូ​ជា​ទី​គាប់​ចិត្ត សឹង​តែ​នឹង​ហារ​មាត់​មិន​និយាយ​មិន​ចេញ​ដោយ​ត្រេក​អរពេក ព្រោះ​ថា​មនុស្ស​ដែល​ខ្លួន​រង់​ចាំ​បាន​មក​ដល់ ហើយ​ល្អ​គាប់​ចិត្ត​ទៀត ។


៣. ឆ្នាំរោង៖
នា ចុង​ឆ្នាំ​២០១៧ នេះ អ្នកកើតឆ្នាំរោង នឹងមានសម្បត្តិ មួយចំនួនដែលត្រូវកើតឡើង ក្នុងជីវិត រស់នៅ និងរកស៊ី របស់អ្នក គឺ សម្បត្តិសត្វជើងពីរ និង សម្បត្តិមហាសាល ។ សម្បត្តិសត្វជើងពីរ គឺសំដៅដល់ការទទួលបាន មនុស្សម្នាក់ ឬច្រើនអ្នកចូល ក្នុងជីវិត របស់អ្នក ដែល អាច ជាគូស្នេហ៍ បុត្រ ឬក៏ មិត្តល្អ ជាដើម ។ រីឯសម្បត្តិមហាសាល គឺសំដៅដល់ មាស ប្រាក់ កែវកង ឬក៏ ចំណូលច្រើនៗ ដែលនឹងចូលមក្នុងជីវិត អ្នក ។ បើអ្នកឆ្នាំរោងនេះ កើតចំថ្ងៃ ពុធ និង អាទិត្យ វិញ គឺគេឈ្លាសវៃ ហើយ នឹងមានលាភបន្តបន្ទាប់ ក្នុងជីវិត របស់គេ តទៅ ។


៤. ឆ្នាំជូត៖
នា ចុងឆ្នាំ ២០១៧ នេះ អ្នកកើតឆ្នាំជូត នឹងទទួលបានលាភសំណាង និង វត្ថុជាទីពេញចិត្ត ដល់ទៅ ៣ គឺ៖
  • . សុខភាព៖ បើអ្នកមានជម្ងឺ នឹងនឹងបានជាសះស្បើយ ឆាប់ៗនេះ!
  • . ភោគទ្រព្យ៖ បើអ្នកកំពុងខ្វះខាត អ្នកនឹងមានលុយទេវត្តាធ្លាក់មកអោយ ដែលសំដៅដល់ មានសប្បុរសជន ឬក៏ អ្នកមានសមានចិត្តល្អ ចេញមុខ មកផ្គត់ផ្គង់អ្នក នឹងផ្តល់អោយ អ្នក ប្រាក់កាស គួរជាទីពេញចិត្ត ដើម្បីប្រកប របរក្នុងក្តីស្រម៉ៃ របស់អ្នក ។
  • . លាភជាដំណឹងល្អ៖ អ្នកនឹងទទួលបានដំណឹង ពីររឿង ដែលអ្នកសឹងតែបោះបង់ចោល ទៅហើយ តែផ្ទុយទៅវិញ អ្នកប្រែជាបានផលល្អ ចេញពីរឿងនោះទៅវិញ សឹងតែធ្វើឲ្យអ្នក គិតថាអ្នកកំពុងយល់សប្តិទេដឹង ៕

ប្រភពពី៖ Chinese Astrology by Sabrina Liao
Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.