ដូចជាមិនចម្លែកអ្វីផង គ្រាន់តែពាក់ចិញ្ចៀននៅម្រាមដៃនាង មិនថាអញ្ចឹង? ឃើញតែគេពាក់ដៃហ្នឹងគ្រប់ៗតែគ្នាហ្នឹង។ ម្រាមដៃមេធំពេក ម្រាមចង្អុលប្រើច្រើនជាងគេអញ្ចឹងរវល់ខ្លាចធ្ងន់ ដល់ម្រាមកណ្ដាលហាក់ធំ វែង ហើយម៉ាប់ពេក រីឯម្រាមដៃកូនមានទំហំតូចពេកពាក់មិនសូវសម។ អញ្ចឹងហើយមានតែម្រាមដៃនាងទេទើបស័កសមជាងគេ ព្រោះជាម្រាមដែលមានអ្នកតូចអ្នកធំនៅអមសងខាង មិនសូវរវល់ដូចគេ មានសភាពស្ងប់ស្ងៀម សុភាពរាបសា និងរាងស្រឡូនខុសគេ។
នេះហាក់ដូចជាធម្មតាពេកហើយសម្រាប់មនុស្សគ្រប់គ្នាក្នុង ការពាក់ចិញ្ចៀននៅម្រាមដៃនាងនោះ សូម្បីជាភាសាអង់គ្លេសក៏បញ្ជាក់រួចស្រេចទៅហើយថា ម្រាមនាងដៃនេះជាម្រាមសម្រាប់ពាក់ចិញ្ចៀន (ring finger) ។ តែអ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលឃើញនរណាម្នាក់ពាក់ចិញ្ចៀននៅ ម្រាមដៃនាងនេះ ហើយកាន់តែភ្ញាក់ផ្អើលទៅទៀតប្រសិនបើពាក់នៅដៃខាងឆ្វេងទៀតនោះ។
តើការពាក់នៅម្រាមនាងដៃនេះមានន័យដូចម្ដេច?
តាមការពិតអ្នកចង់ពាក់នៅម្រាមណាមួយក៏បាន មិនមានអ្វីចោទជាបញ្ហានោះទេ ហើយក្នុងករណីដែលមនុស្សគ្រប់ៗគ្នាតែងពាក់នៅម្រាមមួយនេះក៏ព្រោះ តែម្រាមនេះជាម្រាម ដែលបញ្ជាក់អំពីក្ដីស្រឡាញ់ (បេះដូង) និងសេចក្ដីស្មោះត្រង់ ជាម្រាមដែលពុំបានប្រើប្រាស់ក្នុងការបោកបញ្ឆោត បញ្ជា ជេរ ឬមើលងាយដល់នរណាម្នាក់ឡើយ។ គេពុំដែលឃើញនរណាម្នាក់ប្រើនូវម្រាមនេះទេ គឺសម្រាប់តែតុបតែងប៉ុណ្ណោះ។
តើហេតុអ្វីបានជាគូស្នេហ៍ ឬប្ដីប្រពន្ធពាក់ចិញ្ចៀននៅដៃខាងឆ្វេង?
ពិតណាស់មនុស្សភាគច្រើនគឺប្រើដៃស្ដាំសម្រាប់ធ្វើការងារ ឬប្រើកំលាំងខ្លាំងជាខាងឆ្វេង រហូតគិតថាអ្វីៗទាំងអស់គឺរបស់ខ្លួននៅខាងស្ដាំ (អំណាច)។ សូម្បីការចាប់កាន់នៅវត្ថុប្រើប្រាស់ណាមួយក៏ថាបាន។ បានសេចក្ដីថារបស់ដែលនៅដៃខាងស្ដាំជារបស់ខ្លួន ដូចជាអ្នកពុំទាន់មានគូគឺគេតែងតែពាក់នៅម្រាមដៃខាងស្ដាំ។ រីឯម្រាមដៃខាងឆ្វេងគឺជាដៃបន្ទាប់ពីដៃខាងស្ដាំដែលគេយកចិត្ត ទុកដាក់ ខ្វះគ្នាពុំបាន នេះបញ្ជាក់ប្រាប់ថាចិញ្ចៀនដែលនៅខាងស្ដាំគឺពុំមែនជារបស់ខ្លួន ឡើយ ហើយប្រសិនបើវាស្ថិតនៅម្រាមនាងដៃទៅទៀតនោះ គឺបញ្ជាក់ថាបេះដូងរបស់គេមានម្ចាស់រួចទៅហើយ ព្រោះម្រាមនាងដៃជាបេះដូងស្មោះ។
និយាយជារួមមកពាក់ចិញ្ចៀននៅម្រាមដៃនាងគឺបញ្ជាក់ពីអត្ថន័យ ស្នេហា ៥០% ទៅហើយ នៅឡើយតែសង្កត់ធ្ងន់ថានៅខាងឆ្វេង ឬខាងស្ដាំប៉ុណ្ណោះ។ បើខាងឆ្វេងមានន័យថាគាត់ចង់មានសេចក្ដីស្នេហាកើតឡើង បើស្ថិតនៅខាងស្ដាំមានន័យថាបេះដូងគាត់មានម្ចាស់គ្រប់គ្រងរួច ទៅហើយ។ ទន្ទឹមនឹងនេះដែរ មានអត្ថន័យផ្សេងទៀតបញ្ជាក់ថាការពាក់ចិញ្ចៀននៅដៃខាងឆ្វេងគឺ បង្ហាញថានេះជាសមាជិកថ្មីនៅក្នុងគ្រួសារ។
ប្រភពអត្ថបទពី៖ ខ្មែរប្រពៃ
0 comments:
Post a Comment