បណ្តាំទាំង ៧ ជូនចំពោះ មនុស្សគ្រប់រូបដែលមានមេដៃព្រះនេត្រព្រះពុទ្ធ!
ព្រះនេត្រព្រះពទ្ធ គឺជាសាវៈញ្ញាណពិសេសរបស់ព្រះអង្គ ប៉ុន្តែក្រោយពីសម័យព្រះអង្គបានឃ្លាតចាកឆ្ងាយទៅ ទ្រង់បានបន្សល់នៅសាវៈញ្ញាណពិសេសមួយនេះ ដល់មនុស្សមួយចំនួន ដើម្បីអោយដឹងមុននូវហេតុការណ៍មួយចំនួនដែលបំរុងនឹងកើតឡើងក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ដែលយើងគ្រប់គ្នាតែហៅវាថា វិញ្ញាណទី៦ តែតាមពិតគឺយើងមានមេដៃព្រះនេត្រព្រះពុទ្ធសោះ ។
បណ្តាំសម្រាប់អ្នកដែលមានមេដៃព្រះនេត្រព្រះពុទ្ធនេះ គឺ៖
១. មិនត្រូវស្រមើស្រម៉ៃ ឬ នឹកគិតទៅលើរឿងអាក្រក់ពេកទេ ព្រោះ អ្នកមានមេដៃប្រភេទនេះ គិតហើយ ស្រម៉ៃហើយ ច្រើនតែកើតមានមែន ។
២. មិនត្រូវខ្ជិលច្រអូសឡើយ ព្រោះមនុស្សមានមេដៃព្រះនេត្រព្រះពុទ្ធនេះ កាន់តែឧស្សាហ៍ គឺកាន់តែជួបសំណាង ។
៣. កុំជឿគ្រូទាយពេក ព្រោះ វាសនាអ្នកត្រូវកំណត់ដោយខ្លួនអ្នក ជាអ្នកគូស ដើរលើផ្លូវជីវិតរបស់អ្នក និយាយរួមទៅគ្រូទាយ ១០ ទាយ អ្នកត្រូវបានតែ ១ ឬក៏ ២ ប៉ុណ្ណោះ ។
៤. ត្រូវគិតពីអំពើល្អ សាងកុសល និង ជួយមនុស្សជុំវិញខ្លួនអោយកាន់តែច្រើន ដើម្បីអោយ ញាណទី៦ របស់អ្នកដែលកើតចេញ ពីមេដៃព្រះនេត្រព្រះពុទ្ធនេះ បានកាន់តែស័ក្តសិទ្ធិ កាន់តែផ្តល់នូវហេតុការណ៍ច្បាស់អោយអ្នកដឹងមុន ។
៥. ជៀសអោយផុតពីការខឹងក្រោធ ឬអន់ចិត្តខ្លាំង បន្ទាប់មកឈានដល់ការដាក់ទំនាយ អ្នកដទៃ ព្រោះការដាក់ទំនាយ ក្នុងលក្ខខណ្ឌបែបនេះ នឹងឆុតខ្លាំង ណាស់ ហើយងាយនឹងកើតលើទំនាយរឿងអាក្រក់ខ្លាំងមែនទែន ។
៦. បើថ្ងៃក្រោយ ឬក៏ បច្ចុប្បន្ន មានកូន រាល់ពេលដែលខឹងពួកគេ ត្រូវជេរ តែពាក្យល្អៗ ដាក់ទំនាយតែរឿងល្អៗ ដូចជា អាកូនមាស អាកូនសេដ្ឋី ដាក់ទំនាយឯងថ្ងៃក្រោយអោយមានលុយវាល់លាន ដាក់ទំនាយឯងថ្ងៃក្រោយអោយក្លាយជាបណ្ឌិត ជាដើម ។ ព្រោះពេលអ្នកមានមេដៃព្រះនេត្រព្រះពុទ្ធ នេះ ក្លាយជាឪម៉ែគេ និយាយអ្វីទៅកូន ថ្ងៃក្រោយកូនហ្នឹងនឹងក្លាយដូចពាក្យអ្នកនិយាយ ជាក់ជាមិនខាន ។ មិនត្រូវបំពានចំណុចនេះឡើយ!!!
៧. ត្រូវឧស្សាហ៍គិតធំៗ ប្រាថ្នារបស់ធំៗ ល្អៗ និយាយអោយចំត្រូវមានមហិច្ឆិតារឿងល្អៗជានិច្ចក្នុងខ្លួន ព្រោះវានឹងនាំអ្នកទៅដល់របស់នោះនាថ្ងៃណាមួយមិនខាន ៕
យោងក្បួនទស្សន៍ទាយ៖ ឥណ្ឌា
រក្សាសិទ្ធិដោយ៖ Moha Sneha
0 comments:
Post a Comment