ជំនឿ និង ហោរាសាស្ត្រ

ឆ្នាំ ច និង ខាល អាន​ការ​ទស្សន៍​ទាយ​នេះ ហើយ​ត្រូវ​ស៊ែរ ឲ្យឆុត ១០០%!



យោងទៅលើការទស្សន៍ទាយ ក្នុងគេហទំព័រហោរាសាស្រ្តជាភាសាចិនធំមួយ ឈ្មោះថា Feng Shui China បានបង្ហាញឲ្យដឹងថា មានឆ្នាំចំនួន ២ ដែលនឹងមានសំណាង ហេងៗ និង អាចមានលាភគ្រាន់បើ នៅចន្លោះថ្ងៃទី ១០ ដល់ ទី១៥ ខែកក្កដា ឆ្នាំ២០១៧ នេះ តែគ្រាន់តែអ្នកខ្លះ មានលាភតិច អ្នកខ្លះមានលាភច្រើនប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក៏ដោយ មហាស្នេហា សូមធ្វើការបកប្រែផ្សាយជូន ដើម្បីលោកអ្នកបានជ្រាបដូច​តទៅ​នេះ!

១.ឆ្នាំច
រាល់បុគ្គលដែលមានកំណើត កើតចំឆ្នាំ​ច ជាពិសេស ចំថ្ងៃច័ន្ទ ពុធ និង សុក្រ (ប៉ុន្តែអ្នកកើតថ្ងៃផ្សេង ក៏មិនអន់ដែរ ) នឹងអាចទទួល ​លាភ​សំណាង ឈ្នះឆ្នោត ឬក៏ ទទួលបាន ការលើកយស លើកសក្តិ ​នៅចន្លោះថ្ងៃ ១០ ដល់ ១៥ ខែកក្កដា ឆ្នាំ២០១៧ ។ ដោយសារតែបែបនេះ ហើយ អ្នកពុំគួរ ត្បុលក្រោមស្នួល ជណ្តើរ ឬក៏ក្រោមជើង មនុស្សជាដាច់ខាត ព្រោះ វានឹងធ្វើឲ្យយីអ៊ុនអ្នកថយចុះ ។ ក្នុងចន្លោះពេលនេះ ផងដែរ ស្នេហា របស់អ្នកគឺ ឥតខ្ចោះ និង ពោរពេញដោយស្នាមញញឹម ។



២.ឆ្នាំច

រាល់បុគ្គលដែលមានកំណើត កើតចំឆ្នាំខាល ជាពិសេស ថ្ងៃ ច័ន្ទ ពុធ និង សុក្រ (បើចំថ្ងៃផ្សេង នៅតែមានលាភ ៩០% ដដែល) នឹងទទួលបានលាភជារបស់ខ្យល់ ដូចជាដំណឹង សេចក្តីនឹករលឹក និង ការជូនពរ ។ ហេតុនេះហើយ បើលោកអ្នកកំពុងបំពេញភារកិច្ចអ្វីមួយ វានឹង មានដំណឹងល្អកើតឡើង ក្នុងរវាងថ្ងៃ ១០ ដល់ ១៥ ខែកក្កដា នេះ ហើយ ។ ចូរអ្នកឧស្សាហ៍ បន់ស្រន់ ដល់គុណគ្រូបាធ្យាយ និងជីដូនជីតារបស់អ្នកទៅ ព្រោះ ពួកគេនឹងតាមថែរក្សាអ្នក មិនអោយមាន គ្រោះ ហើយនឹងនាំលាភសំណាងដែលអ្នករំពឹងមិន ឲ្យអ្នកឆាប់ៗនេះ ផងដែរ ។


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.