ហោារាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧
យើងខ្ញុំសូមជូន ហោរាសាស្រ្តប្រចាំ ថ្ងៃស្អែក ថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ ៖
ឆ្នាំជូត រាសីល្អជាមធ្យម។ នៅថ្ងៃនេះដំណើរជីវិតស្ត្រីល្អប្រសើរប្រពៃណាស់ហើយធ្វើអ្វីឃើញថាជឿនលឿននិងមានភាពសុខដុមគួរសម។ការរស់នៅលោកអ្នកគប្បីមានការបើកចិត្តឱ្យទូលាយហើយមិនត្រូវយកបញ្ហាអ្នកដទៃទុកខ្លួនច្រើនឡើយនាំតែកើតរឿងសៅហ្មងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបលើផលលំបាកច្រើនព្រោះផលចំណូលរកបានដោយតានតឹងនិងភាគច្រើនលាភហេងធំៗច្រើនបោលហួសជានិច្ច។ រីឯបញ្ហាស្នេហាកំលោះក្រមុំបើមានបញ្ហាអ្វីបើលោកអ្នកមិនចេះដោះស្រាយទេបញ្ហារកាំរកូសពិតជាកើតឡើងពុំខាន ៕
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។នៅខែនេះបើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ៕
ឆ្នាំខាល រាសីស្រុតចុះ។ នៅថ្ងៃនេះបើលោកអ្នកមានបំពេញកិច្ចការងារអ្វីមួយគឺមិនអាចធ្វេសប្រហែសឬធ្វើទាំងមិនស្វែងរកភាពរីកចម្រើនបានឡើយបើពុំនោះទេដំណើរជីវិតលោកអ្នកនឹងជួបផលលំបាកនៅគ្រាខាងមុខណាមួយជាក់ជាពុំខាន។ការរស់នៅក្នុងរង្វង់គ្រួសារមានភាពសុខដុមនិងកំពុងស្រស់ស្រាយប្រពៃ។ចំពោះការប្រកបរបររកស៊ីជួញដូរការជួញឆ្ងាយឱ្យប្រយ័ត្នបន្តិចព្រោះសំបូរក្រុមមនុស្សបោកប្រាស់ច្រើនឯការជួញជិតការរកចំណូលជួបផលលំបាកបន្តិចហើយអ្នកខ្លះរកបង្គ្រប់ឆ្នាំងបាយសឹងមិនគ្រាន់ផង។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំថោះ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។នៅខែនេះបើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ៕
ឆ្នាំរោង រាសីស្រុតចុះ។ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះពិតមែនប៉ុន្តែលោកអ្នកត្រូវចងចាំពាក្យចាស់មួយឃ្លាដែរថា”បើអ្នកអង្គុយរង់ចាំតែជោគវាសនាក៏មិនប្រសើរដែរ ហេតុនេះទាល់តែពឹងលើជំហរខ្លួនឯងនោះទើបជោគសំណាងធ្លាក់មកដល់ដៃទៅរួច”។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមានការដាច់មួយៗគ្រាន់បំពេញបំពង់តែផលចំណូលធំដុំនោះមិនងាយរកនិងជួបផលលំបាកបំផុត។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំលោកអ្នកមិនគប្បីបង្កជម្លោះបង្កើតរឿងប្រចែប្រច័ណ្ឌឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតោងតែឱ្យមានការចម្រើនលូតលាស់ទៅមុខនិងហុចផលល្អៗមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ក្រៅពីនេះបើលោកអ្នកធ្វើដំណើរកម្សាន្តគឺមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំមមី រាសីស្រុតចុះ។ នៅថ្ងៃនេះក្នុងហៅប៉ៅគឺប្រាក់កាសជួបបញ្ហាលំបាកនិងបើមានការគិតបញ្ហាអ្វីក៏តែងជួបនូវការរាំងស្ទះផ្លូវចិត្តច្រើនទៀតផង។អ្នកប្រកបរបររកស៊ីជួញដូរមានការខ្សត់ខ្សោយក្នុ្ងងការរកចំណូលហើយការជួញទីជិតឆ្ងាយទៀតសោតងាយមានជម្លោះថែមទៀតដូចនេះគួរយកភាពខន្តីដាក់ខ្លួនឱ្យបានច្រើនទើបប្រសើរ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំ កុំចង់ទុំមុនស្រគាលប្រយ័ត្តកើតរឿងធំគ្មាននរណាជួយកើត៕
ឆ្នាំមមែ រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេដូចនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តរឿងប្រាក់កាសនិងរឿងការបណ្តាក់ទុនអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសមហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំវក រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីគឺងាយទទួលរងការប៉ះទង្គិចនិងកើតបញ្ហាល្អក់កករជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះមានការប្រែប្រួលប្តូរផ្លាស់ឥតឈប់ឈរហើយថ្ងៃនេះមានការដាំក្បាលចុះខ្លាំងដូច្នេះហើយត្រូវប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបអាចចៀសផុតពីជម្លោះពាក្យសម្តីទាំងពួងទៅរួច។ចំណែកអ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនក្តីមានភាពប្រទាំងប្រទើសច្រើនព្រោះក្រុមមនុស្សចាំចាប់កំហុសនិងព្យាបាទយាយីនោះក៏មានច្រើន។ រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកុំសូវយករឿងចាស់មកនិយាយច្រំដែលច្រើនប្រយ័ត្នកើតជម្លោះវិវាទនៅក្បែរគ្នាមិនកើត ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែខ្ពស់ដដែលទេដូចនេះផ្តល់ផលល្អសម្រាប់ការសម្រេចចិត្តរឿងប្រាក់កាសនិងរឿងការបណ្តាក់ទុនអ្វីមួយផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរកំពុងមានភាពកាក់កបគួរសមហើយជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំច រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេម្ល៉ោះហើយទោះធ្វើអ្វីឃើញថាជឿនលឿននិងហុចផលមកវិញគ្រាន់កក់ក្តៅផ្លូវចិត្ត។នៅខែនេះបើទោះបីស្ថិតនៅដំណើរជីវិតរដិបរដុបដោយសារដួងរាសីស្រុតចុះពិតមែន ប៉ុន្តែនៅថ្ងៃល្អបើលោកអ្នកខិតខំពុះពារកិច្ចការនោះឃើញថាតែងដំណើរការទៅមុខជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំចង់មានចិត្តរេព្រោះតែឃើញអ្នកថ្មីព្រោះអាចនាំមកនូវរឿងសោកកានៅពេលក្រោយ៕
ឆ្នាំកុរ រាសីស្រុតចុះ។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីមិនត្រូវយករឿងសំខាន់ធ្វើច្រើនពេកឡើយពីព្រោះថាផលប៉ះពាល់នៅពេលក្រោយនោះឃើញថាមានច្រើនចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមតែយ៉ាងណាលោកអ្នកគប្បីមានការប្រយ័ត្នប្រយែងចំពោះការឱ្យអតិថិជនជំពាក់ប្រាក់កាសបន្តិចព្រោះងាយត្រូវគេបោកប្រាស់ណាស់ផង។ការធ្វើដំណើរឆ្ងាយជិតជួបនូវបញ្ហាប្រទាំងប្រទើសនិងរឿងរាវច្រើន។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការងាយទាំងផ្អែមល្ហែមនិងជម្លោះវិវាទ៕
Copyrighted: Moha Sneha
0 comments:
Post a Comment