ឆ្លូវ ម្សាញ់ មមី វក និង រកា ស៊ែរចេញក្នុង ១០០វិនាទី ថ្ងៃនេះ នឹងជួបនូវសំណាងល្អ ជាងការទស្សន៍ទាយ!
តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ថ្ងៃសៅរ៍ ខែកក្កដា (២៩/០៧/២០១៧) ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅ ប្រាំ ទៀតហើយ ក្នុងនោះ មានឆ្នាំ ឆ្លូវ ម្សាញ់ មមី វក និង រកា។ ទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ១០០ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...
ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយព្រោះថាបើកាលណាធ្វើច្រើនប៉ុនណាផលល្អក៏ច្រើនទៅតាមនោះផង។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជួបបញ្ហាអាក្រក់ណាមួយត្រូវអស់ប្រាក់កាសពីខ្លួន។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបប្រសើរ៕
ឆ្នាំម្សាញ់ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើលោកអ្នកជួបផលលំបាកនឹងមានក្រុមមនសុ្សជួយណែនាំនិងផ្តល់យោបល់ដែលនាំឱ្យជួបផលល្អៗមកវិញផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមណាស់ផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាស្នេហាប្រុសស្រីបើចង់ធ្វើការជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមី រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីតែងជឿនលឿនទៅមុខនិងសម្រេចជោគជ័យមកវិញផង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះបើលោកអ្នកចង់ផ្លាស់ប្តូរមុខរបរថ្មីឬបើកធ្វើជំនួញតូចធំតែងផ្តល់ផលល្អៗមកវិញជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមនិងក្រុមមនុស្សស្វាគមន៍រាក់ទាក់ជានិច្ច។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំវក រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះបើមានកិច្ចការអ្វីលោកអ្នកអាចសម្រុកពេញទីបានហើយ និងត្រូវបំពេញការងារណាដែលសំខាន់មុនទើបប្រសើរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមានការចម្រើនលូតលាស់ទៅមុខដូច្នេះជាឱកាសល្អក្នុងការផ្លាស់ប្តូរមុខរបរឬបើកធ្វើជំនួញតូចធំបំផុត។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពយកចិត្តទុកដាក់និងផ្អែមល្ហែមល្អចំពោះគ្នាប្រពៃ៕
ឆ្នាំរកា រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរម្ល៉ោះហើយបើទោះបីធ្វើអ្វីគប្បីរួសរាន់ពីព្រោះថាផលល្អៗតែងហុចមកវិញផង។លោកអ្នកអាចប្រកបកិច្ចការអ្វីពេញដៃពេញជើងនិងមានតែក្រុមមនុស្សអាណិតស្រឡាញ់។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោកឬផ្លូវអាកាសក្តីតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញដូចជាទីគាប់ចិត្ត។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំពុងជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
Copyrighted: Moha Sneha
0 comments:
Post a Comment