ជំនឿ និង ហោរាសាស្ត្រ

ជូត ខាល ថោះ រោង មមែ ច និង កុរ ស៊ែរចេញ​ក្នុង ៩៩ វិនាទី​ នឹង​សម្រេច​បាន​រឿង​ល្អ​ៗ​ជានិច្ច!


យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៧ (ជូត ខាល ថោះ រោង មមែ ច និង កុរ) ដែលមានរាសីមិនសូវល្អ ពោលគឺ ល្អជាមធ្យម និង ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិត​យោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៦ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ៩៩វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖

សូមឲ្យឆ្នាំទាំង ៧ ខាងលើ មានឆ្នាំ ជូត ខាល ថោះ រោង មមែ ច និង កុរ មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...

___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំ ជូត ខាល ថោះ រោង មមែ ច និង កុរ ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________

យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃទី ២៩/០៧/២០១៧៖

ឆ្នាំជូត រាសី​​ជា​មធ្យម​។​​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការធ្វើ​ជំនួញ​បើ​ឃើញ​ថា​កំពុង​ដាំ​ក្បាល​ចុះ​ខ្លាំង​ហើយ​លោកអ្នក​ពុំ​មាន​ការ​គិតគូរ​ឱ្យ​ដិត​ដល់​ទេ​នោះ​គ្រោះ​រង្គោះរង្គើ​ទ្រព្យ​ពិតជា​កើត​ឡើង​ពុំខាន​។​ការធ្វើដំណើរ​ជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ចូរ​កុំ​គប្បី​មាន​ការ​ផ្លែផ្កា​ដោយ​សម្តី​វាយប្រហារ​ឱ្យ​គ្នា​ឡើយ​ព្រោះ​វា​ជា​ទម្លាប់​អាក្រក់​មាន​តែ​ការ​កើត​ជម្លោះ​វិវាទ​ឥត​ឈប់ឈរ​ហើយ​អាច​នឹង​ឈាន​ដល់​ការបែកបាក់​ថែមទៀត ៕

ឆ្នាំខាល រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​បញ្ហា​សុខភាព​និង​អារម្មណ៍​ពី​ព្រោះថា​ងាយ​កើត​បញ្ហា​ប៉ះទង្គិច​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​វិញ​មាន​ការរីកលូតលាស់​យឺត​ហើយ​ផល​កម្រៃ​មាន​សភាព​តានតឹង​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​ រីឯ​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់​គ្នា​ច្រើន​៕

ឆ្នាំថោះ ​រាសី​ល្អ​ជា​មធ្យម​។​ នៅ​ថ្ងៃ​នេះ​បញ្ហា​សុខភាព​របស់​លោក​អ្នក​ពុំ​ល្អ​បរិបូរ​ឡើយ​ដូច្នេះ​ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការថែរក្សា​សុខភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​ពិសេស​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​ជំងឺ​ចាស់​ព្រោះ​ងាយ​ផ្ទុះ​រើ​ឡើងវិញ​។​ក្រៅពីនេះ​នៅ​ផ្ទះសម្បែង​ពិសេស​ស្ត្រី​មេផ្ទះ​មិន​ត្រូវ​មាត់​រអ៊ូរទាំ​ច្រើន​ឡើយ​ព្រោះ​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ស្វាមី​ណាស់ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មាន​ភាព​សុខដុម​គួរ​សមតែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ខ្ចាត់ព្រាត់​បន្តិច​ព្រោះ​គេ​ងាយ​បង្ក​បញ្ហា​មក​ឱ្យ​រង​អំពល​ទុក្ខ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានដំណើរ​ថយ​ក្រោយ​ហើយ​ប្រឆាំង​គ្នា​ច្រើន​៕

ឆ្នាំរោង រាសី​​មធ្យម​។​ ការប្រកប​ការងារ​ថ្ងៃនេះ​លោកអ្នក​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ការប៉ះទង្គិច​ព្រោះតែ​ពាក្យ​សម្តី​តែ​ម្តង​។​ក្រៅពីនេះ​លោក​អ្នក​មិន​ត្រូវ​ចាប់កំហុស​អ្នកដទៃ​ច្រើន​ទ្បើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​កើត​ជា​ជម្លោះ​វិវាទ​ជួប​ផល​លំបាក​ណាមួយ​មក​វិញ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុង​ការរក​ប្រាក់ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​ចាប់​ពុំ​សូវ​ជាប់​ទេ​ហើយ​បើ​លោកអ្នក​ប្រលងប្រជែង​តម្លៃ​ទៀត​នោះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈាន​ពី​តូចតាច​ឡើង​ដល់​ធំ​។​ ​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មាន​តែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

ឆ្នាំមមែ ​រាសី​​ជា​មធ្យម​។
 ​​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​ទោះ​មាន​ភាពជឿនលឿន​ទៅមុខ​ក្តី​តែ​ក៏​មាន​ភាព​ប្រទាំង​ប្រទើស​ជាមួយ​មនុស្ស​ជុំវិញខ្លួន​ច្រើន​ដូចនេះ​គប្បី​មាន​ការប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការធ្វើដំណើរ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គប្បី​មាន​ការប្រយ័ត្នប្រយែង​ក្រុម​មនុស្ស​បៀតបៀន​យាយី​។​ រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ភាគី​ម្ខាង​ទៀត​អាច​កើត​មាន​ចិត្ត​រេ​និង​មាន​ការប្រែក្រឡាស់​ច្រើន​គប្បី​មាន​ការប្រយ័ត្នប្រយែង​៕

ឆ្នាំច រាសី​ស្រុតចុះ​។ ​នៅ​ថ្ងៃ​នេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ​ម្ល៉ោះហើយ​ធ្វើឱ្យ​ដំណើរ​ជីវិត​របស់​លោក​អ្នក​មាន​រឿង​រាវ​បន្តិចបន្តួច​ចូល​មក​អុកឡុក​យាយី​ខ្លះៗ​នាំ​ឱ្យ​សៅហ្មង​ផ្លូវចិត្ត​។​ចំពោះ​ការប្រកប​ការងារ​សព្វ​បែបយ៉ាង​កើត​មាន​ការរាំងស្ទះ​ញឹកញាប់​ ​ធ្វើឱ្យ​មាន​ការ​រកាំចិត្ត​ច្រើន​។​បើ​ជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុង​ថ្ងៃនេះ​ដែរ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​គួរ​អត់ធ្មត់​ក្នុង​មុខរបរ​។​ រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​កុំ​គប្បី​យក​ភាព​ប្រកែប្រកាន់​ដាក់ខ្លួន​ច្រើន​នាំ​កើត​តែ​ជំលោះ​វិវាទ​គ្មានអ្វី​ជឿនលឿន​ទៅ​មុខ​៕

ឆ្នាំកុរ រាសី​ស្រុតចុះ​។​ នៅ​ថ្ងៃ​នេះ​ដោយសារ​ដំណើរ​ជីវិត​មិន​ល្អ​ប្រសើរ​ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​ការ​ទទួលរង​ឈឺ​ខ្លួនប្រាណ​ឬ​បាត់បង់​ប្រាក់កាស​ដោយ​ប្រការ​ណាមួយ ហេតុ​នេះ​ត្រូវ​គ្រប់គ្រង​ខ្លួន​ឱ្យបាន​ល្អ​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​បញ្ហា​ខ្សត់ខ្សោយ​អតិថិជន​ឯ​ផល​កម្រៃ​ទៀតសោត​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។ ​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មាន​ការ​បែរខ្នង​ដាក់​គ្នា​ច្រើន​ដោយសារ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.