ម្ទេសណាមិនហីរ ប្រុសណាមិនខិល ស្រីណាមិនប្រចណ្ឌ។ ស្រីជាភរិយាម្នាក់ ស្រលាញ់ប្តីពេក គាត់ប្រចណ្ឌប្តីយ៉ាងខ្លាំង។ ក្តី ប្រចណ្ឌហួសហេតុនេះ ធ្វើឲ្យបុរសជាប្តីរងសម្ពាធចិត្តជាដរាប។
ថ្ងៃមួយ ពេលប្រពន្ធគាត់ ប្រមូលខោអាវប្រឡាក់យកទៅបោក គាត់ឃើញសក់វែងមួយសរសៃជាប់អាវ។ ឃើញភ្លាមគាត់ខឹងក្រេវ ក្រោធភ្លាម។ គាត់ចោទថា ប្តីគាត់លួចមានស្រី ទើបអាវជាប់សក់ស្រី ដូចច្នេះ។ តាមពិត បុរសជាប្តីគ្មានស្រីអ្វីនោះទេ។ គាត់ខំប្រឹងពន្យល់ ហេតុផល ប៉ុន្តែប្រពន្ធដូចកប៉ាល់ភ្លើង របស់គាត់ គ្មានស្តាប់ហេតុផលអ្វីទាំងអស់។
គ្រាន់តែរឿងប៉ុនសរសៃសក់ប៉ុណ្ណេះសោះ ស្ត្រីជាភរយានោះឆេះ ដុំនៅមិនសុខ។ គាត់បានទាញម៉ូតូជិះវឹង សំដៅទៅផ្ទះម៉ែក្មេកទៅ ទូល ពិតឲ្យម៉ែក្មេកដឹងរឿងប្តីមានស្រី។
ដោយខឹងពេក គាត់បើកម៉ូតូលឿន ជ្រុលចង្កូត ហ្រាំងមិនស៊ី បុក គល់ត្នោតសន្លប់លែងដឹងខ្លួន។
ក្មេងក្បែរផ្ទះ ឃើញដូច្នេះ ក៏រត់យកដំណឹងនេះមកប្រាប់គាត់។ ប្តី កំពុងតែខឹងប្រពន្ធ ដែលនិយាយគ្នាមិនស្តាប់ បានច្រានទូកបណ្តោយ ទឹក គាត់តបទៅក្មេងនោះវិញទាំងកំហឹងថា ៖
ប្តី ៖ ឲ្យស្លាប់ស្រឡះទៅចុះ ! បើត្រឹមសក់តូចឆ្មារមួយសរសៃ ម៉េចក៏គាត់ប៉ិនមើលឃើញម្ល៉េះ? ដើមត្នោតធំប៉ុនណាណី ម៉េចគាត់បែរជាមើលមិនឃើញ ហើយជិះបុកទៅកើត?
ប្រភព៖ Facebook
0 comments:
Post a Comment