ជំនឿ និង ហោរាសាស្ត្រ

ការទស្សន៍​ទាយ​ទម្រង់​មុខ​តាម​ក្បួន​ចិន​សែល្អ​ជាង​មុនៗ!


ពីធម្មជាតិ មនុស្សគ្រប់រូប រមែង​មាន​ភាព​ខុស​គ្នា​សឹង​គ្រប់​យ៉ាង តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ ក៏​មនុស្ស​យើង​នៅ​តែ​មាន​ចំណុច​ដូច​គ្នា​ជា​ច្រើន​ផងដែរ ដែល​របស់​ដូច​គ្នា​នោះ មាន​ដូច​ជា​ភ្នែក ច្រមុះ មុខ ម្រាមដៃ ម្រាមជើង ជាដើម។ ប៉ុន្តែលើក​នេះផ្អែក​លើ​ក្បួន​ចិន​សែ​ យើង​ខ្ញុំសូម​លើក​យក​ការទស្សន៍​ទាយ​ពាក់​ព័ន្ធ​ទៅ​នឹង​ទម្រង់​មុខ​របស់​អស់​លោកអ្នក មកធ្វើ​ការបក​ស្រាយ ដោយ​យើង​ខ្ញុំ​បាន​ចាប់​ទម្រង់​មុខជា ៦ ប្រភេទធំៗ គឺ៖​



១.​ប្រភេទទម្រង់មុខ​មូល​
ជាទូទៅ៖ ជា​ទម្រង់​មុខ ដែល​មើលទៅ​ស្រស់ថ្លា​បំផុត​។ ដូច្នេះ​អ្នក​ដែលមាន​ទម្រង់​មុខ បែបនេះ ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​ដាក់​អារម្មណ៍​ទៅលើ​រឿង​អ្វីមួយ ពិសេស​ជាម​នុស្ស​ចូលចិត្ត ខ្វល់ខ្វាយ​ច្រើន​។ អំពី​រឿង​ស្នេហា គេ​ជាម​នុស្ស​ដែល​អាច​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​បានយូរ​អង្វែង​។​

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាអ្នក​និពន្ធ អ្នក​ប្រឹក្សា ឬក៏ សាស្រ្តា​ចារ្យ ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ និង មានញាតិ​ច្រើន ។

ទិសនាំទ្រព្យ៖ ទិសបូព៌ ទក្សិណ និង អាគ្នេយ៍ ។



២.​ប្រភេទទម្រង់មុខ​ទ្រវែង​
ជាទូទៅ៖ ជា​មនុស្ស​ចូលចិត្ត​ផ្នែក​អត្តពលកម្ម មានន័យថា ចូលចិត្ត ប្រើប្រាស់​កម្លាំង ជាមួយ​ការងារ​អ្វីមួយ និង ជា​ប្រភេទ​ជា​មនុស្ស​ដែលង​ប់ង​ល់​នឹង​ខ្លួនឯង​។ ចំណែក​រឿង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ ភាគច្រើន​តែងមាន​បញ្ហា​បន្តិចបន្តួច​។​

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាអត្តពលិក វិស្វករ ឬក៏ អ្នកម៉ៅការ ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ និង មានកិត្តិយស​ល្អ​ប្រពៃ ។

ទិសនាំទ្រព្យ៖ ទិសឧត្តរ ពាយព្យ និង បស្ចិម ។


៣.​ប្រភេទទម្រង់មុខ​ត្រីកោណ​
ជាទូទៅ៖ អាច​ទាយ​បាន​ថា ជា​ប្រភេទ​មនុស្ស​ដែល​ចូលចិត្ត​ច្នៃប្រឌិត​ច្រើន និង​តែងតែមាន​អារម្មណ៍​រំជើបរំជួល​ខ្លាំងចំពោះ​រឿង​អ្វីមួយ ដែល​កើតឡើង​ចំពោះមុខ​។​

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាអ្នកដឹក​នាំ​រឿង អ្នក​តែង​ប្រលោម​លោក អ្នក​អាយធី ឬក៏ អ្នក​ច្នៃ​ម៉ូត ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ និង មាន​កិត្តិយស​ខ្ពង់​ខ្ពស់ ។

ទិសនាំទ្រព្យ៖ ទិសឦសាន្ត បូព៌ និង អាគ្នេយ៍ ។


៤.​ប្រភេទទម្រង់មុខ​ជ្រុង​
ជាទូទៅ៖ ជា​ប្រភេទ​មនុស្ស ដែលមាន​ភាព​វៃឆ្លាត​ក្នុងការ​វិភាគ​រឿង​អ្វីមួយ​យ៉ាងច្បាស់​លាស់ និង ជាម​នុស្ស ម៉ឺងម៉ាត់​ម្នាក់​។ ប៉ុន្តែ​ទម្រង់​មុខ​ជ្រុង​នេះ ពេលខ្លះ​ជាម​នុស្ស មានចិត្ត​ឆេវឆាវ ជាមួយនឹង​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​។​

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាតួរសម្តែង គ្រូបង្រៀន ថ្នាក់ដឹកនាំ​ស្ថាប័ន ឬក៏ នាយក​គ្រប់​គ្រង​មុខ​ជំនួញ ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ និង សំបូរ​ញាតិ​មិត្ត។

ទិសនាំទ្រព្យ៖ ទិសនីរតី បស្ចិម និង ពាយព្យ ។


៥.​ប្រភេទទម្រង់មុខ​៤​ជ្រុង​
ជាទូទៅ៖ ជា​ប្រភេទ​មនុស្ស​មាន​ទំនោរ​ទៅខាង​នយោបាយ ជំនួញ និង​កីឡា ។ ជាពិសេស ពេលខ្លះ​ជា​ប្រភេទ​មនុស្ស​មាន​មហិច្ឆតា​ខ្ពស់ និង​ពេលខ្លះទៀត ក៏​ជាម​នុស្ស​ស្រងេះស្រងោច​ផងដែរ​។​

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាគ្រូ​កីឡា ប្រធាន​សហព័ន្ធ​កាយ​សម្បទារ ប្រកប​របរ​ខ្លួនឯង ឬក៏ វិនិយោគ​ជាមួយ​អ្នក​ដទៃ ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ និង អាច​សម្រេច​រាល់​គោល​បំណង ។

ទិសនាំទ្រព្យ៖ ទិសពាយព្យ ឧត្តរ និង ឦសាន្ត ។


៦.​ប្រភេទទម្រង់មុខ​ពងក្រពើ​
ជាទូទៅ៖ ជា​ទម្រង់​មុខ ដែល​មនុស្ស​គ្រប់គ្នា តែងតែ​ប្រាថ្នា​ចង់បាន ព្រោះ​ទម្រង់​មុខ បែបនេះ ជា​ប្រភេទ​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់ មាន​ភាព​ទាក់ទាញ និង​មាន​សម្តី​ផ្អែមល្ហែម​ថែមទៀត​ផង​។ ជាមួយនេះ​គេ​ក៏​ជា​ប្រភេទ​មនុស្ស​ដែល​ឆាប់​ខឹង និង​ឆាប់​បាត់ទៅ​វិញ​ដែរ ៕ 

ឧបនិស្ស័យការងារ៖ គេគួរ​តែ​ធ្វើជាពិធីករ ពិធីការនី អ្នកជំនួញ អ្នកធ្វើការ​ក្រុមហ៊ុនធំៗ ឬក៏ អាជីវករ ទើប​ថ្ងៃ​ក្រោយ អាច​ក្លាយ​ជា​អ្នក​មានទ្រព្យ ស្តុកស្តម្ភ មាន​កិតិ្តយស​ និង មានញាតិ​ច្រើន ។

ទិសនាំទ្រព្យ៖ ទិសនីរតី ទក្សិណ និង អាគ្នេយ៍ ។


រក្សាសិទ្ធិដោយ៖ Moha Sneha

0 comments:

Post a Comment

Powered by Blogger.