ពេលចូលដល់ផ្ទះ គាត់ដើរលបៗ កុំឲ្យប្តីគាត់ដឹង។ គាត់ដើរសំដៅ ទៅបន្ទប់ដេក បង្ហើបទ្វាតិចៗ លួចមើលសកម្មភាពប្តីគាត់។
ដូចគាត់ស្មានមិនខុសមែន! ប្តីគាត់លួចមានស្រី។ ទោះបីបន្ទប់ បិទ ភ្លើងគាត់ឃើញជើងស្ទុងៗពួននៅលើគ្រែ គឺចុងជើងប្តីគាត់និង ជើងស្រីស្នេហ៍ លួចលាក់របស់ប្តីគាត់។ ពួកគេកំពុងដេកយ៉ាងមាន លេចក្តីសុខនៅលើគ្រែពូកក្នុងបន្ទប់ដេកគាត់ ទំនងដូចជាអស់ កម្លាំងបន្ទាប់ពីធ្វើអីរួមគ្នាមុននេះ។
ទ្រាំមិនបាននឹងទង្វើផិតក្បត់របស់ប្តី ស្រីជាប្រពន្ធ បានចាប់ យកដំបងធំមួយ មកវាយសំពងលើអ្នកទាំងពីរ រហូតសន្លប់បាត់ មាត់ឈឹងទាំងពីរ។ ប្រហែលជាមិនរស់ទេមើលទៅ!
បន្ទាប់ពីចាត់ការមនុស្សក្បត់បានសម្រេចហើយ គាត់បានចុះ ទៅផ្ទះបាយដើម្បីរកភេជ្ជៈផឹក។ ភ្លាមនោះស្រាប់តែគាត់ភ្ញាក់ព្រើត ដូចត្រូវខ្មោចលង! ប្តីគាត់កំពុងអង្គុយផឹកកាហ្វេក្នុងផ្ទះបាយ។ កំពុងតែស្រឡាំងកាំង រកតែនិយាយអ្វីក៏មិនចេញ ស្រាប់តែប្តីគាត់ បកស្រាយប្រាប់គាត់ថា៖
ប្តី ៖ អូនសម្លាញ់! បងសុំទោសដែលមិនបានទូរសព្ទប្រាប់អុនឲ្យ ដឹងមុនដ្បិតបងខ្លាចរំខានអូនក្នុងម៉ោងធ្វើការ។ ម្តាយនិងឪពុក អូនមកលេងយើង! ពួកគាត់ហត់នឿយក្នុងការធ្វើដំណើរ និង ម្យ៉ាងទៀតដោយយើងគ្មានបន្ទប់សម្រាកសមរម្យសម្រាប់ពួក គាត់បង បានឲ្យពួកគាត់ចូលទៅសម្រាន្តក្នុងបន្ទប់យើងមួយ ពេលសិន៕
0 comments:
Post a Comment