១. ទុកចិត្ត
ការទុកចិត្ត គឺជាការស្មោះសរចំពោះគ្នាទៅវិញទៅមកគ្រប់ពេល ។ មិនថាអ្នកមានដំណឹងតូចឬធំ សប្បាយឬកើតទុក្ខ គាត់ជាមនុស្សដែលអ្នកនឹកដល់មុនគេ ។
២. ក្ដីស្រឡាញ់ដ៏ឥតលក្ខខណ្ឌមួយ
ព្រោះគាត់ជាបុរសដែលចាំជួយយើងទៅរកភាពល្អប្រសើរ និងនៅជាមួយយើងរាល់គ្រាលំបាក ។
៣. គ្មានគំនិតចង់បែក
ទោះបញ្ហាកើតឡើងប៉ុណ្ណា អ្នកតែងព្យាយាមដោះស្រាយដោយមិនគិតរឿងចង់បែបគ្នាឡើយ ។
៤. ជីវិតមានលំនឹងហើយ
នេះជាជីវិតអ្នកទាំងពីរតែម្ដងដែលរឹងមាំគ្រប់គ្រាន់ មានការងារពិតប្រាកដ និងមានចំណូលគ្រប់គ្រាន់អាចចាប់ដៃគ្នាសាងគ្រួសារបាន ។
៥. ដឹងច្បាស់ថាហេតុអ្វីចង់រៀបការ
វាមិនមែនជាការបង្ខំ ឬការទទួលបន្ទុកនោះទេ តែវាជាជម្រើសរវាងអ្នកទាំងពីរ ។
នេះហើយជាចំណុចរឹងមាំនៃស្នេហារបស់អ្នកទាំងពីរ ។ បើមានចំណុចទាំងនេះអស់ហើយ អ្នកគ្មានអ្វីដែលត្រូវនៅស្ទាក់ស្ទើរទេ ៕
ប្រែសម្រួល៖ Chhai Yarith
ប្រភព៖ Sabay.com
0 comments:
Post a Comment