ចំណេះដឹងថ្មីៗ

ជូនចំពោះប្តីទាំងឡាយ... ប្តីសម្លាញ់អើយ...


ប្តីសម្លាញ់! ភាពភ័យខ្លាច និងស្នាមសង្វារនៅលើពោះប្រពន្ធរបស់អ្នក គឺជាសញ្ញាបញ្ជាក់ថាវាជាការឈឺចាប់ដែលមកព្រមគ្នាជាមួយភាពជាម្តាយ វាជាសញ្ញាបញ្ជាក់ពីការស្រលាញ់ និងការផ្តល់ជីវិត ។ សូមចងចាំភាពស្រស់ស្អាតរបស់នាង ពេលដែលនាងទើបតែរៀបការក្លាយជាប្រពន្ធរបស់អ្នកលើកដំបូង នាងនៅតែជាស្រីម្នាក់ដែលអ្នកធ្លាប់លង់ស្នេហ៍ តែអ្វីដែលខុសប្លែកនៅពេលនេះនាងបានផ្តល់កំណើតអោយកូនអ្នក នាងបានរួមដំណើរជីវិតជាមួយអ្នក នាងបូជាគ្រប់យ៉ាងដើម្បីអ្នក និងគ្រួសារអ្នកទាំងមូល ។

កុំព្រងើយកន្តើយនឹងនាង ត្រូវអោយតម្លៃរាល់ស្នាមសង្វារ និងភាពភ័យខ្លាចជាច្រើនក្នុងភាពជាម្តាយរបស់នាង កុំទុកនាងចោលដោយសារតែដែលពោះមិនស្អាតរបស់នាង ព្រោះវាជាកន្លែងស្នាក់នៅដ៏កក់ក្តៅរបស់កូនប្រុស កូនស្រីអ្នក រយៈពេលប្រាំបួនខែដប់ថ្ងៃ ។

ភាពភ័យខ្លាច និងស្នាមសង្វារ បង្ហាញពីក្តីស្រលាញ់របស់នាងចំពោះអ្នក ភាពឈឺចាប់ដែលកើតមានអំឡុងពេលដែលនាងកំពុងស្ថិតនៅក្នុងបន្ទប់សម្រាល គឺជាភស្តុតាងបង្ហាញពីក្តីស្រលាញ់ដែលមិនសាបសូន្យចំពោះអ្នក ។ ប្តីសម្លាញ់? កុំធ្វើអោយនាងជួបភាពឈឺចាប់ច្រើនជាងនេះ កុំវាយនាង កុំធុញទ្រាន់នឹងនាង កុំប្រមាថនាង កុំមើលស្រាលលើរាងកាយរបស់នាង ។ សូមគោរព និងអោយតម្លៃលើនាង ហើយបង្ហាញក្តីស្រលាញ់កាន់តែច្រើនចំពោះនាងផង ៕

អត្ថបទ៖ Pongpanu
ប្រភពពី៖ KohThmey

0 comments:

Post a Comment

Powered by Blogger.