កាលយុគសម័យបុរាណមនុស្សតែងមានជំនឿថា បើសិនកាលណាកូនកំលោះក្រមុំរៀបចំ អាពាហ៍ពិពាហ៍មិនបានធ្វើទៅតាមថ្ងៃខែល្អទេពេលក្លាយជាគូប្តីប្រពន្ធ ក៏តែងកើតមានការរកាំរកូស និងអ្នកខ្លះអាចឈានរហូតដល់ការបែកបាក់ឬលែងលះគ្នាទៀតផង។
តើជំនឿទាំងអស់នេះមានដូចម្តេចខ្លះ?
+ជំនឿទី១
ជនជាតិមួយចំនួននៅក្នុងប្រទេសអាស៊ីមានជំនឿថាហាមរៀបការនៅថ្ងៃពុធ ព្រោះបើតាមក្បួនហោរាសាស្ត្រនោះគេជឿថាជាថ្ងៃដួងផ្កាយនៃ ការប្រែប្រួលដោយសារមានការគោចរខុសប្រក្រតីជាប់ជាប្រចាំគឺម្តងគោចរ លឿនម្តងគោចរយឺតហើយជួនកាលគោចរថយក្រោយ។ ព្រោះតែមូលហេតុទាំងនេះទើប គេមានជំនឿថាផ្កាយព្រះពុធរកអ្វីដែលពិតប្រាកដឬភាពគង់វង្សមិនបាន ទើបគេមិននិយមរៀបចំទុកដាក់កូនចៅឲ្យរៀបការចំថ្ងៃនេះឡើយ។ ក្រៅពីនេះបើតាមជំនឿនោះគេជឿផងថាការរៀបការចំថ្ងៃនេះអាចនាំឲ្យ គ្រួសារមានការរកាំរកូសនិងពិសេសងាយមានការលែងលះគ្នាទៀតផង។
+ជំនឿទី២
ការរៀបអាពាហ័ពិពាហ៍ចំថ្ងៃអង្គារ និង ថ្ងៃសៅរ៍ក៏គេមានជំនឿថា មិនល្អដែរព្រោះចាត់ទុកថាជាថ្ងៃរឹងថ្ងៃខ្លាំង ហើយសមរម្យក្នុងការរៀបចំធ្វើបុណ្យលើករាសីឬធ្វើពិធីខាងសាសនា អ្វីមួយទៅវិញទេ។
+ជំនឿទី៣
គេមានជំនឿថាហាមរៀបអាពាហ៍ពិពាហ៍ ថ្ងៃព្រហស្បតិ៍ ព្រោះជាថ្ងៃគ្រូ ហើយចាត់ទុកថា បើរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃនេះភាគីបុរសតែងចាញ់ស្ត្រី ជានិច្ច។ជាមួយគ្នានៅមានក្បួនតម្រារបស់ពលរដ្ឋលោកខាងលិចបានឲ្យដឹង ទៀតថាការរៀបការក្នុងថ្ងៃនេះអាចនាំឲ្យមានការផិតក្បត់ព្រោះបើតាម ជំនឿមានតំណាលថាកាលដើមឡើយនោះគេចូលចិត្តរៀបចំទុកដាក់កូនចៅឲ្យ រៀបការនៅថ្ងៃព្រហស្បត៍នេះណាស់ព្រោះតំណាងជាព្រះច័ន្ទតែតមក ព្រះច័ន្ទនេះបានទៅសាហាយស្មន់ជាមួយព្រះអង្គារទើបគេមានជំនឿឈប់ ទុកដាក់កូនចៅឲ្យរៀបអាពាហ៍ពិពាហ៍ចំថ្ងៃនេះតែម្តង។
+ជំនឿទី៤
គេមានជំនឿថាហាមរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ក្នុងថ្ងៃសីលព្រោះថាជា ថ្ងៃដែលព្រះសង្ឃត្រូវរៀបចំពិធីក្នុងវត្តជាមួយឧបាសកឧបាសិកាតាំងតែ ពីព្រឹករហូរដល់ល្ងាចទើបមិនគួរនិមន្តព្រះសង្ឃមកចូលរួមពិធី ផ្សេងៗឡើយ។ ពិសេសការរៀបអាពាហ៍ពិពាហ៍ជារឿងរបស់កិលេសតណ្ហា និង ការរួមភេទដែលជាការមិនល្អទេ។
+ជំនឿទី៥
គេមានជំនឿថាការរៀបអាពាហ៍ពិពាហ៍ចំថ្ងៃកើតឧប្បត្តិហេតុធំៗរបស់ ពិភពលោកក្នុងមួយឆ្នាំៗនោះពុំល្អទេនាំឲ្យគូប្តីប្រពន្ធតែងតែ រកាំរកូសនិងវិនាសព្រាត់ប្រាសគ្នាច្រើន។
+ជំនឿទី៦
មនុស្សរបស់ជនជាតិរ៉ូមាំងមានជំនឿថាមិនគួររៀបការ ក្នុងខែឧសភាទេ ព្រោះជាអំឡុងខែពួកក្រៅសាសនា ដែលគ្មានសីលធម៌រៀបចំឆ្លងពិធីផ្សេងៗ ហេតុនេះគេទើបមិនយកខែនេះសម្រាប់រៀបចំពិធីមង្គលអាពាហ៍ពិពាហ៍ដល់ កូនចៅគេទេ។
+ជំនឿទី៧
មនុស្សបុរាណដំបូងបំផុតមានជំនឿថាមិនគួររៀបការកូនចៅក្នុងខែ១២ ព្រោះថាជាអំឡុងពេលដែលសត្វរកគូជាពិសេសសត្វឆ្កែដោយញីឈ្មោលហើយខែ នេះថែមទាំងជាខែមានទឹកជំនន់ផងធ្វើឲ្យជួបផលលំបាកក្នុងការ ធ្វើដំណើរ និង គូប្តីប្រពន្ធតែងកើតមានការរកាំរកូស គ្នាច្រើនតែយ៉ាងណាជំនឿនេះក្រោយៗមកត្រូវបានគេលែងជឿទៀតហើយ ពិសេសគេចូលចិត្តរៀបចំពិធីមង្គលអាពាហ៍ពិពាហ៍កូនចៅក្នុងខែនេះទៀតផង ៕
ប្រភពពី៖ HongSouy
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ Moha Sneha
0 comments:
Post a Comment