ទោះបីជាសង្សារមានអាយុច្រើនជាងមែន តែបុរសអាចទទួលបានអត្ថប្រយោជន៍ទាំង ៥យ៉ាង នេះពីមិត្តស្រី ។ ចង់ដឹងថាជាអ្វីខ្លះ អានព័ត៌មានលម្អិតនៅខាងក្រោម៖
១. ពូកែយល់ចិត្ត
ជាធម្មតាទោះជាអាយុដំណាលគ្នា ក៏ស្រីៗចេះដឹងខុសត្រូវជាងបុរសដែរ ។ ដូចនេះសង្សារមានវ័យច្រើនជាង គឺជាសំណាងមនុស្សប្រុសហើយ ព្រោះមានភាពប៉ិនប្រសព្វ ជាពិសេសពូកែផ្គាប់ចិត្តគ្រប់បែបយ៉ាងតែម្ដង ។
២. មិនចេះងរងក់ច្រើន
ស្រីៗដែលមានមិត្តប្រុសអាយុប្អូនខ្លួន មានភាពចាស់ទុំច្រើន ។ ពោលគឺយើងទុកខ្លួនឯងជាបង ដូចនោះហើយមិនអាចបញ្ចេញអាកប្បកិរិយាមិនល្អ ហើយក៏មិនចេះរករឿង ឬធ្វើឫកងរងក់ដូចកូនក្មេងឡើយ ព្រោះមើលទៅមិនសូវសម ។
៣. មានចិត្តអំណត់
ជារឿងធម្មតាទៅហើយសម្រាប់មនុស្សស្រីមានសង្សារក្មេងជាង ព្រោះវិធីនេះអាចរក្សាចំណង់ស្នេហ៍ពួកគេឲ្យមានភាពយូរអង្វែងបាន ។
៤. ជាទីពឹងពាក់បាន
មនុស្សប្រុសពិតជាសំណាងខ្លាំងណាស់ ព្រោះមិត្តស្រីអាយុច្រើនជាងអាចក្លាយជាទីពឹងពាក់ស្នាក់អាស្រ័យសម្រាប់ពួកគេបានគ្រប់រឿង ។
៥. ចិត្តសន្ដានចិត្ត
ជឿទៅមនុស្សស្រីដែលមានសង្សារអាយុតិចជាង ពិតជាហ៊ានលះបង់ទាំងចិត្តគំនិត និងប្រាក់កាក់ទៅលើមិត្តភក្ដិ និងក្រុមគ្រួសារខាងគេ ។ មិនតែប៉ុណ្ណោះនារីព្រមដាក់ខ្លួនគ្រប់បែបយ៉ាង ឲ្យតែសង្សារសប្បាយចិត្ត ៕
អត្ថបទ៖ ទ្រី រ៉ាវី
ប្រភព៖ Sabay.com

0 comments:
Post a Comment