ចំណេះដឹងថ្មីៗ

លក្ខណៈ​ពិសេស ទាំង ៧ ​របស់​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ​ស្តី!


មនុស្ស​ម្នាក់ៗ​មាន​លក្ខណៈ​ពិសេស គុណ​សម្បត្តិ ឬ​បទពិសោធ​ដោយ​ឡែកៗ​ពី​គ្នា អា​ស្រ័យទៅ​តាម​មជ្ឃដ្ឋាន​ដែល​ពួក​គេ​បាន​រស់​នៅ។ អ្នកខ្លះ គឺ​ជា​មនុស្ស​ដែល​ពូកែ​និយាយ​ស្តី​ច្រើន ចូល​ចិត្ត​លេង​សើច កំប្លែង ឯអ្នកខ្លះ​ទៀត​ចូល​ចិត្តភាព​ស្ងប់ស្ងាត់ មិន​ចូលចិត្ត​និយាយ​ស្តី​ច្រើន ​ហើយ​ចំពោះ​មនុស្ស​ដែល​មិន​សូវ​ចេះ​និយាយ​ស្តី​នេះ​ដែរ គឺ​គេ​មាន​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​គួរ​ឱ្យ​កត់​សម្គាល់​ដូច​ខាង​ក្រោម​នេះ៖

១. ពូកែ​សង្កេត៖ គេ​គឺ​ជា​មនុស្ស​ដែល​តែង​តែ​សង្កេត​ពី​អ្វី​នៅ​ជុំវិញ​ខ្លួន​ជា​និច្ច ហើយ​ពូកែ​កត់​សម្គាល់​ទៅ​លក្ខណៈ​ពិសេសៗ ដែល​អាច​នឹង​កើត​មាន​ឡើង។

២. គិត​ពិចារណា​ច្រើន៖ មនុស្ស​ប្រភេទ​នេះ គេ​មិន​សូវ​និយាយ​ច្រើន​តែ​គេ​ប្រើ​ការ​គិត​ខ្លាំង​ទៅ​លើ​បញ្ហា គំនិត ទស្សនៈ​ណា​មួយ​ដែល​គេ​បាន​ជួប។

៣. រ៉ូមែន​ទិក៖ ជា​មនុស្ស​ផ្អែមល្ហែម​មោះមុត ក្នុង​រឿង​ស្នេហា មាន​មនោ​សញ្ចេតនា​ជ្រាលជ្រៅ​ពិបាក​យល់។

៤. តែង​តែ​ច្បាស់លាស់៖ គេ​តែង​តែ​ច្បាស់​លាស់ និង​ល្អិតល្អន់​ជា​មួយ​ការងារ។

៥. ស្តាប់​ច្រើន​ជាង​និយាយ៖ គេ​ចូលចិត្ត​ស្តាប់​រាល់​មតិ ឬ​គំនិត​របស់​អ្នក​ដទៃ ហើយ​យក​មក​ពិចារណា គេ​មិន​សូវ​និយាយ តែ​បើ​និយាយ​ចេញ​មួយ​ម៉ាត់ៗ​មក​មាន​ទម្ងន់​ខ្លាំង។

៦. ពិបាក​ស្មាន​ចិត្ត៖ យើង​អាច​វាយ​តម្លៃ​មនុស្ស មួយ​ផ្នែក​ដែរ​តាម​រយៈ​ការ​និយាយ​ស្តី តែ​បើគេ​មិន​សូវ​ជា​និយាយ យើង​ពិត​ជា​ពិបាក​យល់​ពី​គំនិត​របស់​គេ​ណាស់។

៧. ចូលចិត្ត​ភាព​ស្ងប់ស្ងាត់៖ មនុស្ស​ប្រភេទនេះ​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ​ទេ ចូល​ចិត្ត​នៅ​ឆ្ងាយ​ពីអ្នក​ដទៃ ព្រោះ​គេ​ចង់​បាន​ភាព​ស្ងប់។

ប្រភពពី៖ BekThleay

0 comments:

Post a Comment

Powered by Blogger.