នារីគ្រប់រូប តែងតែប្រាថ្នាចង់បានស្នេហាមួយ ដែលស្មោះត្រង់ ស្រឡាញ់គ្មានថ្ងៃប្រែ ហើយចង់របស់នៅក្បែរបុរសម្នាក់ ដែលអាចធ្វើឱ្យនាងញញឹមបានគ្រប់ពេល ប៉ុន្តែការប្រាថ្នាទាំងនោះ មិនដែលបានដូចបំណងមួយរយភាគរយនោះទេ។ ខាងក្រោមនេះជាកំហុសដ៏ធំរបស់មនុស្សស្រីនៅពេលមានស្នេហា៖
១. ឆាប់ជឿចិត្ត៖ ការឆាប់ជឿចិត្ត ដោយយល់ថា គេពិតជាស្រឡាញ់យើងមែន ដូចអ្វីដែលគេបាននិយាយ ឬសន្យា វាអាចបង្កជាវិបត្តិទៅថ្ងៃក្រោយ ព្រោះយើងឆាប់ប្រគល់ចិត្តស្មោះឱ្យគេរហូត ពេលខ្លះភ្លេចស្រឡាញ់ខ្លួនឯងដោយពុំបានសម្លឹងមើលចិត្ត ស្វែងយល់ពីបុរសម្នាក់នោះរយៈពេលមួយសមគួរ។
២. ឆាប់លង់នឹងពាក្យផ្អែមល្ហែម៖ កំហុសដ៏ធំ របស់មនុស្សស្រី គឺឆាប់លង់នឹងភាសាផ្អែមល្ហែមរបស់បុរស វាអាចធ្វើឱ្យនារីម្នាក់ស្លាប់ចិត្តបាន។
៣. ឆាប់អាណិត៖ មនុស្សស្រី ទោះខឹងយ៉ាងណាក៏ដោយ ក៏នៅតែមានកូនចិត្តអាណិតមិនងាយដាច់អាល័យ ឱ្យតែគេលួងលោមបន្តិចក៏ឈប់ខឹងភ្លាមធ្វើឱ្យបុរសបានចិត្ត ឬដឹងចិត្ត។
៤. ឆាប់ទន់ជ្រាយ៖ ភាពទន់ជ្រាយ ធ្វើឱ្យមនុស្សស្រីទទួលរងនូវសំពាធវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរនៅពេលដែលយើងធ្វើជាមនុស្សស្រីគ្មានគោលជំហរ។
៥. លង់នឹងពាក្យសន្យា៖ កំហុសមួយនេះ មហាសែនធ្ងន់ ឱ្យតែបុរសសន្យាអី បន្តិចក៏ឆាប់ទន់ចិត្តជឿគេភ្លាមមិនដឹងមិចទេចិត្តនឹង។
ប្រភពអត្ថបទពី៖ BekTleay.com
0 comments:
Post a Comment