អ្វីៗគ្រប់យ៉ាង ត្រូវចំណាយពេលគឺត្រឹមតែ 3 នាទីប៉ុណ្ណោះ ជាមួយនឹងល្បិចកលដ៏សាមញ្ញមួយសម្រាប់ពួក Hacker ដើម្បីលួចយករូបិយប័ណ្ណ Ethereum ដែលវាមានតម្លៃជាង 7 លានដុល្លារ នៅក្នុងការវាយប្រហារថ្មីមួយ ទៅលើទីផ្សាររូបិយប័ណ្ណ។
តើ Hacker អាចលួចលុយដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ ដោយរបៀបណា?
តាមដំណើរដើមទងគឺថា ៖ ក្រុមការងាររបស់ CoinDash បានបង្ហោះអាស័យដ្ឋាន Ethereum មួយ នៅលើគេហទំព័ររបស់ខ្លួន ទៅកាន់វិនិយោគិន សម្រាប់ការបង់ប្រាក់ ដែលការបង់ប្រាក់នោះគឺដំណើរការជាមួយ Ethereum។
ទោះយ៉ាងណា ក្នុងរយៈពេលពីរបីនាទី នៃការចាប់ផ្តើម គេហទំព័ររបស់ក្រុម CoinDash ត្រូវបានគេលួច ហើយអាស័យដ្ឋាននៃការផ្ញើប្រាក់ ត្រូវបានជំនួសដោយអាស័យដ្ឋានក្លែងបន្លំ ហើយ ក្រុម Hacker បានសរសេរសារស្នើរសុំឱ្យមនុស្សកុំផ្ញើ Ethereum ទៅ អាស័យដ្ឋានដែលបានចុះផ្សាយកាលពីពេលមុន។
ទោះជាយ៉ាងណា វាបានយឺតពេលទៅហើយ ទំរាំតែគេបានដឹងពីការកែអាស័យដ្ឋានបង្វែរប្រាក់បែបនេះ ព្រោះលុយទាំងប៉ុន្មាន ត្រូវចូលទៅក្នុងហោរប៉ៅរបស់ពួក Hacker រួចហើយ។
0 comments:
Post a Comment