យោងតាមហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ បានប្រាប់ឲ្យដឹងថា មាន ឆ្នាំចំនួន ៨ (ជូត ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រកា និង ច) ដែលមានរាសីមិនសូវល្អ ពោលគឺ ល្អជាមធ្យម និង ស្រុតចុះយ៉ាងខ្លាំង ហេតុដូចនេះ ដើម្បីយិតយោងរាសីឲ្យបានប្រសើរឡើងវិញ ឆ្នាំទាំង ៨ នេះ ដាច់ខាតត្រូវតែបួងសួង និងបន់ស្រន់ មុនពេលចូលគេង ដើម្បីឲ្យលោកអ្នកមានបុណ្យកុសល្យបន្ថែម ហេតុនេះលោកអ្នកត្រូវតែស៊ែរចេញ ក្នុងរយៈពេល ១០០ វិនាទី ក្នុងយប់នេះ ឬព្រឹកស្អែក ដើម្បីឲ្យអ្វីៗប្រែជាល្អប្រសើរ ដូចខាងក្រោម៖
សូមឲ្យឆ្នាំទាំង ៨ ខាងលើ មានឆ្នាំ ជូត ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រកា និង ច មានរាសីឡើងខ្ពស់ត្រដែត មានតែរឿងល្អៗ ចូលក្នុងជីវិត មានមនុស្សម្នាជាច្រើននាំគ្នាស្រលាញ់រាប់អាន សារទរ និង អបអររាល់រឿងរ៉ាវដែលអ្នកបំពេញ ព្រមទាំង មានតែមនុស្សល្អៗចាំជួយជ្រុមជ្រែង គ្រប់កាលៈទេសៈ ។ ចំពោះរឿងលុយកាក់វិញ សូមកុំឲ្យខ្វះខាត គឺមានតែចាយវាយបរិបូណ៌ មិនចេះអស់ ។ ទៅទីជិតទីឆ្ងាយ ជួបតែសុខ ជួបតែរឿងសប្បាយ បើមានសត្រូវមកពីមុខ សូមអោយរំលង បើមក ពីក្រោយខ្នង សូមអោយវិនាស បើមានអ្នកណាក្តីប៉ងអាក្រក់ មកលើអ្នក សូមអោយ ធ្លាក់ ទៅលើរូបគេវិញចុះ ។ ហើយម៉្យាងទៀតសូមឲ្យរឿងស្នេហា គ្រួសារ ជួបតែ ស្នាមញញឹម និង សុភមង្គល កុំបីខានឡើយ ។ សាធុ...សាធុ...សាធុ...
___________________________
ខាងក្រោមនេះ ជាមូលហេតុដែល ឆ្នាំ ជូត ឆ្លូវ ខាល ថោះ ម្សាញ់ មមែ រកា និង ច ត្រូវស៊ែរ ដើម្បីបួងសួង!!
___________________________
យោងហោរាសាស្រ្តប្រចាំថ្ងៃស្អែក ថ្ងៃទី ៣១/០៧/២០១៧៖
ឆ្នាំជូត រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងថ្ងៃនេះ ការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តីតែប្រសិនបើបានជួបឱកាសល្អខ្លះៗគឺដាច់ ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេហើយរឹតតែមិនត្រូវប្រើដើមទុនធំសម្រាប់យកទៅបណ្តាក់ទុនរកស៊ី លើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់ និង មានភាពស្រពេចស្រពិលនៅឡើយដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងថ្ងៃនេះដែរលោកអ្នកមិនត្រូវឆាប់ជឿទុកចិត្តគេពេកទេ ជាពិសេសមិនត្រូវប្រគល់កិច្ចការងារសំខាន់ៗឲ្យគេកាន់កាប់ធ្វើជំនួសឡើយ ។ ប្រយ័ត្នគេកិប កេងយកផលចំណេញអស់។ ចំពោះគូស្វាមីភរិយាក្នុងថ្ងៃនេះប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕
ឆ្នាំឆ្លូវ រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន។ក្នុងថ្ងៃនេះ ការងារ និង ការរកស៊ីជួញដូរបន្ទាប់ពីមានការរីកលូតលាស់អស់មួយរយៈពេលរួចមកគឺនៅពេលនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងគំហុកតែម្តង ។ ដូច្នេះទោះជាលោកអ្នកប្រកបការងារ ឬ រកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន។ក្នុងថ្ងៃនេះដែរក្រៅពីត្រូវយកចិត្តទុកដាក់ក្នុងការប្រកបកិច្ចការងារក៏ត្រូវប្រយ័ត្នចំពោះជន ខិលខូចមួយចំនួនដែលមានបំណងប៉ងឈ្នានីសនិងប៉ងប្រព្រឹត្តអំពើអាក្រក់មកលើលោកអ្នកទៀតផង។ចំពោះគូស្នេហ៍ប្រយ័ត្ន មានជនទីបីចូលជ្រៀតជ្រែកធ្វើឲ្យចំណងស្នេហាប្រេះឆា ៕
ឆ្នាំខាល រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការ ងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចជាពិសេសចំពោះអ្នកដែលប្រកបការងារនៅទីខ្ពស់ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់នាំឲ្យរងរបួសពិការរហូតអាចបាត់បង់អាយុសង្ខារទៀតផង ។ ក្នុងថ្ងៃនេះដែរដោយសារតែមានផលចំណូលហូរចូលតិចតួចស្តួចស្តើង និង រកបានដោយកម្លាំងញើសឈាមនោះ ។ កុំរកបានមកដោយតឹង តែចាយធូរឲ្យសោះ ប្រយ័ត្នមានវិបត្តិសេដ្ឋកិច្ចគ្រួសារចោទឡើង ។ក្រៅពីនោះក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ៕
ឆ្នាំថោះ រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះជាពិសេសចំពោះអ្នកជំនួញជួញដូរមុនពេលប្រគល់ឬទទួលនូវមុខទំនិញសព្វសារពើ ចូរចេះពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់បោកគេ ។ ក្នុងថ្ងៃនេះដែរបើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារ ឬ បបួលរកស៊ីចូលហ៊ុនតោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ទើបមិនធ្លាក់ក្នុងល្បិចកលគេ ។ ក្រៅពីនោះបើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួរ តោងប្រយ័ត្នក្រែងជួបគ្រោះលង់ទឹក ។ ចំពោះគូស្នេហ៍ក្នុងថ្ងៃនេះមានភាពស្និទ្ធស្នាលដូចប្រក្រតី ៕
ឆ្នាំម្សាញ់ រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ ។ ក្នុងខែនេះជួញជិតល្អជាងជួញឆ្ងាយព្រោះការចេញដើរផ្លូវឆ្ងាយបើមិនបានជួបនឹងគ្រោះអាក្រក់ៗទេក៏នឹងបានត្រឹមតែបាតដៃទទេ និង នាំរឿងក្តៅក្រហាយត្រឡប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។ ក្នុងថ្ងៃដែរបើលោកអ្នកបានទៅចូលរួមនៅក្នុងពិធីបុណ្យទាន ឬ ពីធីជប់លៀងផ្សេងៗ ចូរចេះរៀបកមារយាទឲ្យបានសមរម្យសម្តីសំដៅឲ្យពីរោះពិសា ទើបមិនអាប់ឱនកិត្តិយស ។ ក្រៅពីនោះលោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយប្រយ័ត្នធ្វើគុណបានទោសនិង អាចជាប់ពាក់ព័ន្ធក្នុងបទល្មើសផ្សេងៗទៀតផង ។ ចំពោះគូស្នេហ៍ក្នុងថ្ងៃនេះប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល អាចធ្វើឲ្យចំណងស្នេហារង្គោះរង្គើ ៕
ឆ្នាំមមែ រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំងបានជួបគូប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ លោកអ្នកត្រូវត្រៀមរៀបចំជើងព្រួលទុកសម្រាប់ទប់ទល់ជាមុនទើបមិនបរាជ័យ ។ ក្នុងថ្ងៃនេះបើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំ ឬ លក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួលឬទិញយកដែរ ។ ប្រយ័ត្ន អាចនាំអំពល់ទុក្ខដាក់ខ្លួននិងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ក្រៅពីនោះបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួនជាពិសេសចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយ ឬ ផ្លូវស្ងាត់ដាច់សង្វែងតែម្នាក់ឯងឡើយប្រយ័ត្នអាចជួបគ្រោះអាក្រក់បង់ទាំងទ្រព្យបង់ទាំងកាយ ។ ចំពោះគូស្នេហ៍ជួបរឿងរកាំរកូសច្រើន ៕
ឆ្នាំរកា រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខា ឬ ផ្តិតស្នាមមេដៃលើលិខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ទើបមិនមានការភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រយោជន៍ឥតអំពើ ។ ក្នុងថ្ងៃនេះដែរបើលោកអ្នកមានការនិយាយស្តីអ្វី តោងប្រយ័ត្នមាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយប៉ះពាល់ដល់សិទ្ធអ្នកដទៃតែបន្តិចអាចកើតជារឿងជម្លោះ ។ ក្រៅពីនោះដោយសារតែសុខភាពមិនសូវល្អជានោះដូច្នេះលោកអ្នកត្រូវយកចិត្តទុកដាក់ចំពោះអនាម័យនៃការហូបចុកទើបមិនមានមេរោគជ្រៀតចូលតាមមាត់បាន ។ ចំពោះគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ៕
ឆ្នាំច រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងថ្ងៃនេះបុគ្គលិកកម្មករដែលបម្រើការងារ នៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា តោងចេះរំងាប់ចិត្តឲ្យបានត្រជាក់ដាច់ខាតមិនត្រូវបង្ករឿង ឈ្លោះប្រកែកជាមួយចៅហ្វាយនាយឬ ថៅកែឡើយ ពុំនោះទេអាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងថ្ងៃនេះដែរបើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនជាពិសេស ចំពោះអ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចព្រោះគ្រោះថ្នាក់មានគ្រប់វិនាទី ។ ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ៕
Copyrighted: Moha Sneha
0 comments:
Post a Comment