ជំនឿ និង ហោរាសាស្ត្រ

ដើម​សប្តាហ៍ ថ្ងៃ​ល្អ ថ្ងៃ​ចន្ទ មាន​ឆ្នាំ​ រោង មមី វក និង កុរ ត្រូវ​ស៊ែរ​ចេញនឹង​ហេង​ចូល​ហេង ជានិច្ច!



តាមការទស្សន៍ទាយ ក្នុងថ្ងៃនេះ ថ្ងៃចន្ទ ខែកក្កដា (៣១/០៧/២០១៧) ពិតជាអស្ចារ្យណាស់ ព្រោះថាមានឆ្នាំ ដែលមាន រាសីឡើងខ្ពស់ត្រដែត ដល់ទៅបួន ក្នុងនោះ មានឆ្នាំ រោង មមី វក និង កុរ  ។ ទៀតសោត សូមបារមីវត្ថុ ស័ក្តសិទ្ធិ ព្រះអង្គគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទី ទូទាំងទ្វីបលោក និង បារមីទីឋានសក្ការៈនានា ព្រមទាំងទេវត្តាតាមថែរក្សាឆ្នាំទាំង ១២ តាមជួយប្រោសព្រំពួកគេ ដែលបានស៊ែរទៅ ក្នុងរយៈពេល ១០០ វិនាទី ឲ្យ សម្រេចបាន ជោគជ័យគ្រប់ភារកិច្ច និងសម្រេចរាល់ ក្តីបំណងរបស់គេផងចុះ ព្រមទាំងធ្វើឲ្យការទស្សន៍ទាយខាងក្រោម បានពិត និង ឆុតជាក់ស្តែង ១០០% ផងដែរ ! សាធុ...សាធុ...សាធុ...

ឆ្នាំរោង រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងថ្ងៃនេះទោះជាលោកអ្នកប្រកប ការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយហើយក៏មិន ត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេចចិត្តថាត្រូវធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយចិត្តទើបមិន បង់ខាតពេលវេលាឥតអំពើ ។ ក្នុងថ្ងៃនេះដែរលោកអ្នកក៏ជាមនុស្សពូកែខាងសម្តីវោហារខ្លាំងក្លាម្នាក់ដែរព្រោះបើទោះជាបាននិយាយស្តីអ្វីក៏មានគេចូលចិត្តស្តាប់ និង ត្រងត្រាប់ធ្វើតាមបង្គាប់បញ្ជាទៀតផង ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិង ត្រឡប់ ។ ចំពោះគូស្វាមីភរិយាក្នុងថ្ងៃនេះ មានភាពល្អូកល្អិនល្អណាស់ ៕

ឆ្នាំមមី រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងថ្ងៃនេះ ទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិចទើបផលចំណូលមិនបោល ហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ី ឬ ចេញទៅជួញដូរផ្លូវឆ្ងាយមិនថាផ្លូវគោកឬផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ នៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វេង្វងនឹងបនល្បែងស្រីស្រាឲ្យសោះ ។ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងថ្ងៃនេះដែរចំពោះលោកអ្នកដែលកំពុងស្វែង រកការងារធ្វើ ឬ មានទុក្ខធុរៈរត់រកពឹងពាក់អ្នកណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា ។ ចំពោះគូស្វាមីភរិយា បើទោះជាមានអ្នកក្រៅនាំរឿងមកអុជអាលយ៉ាងណាក្តី ក៏មិនមានរឿងសៅហ្មងដែរ ៕

ឆ្នាំវក រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងថ្ងៃនេះ ឱកាសល្អៗបានមកដល់ហើយ ។ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិចព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើនបានច្រើនតែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងថ្ងៃនេះដែរបើមានបងប្អូនញាតិមិត្តស្កាត់មកបបួលរកស៊ីចូលហ៊ុនជាមួយចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មកតែលៃលកយ៉ាងណាត្រូវចេះបែងចែកផលចំណេញឲ្យសមចិត្តយើងចិត្តគេទើបការកស៊ីចូលហ៊ុនគ្នាបានសុខយូរអង្វែង។ចំពោះគូស្វាមីភរិយាក្នុងខែនេះបើទោះជាមានរឿងរកាំរកូសបន្តិចបន្តួចក្តី ក៏មិនប៉ះពាល់ដល់សុភមង្គលគ្រួសារដែរ ៕

ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងថ្ងៃនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួលផលសម្រេចសមតាមបំណងប្រាថ្នាទាំងអស់ព្រមទាំងត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង ។ បុគ្គលិក កម្មករដែលបម្រើការងារនៅតាមក្រសួង មន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា នឹងបានទទួលការកោតសរសើរ និង ជឿទុកចិត្តពីចៅហ្វាយនាយ ឬ ថៅកែព្រមទាំងបានប្រគល់តួនាទី និងការងារសំខាន់ៗឲ្យលោកអ្នកកាន់កាប់ជំនួសទៀតផង ។ក្រៅពីនោះពិតមែនតែមានសុខភាពល្អជាក្តី ។ តែចូរកុំល្មោភស៊ីល្មោភផឹកឲ្យសោះប្រយ័ត្ន អន្តរាយដល់ក្រពះពោះវៀន ។ ចំពោះគូស្នេហ៍ប្រកបតែភាពផ្អែមត្រជាក់ដូចទឹកឃ្មុំ ៕

Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.