អារម្មណ៍ទាំង៨ អ្នកនឹងប្រទះនូវពេលដែលជួបបុរសក្នុងក្តីស្រម៉ៃ
នៅក្នុងទំនាក់ទំនងស្នេហាអាចនិយាយបានថាមិនមែនជារឿងងាយស្រួលនោះទេដែលអាចធ្វើអោយមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាសោះបានក្លាយទៅជាមិត្តភក្តិ រហូតមិត្តភាពបង្កើតបានជាស្នេហា និងចុងក្រោយទាំងពីរនាក់ត្រូវកាន់ដៃគ្នាដើរលើផ្លូវជីវិតមួយខ្សែជាមួយគ្នាដោយមិនមានលក្ខខណ្ឌជាមួយពាក្យថា "ស្វាមីភរិយា" ។ ប៉ុន្តែមុននឹងឈានដល់ដំណាក់កាលនេះ អ្នកត្រូវចេះប្រើប្រាស់អារម្មណ៍ដែលមានជាមួយគ្នាអោយបានល្អជាទីបំផុត ព្រោះមនុស្សពីរនាក់ គ្រប់យ៉ាងសុទ្ធតែមានពីរទាំងអស់ បូករួមទាំងអារម្មណ៍ផងដែរ ។
ជាមួយគ្នានេះមុននឹងអាចក្លាយជាប្តីប្រពន្ធនឹងគ្នាបាន តើអ្នកមានដឹងទេថាបុរសប្រភេទណាដែរសក្តិសមនឹងអ្នក? បុរសប្រភេទណាដែលជាក្តីស្រមៃរបស់អ្នក? ហើយតើអារម្មណ៍បែបណាដែលអ្នកនឹងជួបប្រទះនៅពេលដែលបានជួបបុរសក្នុងសុបិន្តបែបនេះ? ថ្ងៃនេះ យើងខ្ញុំ នឹងបង្ហាញជូនមិត្តៗនារីទាំងអស់គ្នាអោយបានដឹង៖
១. អារម្មណ៍រំភើប និងភ្ញាក់ផ្អើល
អាចនិយាយបានថាវាជាបទពិសោធន៍ដ៏ថ្មីស្រឡាងមួយដែលអ្នកនឹងមិនធ្លាប់បានជួបប្រទះពីមុនៗមកនោះទេ ហើយវាហាក់បីដូចជាគ្រប់យ៉ាងកំពុងតែធ្លាក់ចូលក្នុងរណ្តៅនៃស្នេហាមួយយ៉ាងលឿនអញ្ចឹងដែរ ។ គ្រប់យ៉ាងអ្នកនឹងព្យាយាមថែរក្សា បើទោះបីជាអ្នកទើបនឹងជួបប្រទះអារម្មណ៍បែបនោះក៏ដោយ ។
២. អារម្មណ៍ច្របូកច្របល់
ជាថ្មីម្តងទៀតអារម្មណ៍មួយនេះនឹងកើតឡើងទៅលើខ្លួនរបស់អ្នកនៅពេលដែលអ្នកបានជួបមនុស្សប្រុសដែលអ្នកស្រលាញ់ ។ អារម្មណ៍មួយនេះគឺពិបាកក្នុងការពណ៌នាខ្លាំងណាស់ គឺដឹងត្រឹមថាក្នុងខួរក្បាល វិលវល់ដូចជាពពករសាត់ឥតកោះឥតត្រើយអញ្ចឹង ។
៣. អារម្មណ៍នៃការទាក់ទាញកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ
វាជាអារម្មណ៍នៃសេចក្តីស្រលាញ់ដែលពោរពេញទៅថាមពលអូសទាញអ្នកទៅកាន់ទីដ៏ខ្ពស់មួយនៃស្នេហា ។ តែអ្នកត្រូវដឹងថាប្រសិនបើអ្នកឈានជើងឡើងវាលឿនពេក នោះអាចធ្វើអោយអ្នកធ្លាក់មកវិញកាន់តែលឿនដោយមិនដឹងខ្លួន ។ ស្នេហាក៏បែបនេះដែរ សូមធ្វើវាអោយបានម្តងមួយជំហានៗរហូតដល់អាចសម្រេចនូវជីវិតអាពាហ៍ពិពាហ៍បាន ។
៤. អារម្មណ៍ដែលមិនភ័យខ្លាចជាមួយគ្រប់យ៉ាង
មនុស្សពីរនាក់ស្រលាញ់គ្នាមិនអាចនិយាយបានថា ត្រូវគ្នាតែរហូតគ្រប់ពេលវេលានោះទេ ។ ពេលខ្លះក៏អាចមានម្នាក់ៗអន់ចិត្ត ឬខឹងគ្នា ឈ្លោះគ្នាដែរ តែយ៉ាងណាអ្នកត្រូវរក្សាអារម្មណ៍មួយដែលក្លាហាន ហើយត្រូវនិយាយគ្នាវែកញែករកត្រូវរកខុស មិនមែនឈ្លោះគ្នាហើយក៏ប្រើពាក្យបែកគ្នាស្រួលៗនោះឡើយ ។
៥. អារម្មណ៍ដែលទទួលបានការស្រលាញ់ និងការសរសើរពីមនុស្សដែលយើងស្រលាញ់
អារម្មណ៍មួយនេះមនុស្សស្រីចង់បានបំផុតពីមនុស្សប្រុស ហើយប្រសិនបើអ្នកអាចទទួលបានវាហើយ សរបញ្ជាក់អោយឃើញថាបុរសម្នាក់នោះហើយដែលជាក្តីស្រមៃរបស់អ្នកមកជាយូរ ។
៦. អារម្មណ៍ដែលពោរពេញទៅដោយការស្រលាញ់
អារម្មណ៍បែបនេះជឿជាក់ថានរណាក៏មានដែរ តែអ្នកត្រូវចងចាំថាមិនត្រូវអោយវាមានច្រើនលើសលុបពេកនោះទេ ព្រោះបើវាមានច្រើនពេក វាអាចនឹងធ្វើអោយអ្នកក្លាយជាមនុស្សម្នាក់ដែលពោរពេញទៅដោយចិត្តដែលចង់បាន និងអាចធ្វើអោយវាក្លាយទៅជាការចងគំនុំផងក៏មានដែរ ។
៧. អារម្មណ៍ដែលទទួលបានការលួងលោមពីមនុស្សជាទីស្រលាញ់
ទោះបីជាឈ្លោះគ្នាច្រើនលើកច្រើនសាររហូតរាប់មិនអស់ក៏ដោយ តែជឿជាក់ថាបើបន្ទាប់ពីការឈ្លោះប្រកែកគ្នារួចហើយ មានការលួងលោម ផ្សះផ្សាគ្នាវិញនោះ វាប្រាកដជាធ្វើអោយស្នេហាមួយនោះកាន់តែរឹងមាំ និងផ្អែមល្ហែមតទៀតផងដែរ ។
៨. អារម្មណ៍សុវត្ថិភាព
អារម្មណ៍មួយនេះស្រីៗពិតជាមិនអាចខ្វះបាននោះទេ ព្រោះវាជាអារម្មណ៍មួយដែលធ្វើអោយមនុស្សស្រីគ្រប់រូបទទួលបានការការពារគ្រប់ពេលដែលមានមនុស្សប្រុសម្នាក់នោះនៅក្បែរ ។ ដូច្នេះអារម្មណ៍នេះគឺស្រីៗត្រូវការខ្លាំងបំផុត ពីមនុស្សប្រុសដែលខ្លួនស្រលាញ់ ។
ទាំងអស់នេះហើយជាអារម្មណ៍ដែលមនុស្សស្រីតែងតែចង់ទទួលបានពីមនុស្ស ព្រោះថាជីវិតគូដែលគ្រប់គ្នាអាចមានមកលើផែនដីនេះ គឺត្រូវតែចេះសម្របសម្រួលគ្នា ចេះនិយាយរកខុសរកត្រូវជាមួយគ្នា និងចែករំលែកនូវក្តីស្រលាញ់អោយគ្នាទៅវិញទៅមក ដើម្បីអោយស្នេហាមួយនេះប្រកបដោយសុភមង្គលជានិច្ចនិរន្ត៍តរៀងទៅ ៕
ប្រែសម្រួលដោយ៖ KohThmey
ប្រភព៖ Relationship Rules
0 comments:
Post a Comment