ជំនឿ និង ហោរាសាស្ត្រ

ផ្ទះ​៤​ប្រភេទ ដែល​ធ្វើ​ឲ្យ​ថយ​ចុះ ភាព​រុង​រឿង ឬ​ថយ​ហុង​ស៊ុយ​


ប្រសិនបើកំពុងមានសណ្ឋានផ្ទះមួយក្នុងចំណោមសណ្ឋានផ្ទះខាងក្រោមនេះ អ្នកគួរ ផ្លាស់ប្តូរតាម ហុងស៊ុយ ដើម្បីនាំមកនូវសំណាង, ភាពរុងរឿង និងភាពមានបានដល់ ខ្លួន ។

១. ផ្ទះម៉ូតអក្សរ L
ផ្ទះដែលមើលទៅឃើញសណ្ឋាននេះ នឹងកំហិតយ៉ាងច្រើននូវប្រភពភាពរឹងមាំ និង ឱកាសរុងរឿងដល់ម្ចាស់ផ្ទះ។ ផ្ទះខ្វះជ្រុង នៅចាត់ទុកជាផ្ទះ “កាំបិត” ព្រោះវាកាត់អស់ ឱកាសអភិវឌ្ឍន៍ទ្រព្យសម្បត្តិ និងភាពរុងរឿងរបស់ម្ចាស់ផ្ទះ។ ការស្តារឡើងវិញនូវផ្ទះ ម៉ូតនេះសំខាន់បំផុត ។ ម្ចាស់ផ្ទះអាចបំពេញបន្ថែមផ្នែកខ្វះដោយគម្រោងនានា ដូចជា សួនច្បារ, អាងហែលទឹក … ដើម្បីបង្កើតឲ្យពេញចន្លោះមួយផ្នែករបស់ផ្ទះ ។



២. ផ្ទះមានច្រកចូលធំពេក
ជួនកាល ដោយសារចង់មានចំណតរថយន្តក្នុងផ្ទះ ម្ចាស់ផ្ទះជាច្រើនបានសង់ច្រក ចូលផ្ទះធំជ្រុល បើប្រៀបជាមួយតួផ្ទះ ។ រឿងនេះ នឹងធ្វើឲ្យប្រភពថាមពលឧស្ម័នមុន ពេលចូលក្នុងផ្ទះត្រូវលំហ ហ្ការ៉ាសលេបអស់ ។ ពេលនោះ គ្រប់លាភសំណាង, ភាព រុងរឿង និងឱកាសកើនប្រាស់កាសរបស់ម្ចាស់ផ្ទះនឹងត្រូវបាត់បង់យ៉ាងងាយស្រួល ។ ដើម្បីស្តារឡើងវិញ អ្នកអាចសង់ហ្គារ៉ាសដាក់រថយន្តនៅក្រោមដី ឬរៀបចំកន្លែងទុក រថយន្តនៅឆ្ងាយពីផ្ទះបន្តិច ។

៣. ផ្ទះមានជម្រាលនៅផ្នែកខាងក្រោយ
ផ្ទះមួយដែលមានជម្រាលនៅផ្នែកខាងក្រោយនឹងនាំទៅអស់នូវអ្វីៗគ្រប់យ៉ាង ដូចជា ភាពរុងរឿង, សំណាង និងភាពមានបាន ។ ដំណោះស្រាយសម្រាប់ផ្ទះប្រភេទនេះ គឺ ដាំដើមឈើមួយដើមមាន កម្ពស់ស្មើផ្ទះ ដើម្បីអូសខ្យល់ពីទីជម្រាលទៅកាន់ផ្ទះ, ដំឡើងអំពូលភ្លើងមានសម្ពាធពន្លឺខ្ពស់នៅលើ ដំបូលផ្ទះ ដើម្បីលៃតម្រូវចរន្តខ្យល់ ឡើងទៅផ្នែកដំបូលផ្ទះ និងដាក់ផ្ទាំងថ្មមួយដុំធំនៅផ្នែកខាងក្រោយផ្ទះ ដើម្បីបង្កើត អារម្មណ៍ផ្ទះកំពុងផ្នែកខ្នងទៅរកភ្នំ ។

៤. ផ្ទះដែលតែងតែចាក់សោទុកចោល
ផ្ទះដែលតែងតែចាក់សោទុកចោល (ដោយសារម្ចាស់ផ្ទះចេញទៅបំពេញការងារយូរថ្ងៃ ឬទៅធ្វើ វិស្សមកាលរយ:ពេលវែង … ) នឹងកំហិតយ៉ាងធ្ងន់ធ្ងរនូវសមត្ថភាពបង្កើត ទ្រព្យសម្បត្តិ និង ភាពមានបានឲ្យគ្រួសារ ។ ក្រៅពីនេះ ផ្ទះរបៀបនេះ អាចធ្វើឲ្យម្ចាស់ ផ្ទះលំបាកមានលទ្ធភាពរក្សាទំនាក់ទំនងល្អ ឲ្យបានយូរអង្វែងខ្លាំងណាស់ ។ ចូររួមគ្នា ស្តារឡើងវិញនូវការកំហិតរបស់ផ្ទះដែលចាក់សោទុកចោល ដោយវិធីឲ្យអ្នកណាម្នាក់ ទៅកាន់ផ្ទះឲ្យបានញឹកញាប់ ឬឲ្យអ្នកណាម្នាក់នៅចាំផ្ទះក្នុងអំឡុងពេលអវត្តមាននៅ ផ្ទះ ៕

ប្រភពពី៖ CEN.com.kh

0 comments:

Post a Comment

Powered by Blogger.