តើអ្វីទៅជាភាពខុសគ្នា រវាងការរិះគន់ក្នុងន័យស្ថាបនា និង ការរិះគន់ក្នុងន័យជាន់ពន្លិច នោះ?
ជាធម្មជាតិរបស់មនុស្សម្នាក់ៗ គឺ មិនដែលចូលចិត្តស្ដាប់នូវពាក្យរិះគន់នោះទេ (ដូចពាក្យមួយឃ្លាដែលតែងនិយាយលេងថា "មិនស៊ីខ្សែជោរទេ តែបើបង្អាប់គឺខឹង") មិនថាជាការរិះគន់តាមបែបត្រឹមត្រូវ ឬមិនត្រឹមត្រូវក្ដី។ មានការរិះគន់មួយបែបទៀត ដែលធ្វើឲ្យមនុស្សអាចទទួលយកបាន ដើម្បីកែលម្អនូវចំណុចខ្វះខាតមួយចំនួន។ ថ្ងៃនេះ យើងនឹងធ្វើការញែកឲ្យច្បាស់ នូវការរិះគន់ ២បែបផ្សេងៗគ្នា ដែលយើងតែងជួបប្រទះ ហើយជួនកាលអាចនឹងមានការភ័ន្ដច្រឡំផង។
១. ការរិះគន់ក្នុងន័យស្ថាបនា ៖
នៅពេលដែលបុគ្គលម្នាក់ ឬក្រុមមួយ មានកំហុសឆ្គងផ្សេងៗ យើងអាចរិះគន់ តែការរិះគន់នេះ ក្នុងន័យស្ថាបនា ដោយស្ថិតក្នុងគោលបំណងមិនបន្ទោសបង្អាប់ ហើយណែនាំឲ្យកែលម្អ មករកចំណុចដែលត្រឹមត្រូវវិញ។ នេះគឺជាសកម្មភាពមួយ ដែលមនុស្សទាំងឡាយ តែងចង់បាន និងលើកសរសើរ។ បុគ្គលពួកនេះ លោកឲ្យឈ្មោះថា ជាអ្នកប្រាជ្ញ ដែលមានចំណេះដឹងខ្ពង់ខ្ពស់។
២. ការរិះគន់ក្នុងន័យជាន់ពន្លិច ៖
បុគ្គលមួយចំនួន អង្គុយចាំតែចាប់កំហុស ហើយធ្វើការរិះគន់ ដោយគ្មានដំណោះស្រាយ និងគ្មានសណ្ដានចិត្តដើម្បីកែលម្អឡើយ។ មនុស្សប្រភេទនេះ ធ្វើការរិះគន់ ដើម្បីបង្ហាញឲ្យឃើញពីមហិច្ចតា ភាពចេះដឹងរបស់ខ្លួន និងមិនចង់ឲ្យមានអ្នកណាល្អ ឬពូកែជាងខ្លួនគេឡើយ។ មនុស្សប្រភេទនេះ មិនអាចជួយឲ្យសហគមន៍ ឬសង្គមជាតិមួយរីកចម្រើនបានទេ ព្រោះគេគ្រាន់តែរិះគន់ ដើម្បីកាច់បំបាក់កម្លាំងចិត្តរបស់អ្នកដទៃប៉ុណ្ណោះ។ យើងអាចឲ្យឈ្មោះបុគ្គលប្រភេទនេះថា ជាចៃនៃសង្គមជាតិ៕
ប្រភពអត្ថបទពី៖ Bektleay.com
0 comments:
Post a Comment