គតិបណ្ឌិត

មានរឿងមួយចំនួន ដែល​បង្ហាញ​ថា អ្នក​​បាន​​កំពុ​ង​តែ​ខ្ជះ​ខ្ជាយ ជីវិត​​អ្នក​អត់​ប្រយោជន៍​ហើយ!

ខាងក្រោមនេះ គឺចំណុចទាំង ប្រាំ ដែលបញ្ជាក់ថា អ្នក គឺជាមនុស្សដែល កំពុង តែចាយ ពេលវេលា ក្នុងជីវិត យ៉ាងខ្ជះខ្ជាយ ប្រាកដមែន!!


១. ចំនាយពេលធ្វើរឿងមិនបានការ៖
រឿងទាំងនោះមានដូចជាការលេងវីដេអូហ្គេម មើលទូរទស្សន៍ច្រើនលើសកំណត់ ទទួលទានចំណីឥតពេលវេលា ផឹកគ្រឿងផ្អែមៗច្រើន និងមានច្រើនទៀត។ សូមអ្នកមើលទៅលើការចំនាយពេល សម្រាប់ជីវិតអ្នកអោយបានម៉ត់ចត់ ហើយសួរខ្លួនអ្នកថាតើវាត្រឹមត្រូវដែររឺទេ! ថាតើវានឹងនាំអ្នកទៅរកជីវិតមួយដែល ល្អប្រសើរដែរបានរឺក៏យ៉ាងណា! តើវាជាមូលដ្ឋានគ្រឹះនៃអនាគតដ៏ត្រចះត្រចង់ដែរទេ! ប្រសិនជាចម្លើយគឺអត់ទេនោះ សូមអ្នកប្រញាប់កែតម្រូវ អោយបានឆាប់តាមដែលអាចធ្វើបាន។

២. ស្មុគស្មាញចំពោះខ្លួនឯង៖
មនុស្សគ្រប់គ្នាសុទ្ធតែមាន ផលលំបាកផ្ទាល់ខ្លួនជាការពិតណាស់។ តើអ្នកដែលរអ៊ូរទាំពីការងារ ចៅហ្វាយនាយ ប្រាក់ខែ អ្នកជិតខាង និងគ្រួសារអ្នកដែររឺទេ? ប្រសិនជាអ្នកធ្លាប់ធ្វើរឿងបែបនេះមែន ក៏វាមិនមានរឿងអ្វីធំដែរ ប៉ុន្តែមានន័យថាអ្នកកំពុងដាំគំនិតអវិជ្ជមាន ទៅក្នុងខ្លួនអ្នកហើយ។ អ្នកដឹងទេថាគំនិតអវិជ្ជមានមិនបានផ្លាស់ប្តូរអ្វីទាំងអស់ តែវាធ្វើអោយជីវិតអ្នកជាប់គាំង ដូច្នេះហើយសូមផ្លាស់ប្តូរការគិតរបស់អ្នក ហើយនិយាយអោយតម្លៃទៅលើជីវិតរបស់អ្នកទៅបានហើយ។

៣. មិនតម្រូវចិត្តខ្លួនឯង៖
ប្រសិនជាអ្នកមិនខំប្រឹងមានន័យថា មិនខំប្រឹងហាត់ពត់លត់ដំចិត្តគំនិតអ្នកនោះទេ អ្នកនឹងមិនអាចបោះជំហានដើរបន្តបានទេ ហើយនេះជាអ្វីដែលចិត្តរបស់អ្នក ជាអ្នកបង្កើតប្រសិនជាអ្នកមិនសកម្ម ហើយរៀនទទួលយកអ្វីដែលថ្មី។ ភាពវិជ្ជមាននៅក្នុងចិត្តរបស់អ្នកនឹងធ្វើអោយ ជីវិតរបស់អ្នកបន្តទៅមុខ មិនមែនដើរថយក្រោយនោះទេ។

៤. អ្នកមិនមានគម្រោងសម្រាប់អនាគត៖
ស្របពេលដែលគេនិយាយថាវាល្អហើយ ដែលអ្នកចេះអោយតម្លៃបច្ចុប្បន្នកាល និងរស់នៅជាមួយវានោះ ពេលខ្លះអ្នកក៏ត្រូវចេះសម្លឹងមើលទៅចំនុច ដែលអ្នកចង់ដើរទៅដល់ផងដែរ។ ប្រសិនជាអ្នកមិនមានគម្រោងសម្រាប់ខ្លួនអ្នកទេនោះ វាប្រៀបដូចជាទូកដែលវិលវល់នៅកណ្តាលទន្លេ ដែលគ្មានទិសដៅត្រូវទៅ។ ប៉ុន្តែអ្នកមិនអាចធ្វើដូច្នោះបានទេ អ្នកត្រូវតែដើរមួយជំហាន មួយជំហានរហូតដល់ទិសដៅដែលដូចជា ការមើលផែនទីដែលនាំអ្នកទៅដល់កន្លែង ដែលអ្នកចង់ទៅដល់ដូច្នោះដែរមានន័យថា អ្នកត្រូវឆ្លងកាត់កន្លែងជាច្រើនជាមុនសិន។

៥. អ្នករស់នៅជិវិតដែលអ្នកមិនពេញចិត្ត៖
ប្រសិនជាអ្នកមានអារម្មណ៍ថាអ្នកមិនសប្បាយចិត្តនោះ អ្នកត្រូវតែផ្លាស់ប្តូរអ្វីម្យ៉ាង ព្រោះថាជីវិតហោចណាស់ក៏ត្រូវតែសប្បាយ ដូច្នេះហើយប្រសិនជាអ្នករកឃើញថា អ្នកមិនពេញចិត្តនឹងជីវិតរបស់អ្នកសព្វថ្ងៃនេះទេនោះ សូមអ្នករកអោយឃើញពីគន្លឹះរបស់វា ហើយឆាប់ផ្លាស់ប្តូរ។ អ្នកអាចធ្វើបានលុះត្រាណាតែអ្នកលុបពាក្យថា អ្នកមិនអាចធ្វើបានចេញពីចិត្តគំនិតរបស់អ្នកសិន។ សូមអ្នកផ្លាស់ប្តូរការគិតរបស់អ្នកដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នក៕

0 comments:

Post a Comment

Powered by Blogger.