ក្រោយពីអាន អត្ថបទនេះ អ្នកពិតជា អាណិត បុរសម្នាក់ ដែលស្ថិតក្នុង សន្លឹកបៀរកញ្ចាស់កឺ (K) ជាក់ជាមិនខាន ព្រោះគាត់មានប្រវត្តិកំសត់ណាស់ !!!
អ្នកធ្លាប់លេងល្បែង បៀរ (Cards) ប្រាកដជាធ្លាប់ស្គាល់មិនខាននូវសន្លឹកបៀរមួយសន្លឹក ដែលគេច្រើនហៅថា សន្លឹកអា.យ៉ាកឺ ឬក៏ សន្លឹកកញ្ចាស់កឺ។ សន្លឹកបៀរនោះ មានរូបបុរសចំណាស់ម្នាក់ ក្នុងដៃរបស់គាត់ កាន់កាំបិត ចាក់ក្បាលខ្លួនឯង។
តើអ្នកទាំងអស់គ្នាធ្លាប់ចាប់អារម្មណ៍ទេ ហេតុអ្វីបានជាមានរូបភាពបែបនោះ? ទាំងនេះ គឺមានរឿងរ៉ាវដែលប្រវត្តិវិទូបានអះអាង។
តាមរយៈការអះអាងរបស់ប្រវត្តិវិទូខ្លះ បានលើកឡើងថា ៖ បុរសនេះ គឺជាស្ដេចមួយអង្គ ដែលបានស្រឡាញ់ម្ចាស់ក្សត្រី Helen ដែលម្ចាស់ក្សត្រីរូបនេះ ជានារីដ៏ស្អាតជាងគេបំផុតនៅជំនាន់នោះ។ ប៉ុន្តែនៅពេលដែលម្ចាស់ក្សត្រី Helen បដិសេធស្នេហារបស់គាត់ ធ្វើឲ្យគាត់ខ្វល់ក្នុងចិត្តជាខ្លាំង ហើយបានសម្រេចចិត្តជ្រើសរើសផ្លូវចុងក្រោយមួយ គឺចាក់សម្លាប់ខ្លួនឯង។ ដូច្នេះហើយ ទើបឃើញរូបគាត់ដែលនៅលើសន្លឹកបៀរ កញ្ចាស់កឺ នោះ ដោយមានដៃកាន់កាំបិតចាក់ក្បាលខ្លួនឯង។
ចំពោះសន្លឹកបៀរកញ្ចាស់ផ្សេងៗ មានកញ្ចាស់ប៊ិច កញ្ចាស់ការ៉ូ និង កញ្ចាស់ជួង គឺតំណាង អោយភាពក្លាហាន អង់អាច របស់ សេ្តច មួយព្រះអង្គ ដែលមិនត្រូវបាន គេបញ្ចេញ ឈ្មោះ នោះ!
0 comments:
Post a Comment