ចំណេះដឹងថ្មីៗ

អស្ចារ្យដឹងម្លឹង!!! នៅពេលដែលអ្នកដាក់ ថ្នាំអាស្ពីរីន ២ គ្រាប់ចូលទៅក្នុងម៉ាស៊ីនបោកគក់?



ជាការពិតណាស់មិនថាអ្នកចង់អោយ សំលៀកបំពាក់របស់អ្នកសស្អាតយ៉ាងណានោះទេ ក៏ពេលខ្លះវាមិនបានដូចបំណងរបស់អ្នកដែរ។

ជាពិសេសសម្រាប់សំលៀកបំពាក់ដែលមានពណ៌ស ប្រសិនបើអ្នកមិនត្រាំជាមួយសាប៊ូ ដែលមានជាតិកាត់ខ្លាំងនោះទេ វានឹងអាចប្រែទៅជាពណ៌ប្រផេះបាន។



អ្នកដឹងទេថាថ្នាំអាស្ពីរីនជាភ្នាក់ងារសំអាតរាល់ស្នាមប្រឡាក់នៅលើ សំលៀកបំពាក់យ៉ាងមានប្រសិទ្ធិភាព។

អ្នកគ្រាន់តែយកថ្នាំអាស្ពីរីន ៣២៥ មីលីក្រាមចំនួន ៥គ្រាប់កិនវាអោយម៉ត់ ហើយត្រាំក្នុងទឹកក្តៅចំណុះ ២លីត្រ។

បន្ទាប់មកយកអ្នកអាចយកខោអាវដែលប្រឡាក់របស់អ្នក ទៅត្រាំក្នុងទឹកនោះរយៈពេល៨ម៉ោង ហើយអ្នកត្រូវប្រាកដថាសំលៀកបំពាក់របស់អ្នក លិចក្នុងទឹកនោះបានល្អ។

ម៉្យាងទៀតអ្នកក៏អាចយកថ្នាំអាស្ពីរីនដាក់ចូលក្នុង ម៉ាស៊ីនបោកខោអាវរបស់អ្នកបានផងដែរ តែយកល្អអ្នកគម្បីធ្វើវាអោយរលាយសិន។

ចំណាំ៖ថ្នាំអាស្ពីរីនជាថ្នាំដែលមានជាតិអាស៊ីតទាប តែផ្តល់លទ្ធផលបានយ៉ាងល្ អដែលអ្នកមិនចាំបាច់ចំណាយច្រើន ទៅលើអូសាវែលទៀតឡើយ។ អ្នកអាចបោកជំរះជាមួយសាប៊ូបានជាធម្មតាបន្ទាប់ពីត្រាំវារួច៕


0 comments:

Post a Comment

Powered by Blogger.