ជំនឿ និង ហោរាសាស្ត្រ

ម្សាញ់ មមី មមែ ច កុរ និង ជូត ស៊ែរ​ចេញ នឹង​ដឹងថា​ខែ​ក្រោយ អ្នក​នឹង​មាន​អ្វី​ល្អ​កើត​ឡើង!



តើ ឆ្នាំ ម្សាញ់ មមី មមែ ច កុរ និង ជូត មានរឿងល្អអ្វីខ្លះទៅ? ហើយខែក្រោយ នេះ គេនឹង ជួបប្រទះ នូវរឿងរ៉ាងអ្វីខ្លះដែរ ? ដើម្បីកុំអោយរង់ចាំយូរ សូមតាមដានដូច​ខាងក្រោម​នេះ!!


អ្នកកើតឆ្នាំម្សាញ់៖
  • ឆ្នាំម្សាញ់ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​)
  • ពណ័នៃលាភ : ពណ័ខ្មៅ និង ស
  • ម៉ោងនៃលាភសំណាង (៥ព្រឹក ដល់ ៩យប់)
  • នៅខែក្រោយ  រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

អ្នកកើតឆ្នាំមមី៖
  • ឆ្នាំមមី (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)
  • ពណ័នៃលាភ : ពណ័ស និង លឿងទុំ
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៧យប់)
  • សំរាប់លោកអ្នកដែលកើតឆ្នាំនេះ ​នៅខែក្រោយ លោកអ្នកនឹងមានពន្លឺផ្លេកៗ ចាំងចូលមកក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន ជាពិសេសនឹងមានជោគ​មានជ័យ ​ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​ សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ ឬ​ធ្វើ​អ្វីមួយ​ថ្មី​ ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ ជាង​អាក្រក់​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ការប្រកប​ការងារ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ ​ព្រោះ​ជញ្ជាំងមានត្រចៀក ​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​ បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​ តែង​ជួប​គូព្រេង​ពិត ​ដូច​សេចក្តីប្រាថ្នា​៕

អ្នកកើតឆ្នាំមមែ៖
  • ឆ្នាំមមែ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)
  • ពណ័នៃលាភ : ពណ័ខៀវ និង ស
  • ម៉ោងនៃលាភសំណាង (៧ព្រឹក ដល់ ១០យប់)
  • នៅខែក្រោយ ការរកទទួលទានគ្រប់ច្រកល្ហក គឺសុខសប្បាយទទួលលាភជ័យ និងប្រាក់កាសគ្រប់ទិសទី។ ចំណែកការធ្វើដំណើរទៅណា មិនមានជាបញ្ហានោះទេ។ អ្នក​ប្រកប​ការងារ​រកស៊ី​ជួញដូរ លោកអ្នក​កុំ​សោះអង្គើយ​ត្រូវ​រវាស​រវៃដៃ ជើង ព្រោះ​មិន​ដូច្នេះ​ទ្រព្យ​លាភ ដែល​បម្រុង​ធ្លាក់​ដល់ដៃ​នឹង​ត្រូវ​បោល ហួស​ធ្លាក់​ទៅលើ​អ្នក​ដទៃ​វិញ​ជាក់​ជា ពុំខាន​។ រីឯបញ្ហាស្នេហាវិញ បើពុំទាន់មានគូគាប់ ពេលនេះគឺជាពេលវេលាល្អបំផុត ក្នុងការស្វែងរកមិត្ត ១០០ ឆ្នាំ ក្នុងជីវិត។

អ្នកកើតឆ្នាំច៖
  • ឆ្នាំច (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​​)
  • ពណ័នៃលាភ : ពណ័ឈូកចាស់ ទឹកប៊ិច និង ស
  • ម៉ោងនៃលាភសំណាង (៦ព្រឹក ដល់ ៨យប់)​
  • នៅខែក្រោយ រាល់ការងាររកទទួលទាន លុយកាក់ ហូរចូលដូចទឹក បាក់ទំនប់ គួរណាប្រួញ៉ាប់រ៉ូតរះ ប្រមូលកើបដាក់។ ចំណែកការធ្វើដំណើរទៅណាមកណា ពុំជាមានបញ្ហាអ្វីនោះទេ។ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

អ្នកកើតឆ្នាំកុរ៖
  • ឆ្នាំកុរ (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច​)
  • ពណ័នៃលាភ : ពណ័ស និង ទឹកក្រូច
  • ម៉ោងនៃលាភសំណាង (៥ព្រឹក ដល់ ១០យប់)
  • នៅខែក្រោយ រាល់ការងាររកទទួលទានថ្ងៃនេះកាក់កបជាអតិបរមា និងជាថ្ងៃជាវេលាល្អ សម្រាប់បើកអាជីវកម្មថ្មីផង។ ការរស់នៅ ​ទោះ​ជួប ផល​លំបាក​បន្ដិច​ក្ដី តែបើ​មាន​ការ​ពុះ ពារ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ដ​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទី ជិត​ឆ្ងាយ មិន​ថា​ផ្លូវទឹក​ផ្លូវគោក ឬ​ផ្លូវ អាកាស​ក្ដី តែង​អាច​ប្រមូល​ផល​កម្រៃ គ្រាន់​ជា​ទី​កក់ក្ដៅ ។ ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប សេចក្ដីសុខក្សេមក្សាន្ដ​ទាំង​ពេល​ទៅ​និង ត្រឡប់មកវិញ ។​ បញ្ហា​សេចក្ដីស្នេហា​កំលោះ ក្រមុំ បើ​លោកអ្នក​ចង់​រៀបចំ​ផ្សំផ្គុំ​គ្រួសារ ជា​ពេលវេលា​ល្អ​ប្រពៃ​បំផុត​៕

អ្នកកើតឆ្នាំជូត៖
  • ឆ្នាំជូត (លាភមហាសាល ខ្ពស់ត្រដែត ត្រជាក់ត្រជុំ និង ពោរពេញដោយសុភមង្គល ប៉ងប្រាថ្នាអ្វីតែងបានសំរេច)
  • ពណ័នៃលាភ : ពណ័ស ប្រផេះ និង ក្រហម
  • ម៉ោងនៃលាភសំណាង (៨ព្រឹក ដល់ ៨យប់)
  • សំរាប់លោកអ្នកដែលកើតឆ្នាំនេះ ​នៅខែក្រោយ ​លោកអ្នកនឹងមានជោគ​មានជ័យ មានសិរីសួស្តី លាភធំចាំងចូលក្នុងជីវិតរបស់លោកអ្នកជាក់ជាពុំខាន​ ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​តែង​ផ្តល់​ផល​ល្អ​ ។ សម្រាប់​លោកអ្នក​បើកហាង​ថ្មី​ ឬ​ធ្វើ​អ្វីមួយ​ថ្មី​ ដោយ​តែង​ហុច​ផល​ល្អៗ​មកវិញ​ ជាង​អាក្រក់​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង ​ទើប​ទទួលជោគជ័យ​ជំនួញ​ធំដុំ​ទៅរួច​។​ ការប្រកប​ការងារ ​លោក​អ្នក​ពុំគប្បី​មានការ​រិះគន់​ចៅហ្វាយនាយ​ឡើយ ​ព្រោះ​ជញ្ជាំងមានត្រចៀក​ប្រយ័ត្ន​ត្រូវ​ទទួលរង​ការលំបាក​នៅ​គ្រា​ខាងមុខ​។ រីឯ​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ប្រភពពី៖ MHK

0 comments:

Post a Comment

Powered by Blogger.