ចំណេះដឹងថ្មីៗ

តើការងូតទឹកពេលព្រឹក និង ពេលល្ងាច អ្នកអាចទទួលបាន អត្ថប្រយោជន៍អ្វីខ្លះ?


ការងូតទឹកជាប្រចាំគឺជាទំលាប់អនាម័យដ៏សំខាន់មួយ។ អ្នកប្រហែលជាដឹងត្រឹមតែថាងូតទឹកត្រជាក់សាច់ ធ្វើអោយមានអារម្មណ៍ល្អ​ និង ស្រស់ស្រាយ និងញុំាបាយឆ្ងាញ់ ប៉ុន្តែអ្នកប្រហែលជាមិនដឹងអំពីអត្ថប្រយោជន៍នោះទេ។ ដូច្នេះយើងខ្ញុំនឹងចែករំលែកអំពីអត្ថប្រយោជន៍របស់វា៖

- ងូតទឹកពេលព្រឹក
ការងូតទឹកពេលព្រឹកគឺល្អបំផុតសំរាប់អ្នកដែលមានស្បែកខ្លាញ់ និង ស្បែកមិនស្អាត។ នេះជាមូលហេតុចំបង ដោយសារតែញើសរបស់អ្នកផលិតជាតិខ្លាញ់ពេញមួយយប់ និង ជាតិខ្លាញ់នឹងនៅលើផ្ទៃនៃស្បែករបស់អ្នកពេញមួយថ្ងៃ ហើយវាអាចធ្វើអោយរន្ធញើសរបស់អ្នកកកស្ទះផងដែរ។ ត្រង់ចំណុចនេះអ្នកត្រូវដឹងថាការងូតទឹកពេលព្រឹកនឹងធ្វើអោយដំណើរឈាមរត់របស់អ្នកប្រសើរឡើង ហើយបង្កើនចង្វាក់បេះដូង, ជួយបំបាត់ភាពតានតឹងសាច់ដុំ។ លើសពីនេះទៀត, អ្នកត្រូវដឹងថាការងូតទឹកពេលព្រឹកគឺជាវិធីដ៏ល្អបំផុតក្នុងការកាត់បន្ថយភាពតឹងក រឺឈឺខ្នងរបស់អ្នក។ បូកបន្ថែមពីលើនេះទៀត, ការងូតទឹកពេលព្រឹកនឹងដាស់អ្នកអោយភ្ញាក់ពីគេងបានល្អជាងការផឹកកាហ្វេទៅទៀត។

- ងូតទឹកពេលល្ងាច
ការងូតទឹកនៅពេលល្ងាចត្រូវបានកំណត់ថាដំណោះស្រាយសំរាប់ជំងឺគេងមិនលក់។ វានឹងធ្វើអោយអ្នកស្ងប់ ហើយផ្តល់នូវសញ្ញាដល់រាងកាយរបស់អ្នកអោយចាប់ផ្តើមផលិត និង បញ្ចេញ melatonin ដែលជាអ័រម៉ូនដែលជំរុញដល់ការគេង។ វាក៏នឹងបញ្ចុះសំពាធឈាម និង កាត់បន្ថយកំរិតស្ត្រេស ដែលជាវិធីដ៏ល្អក្នុងការបន្ធូរអារម្មណ៍ បន្ទាប់ពីធ្វើការនឿយហត់បំពេញកិច្ចការ រឺធ្វើលំហាត់ប្រាណ៕


0 comments:

Post a Comment

Powered by Blogger.