ចំណេះដឹងថ្មីៗ

ប្រុសៗកុំអានណា!! រឿងពិតដែលមិនគួរអោយជឿ និងអស់សំណើចបំផុត អំពីដើមទ្រូងរបស់មនុស្សស្រី...


រាងកាយរបស់មនុស្សទូទៅពិតជាមានសារៈសំខាន់ណាស់ ហើយការងាររបស់ផ្នែកណាមួយនៃរាងកាយរបស់មនុស្ស គឺរឹតតែអស្ចារ្យបន្ថែមទៀត។ ការយល់ដឹងពីផ្នែកណាមួយនៃសារពាង្គកាយអ្នកអាច អោយអ្នកមានអារម្មណ៍ច្របូកច្របល់ តែនៅពេលដែលអ្នកបានដឹងវាហើយនោះ អ្នកនឹងជឿថាវាពិតជាគួរអោយភ្ញាក់ផ្អើល។

1. រឿងពិតទី១៖
ការសិក្សាមួយបានបង្ហាញថាស្រ្តីដែលមានដើមទ្រូងធំ ទំនងជាមានភាពឆ្លាតវៃជាងអ្នកដែលមានដើមទ្រូងតូច ហើយនេះជារឿងមួយដែលស្ត្រីមានដើមទ្រូងតូចកំពុងអន់ចិត្ត។

2. រឿងពិតទី២៖ រឿងពិតទី២នេះសំដៅទៅលើស្ត្រីដែលកំពុងគិតពីការបង្កើតគ្រួសារមួយ ហើយការពិតនោះគឺថាស្ត្រីដែលមានដើមទ្រូងធំ ហើយចង្កេះអង្ក្រងនោះអាចមានឥទ្ធិពលក្នុងការ បង្កើតកូនបានយ៉ាងងាយស្រួល។

3. រឿងពិតទី៣៖ ដើមទ្រូងរបស់មនុស្សស្រីមិនមែនរក្សាតែមួយទំហំគ្រប់ពេលនោះទេ ហើយក្នុងករណីដែលវាធំជ្រុលពេកក៏ជាកត្តាមួយដែល ធ្វើអោយមនុស្សស្រីទូទៅពិបាកក្នុងការដែលមានវាផងដែរ។

4. រឿងពិតទី៤៖ អាវទ្រនាប់សម្រាប់ពាក់ហាត់កីឡាភាគច្រើនត្រូវបានផលិតដោយ អ្នកជំនាញភេទបុរស ហើយអ្នកដឹងទេថាការដែលធ្វើលំហាត់ប្រាណ ដោយគ្មានពាក់អាវទ្រនាប់នោះអាចធ្វើអោយ សុដន់របស់អ្នកខូចទ្រង់ទ្រាយទៅតាមចលនាដែលអ្នកបានធ្វើ ដូច្នេះហើយសូមអ្នកជ្រើសរើសអាវសម្រាប់ហាត់កីឡា អោយបានល្អបំផុត។

5. រឿងពិតទី៥៖ រាងកាយរបស់ស្ត្រីមានការរីកធំធាត់នៅពេលដែល ពួកគាត់កំពុងមានរដូវ ហេតុនេះហើយបានជាកំឡុងពេលនោះគាត់មានអាការៈ ឈឺដើមទ្រូងខ្លាំង រឺតិចទៅតាមមាឌដែលវាបម្រុងនឹងរីក។

6. រឿងពិតទី៦៖ អ្នកដែលធ្លាប់គិតទេថាសុដន់របស់អ្នកមួយចំហៀងៗ អាចមានទម្ងន់ដល់ទៅ៣ទៅ៤គីឡូក្រាម? អ្នកប្រហែលជាមិនធ្លាប់គិតនោះទេ តែនេះជាការពិតហើយវាមានផ្ទុកសារធាតុធាត់ ៤ទៅ៥%ឯណោះ។

7. រឿងពិតទី៧៖ ដើមទ្រូងរបស់ស្ត្រីអាចមានពងបែក រឺបញ្ហាមុនដូចខ្នង រឺមុខដូចគ្នា ព្រោះថានៅបរិវេណសុដន់មានក្រពេញខ្លាញ់ដែលជា កក្តាបណ្តាលអោយមានបញ្ហាទាំងនោះ ហើយជាពិសេសគឺស្នាមអុជខ្មៅ។

8. រឿងពិតទី៨៖ អ្នកត្រូវដឹងថាការគេងផ្តាប់មុខអាច ធ្វើអោយខូចទ្រង់ទ្រាយសុដន់របស់អ្នកបាន ដូច្នេះហើយប្រសិនជាអ្នកមានទម្លាប់គេងផ្កាប់មុខ សូមអ្នកបែរមកគេងផ្ងារវិញ ដើម្បីទទួលបាននូវដើមទ្រូងដែលស្រស់ស្អាត៕


0 comments:

Post a Comment

Powered by Blogger.