ចំណេះដឹងថ្មីៗ

កាត់​ក្រូច​ជា ៤ ចំណិត និង​រោយ​អំបិល​ពី​លើ​នោះ ហើយ​យក​ទៅ​ដាក់​ក្នុង​ផ្ទះបាយ​របស់​អ្នក!!!



ក្រូច​ឆ្មារ គឺ​ជា​គ្រឿង​សម្ល​មួយ​បែប​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​សម្ល​ម្ជូរ​ជា​ដើម។ វា​ជួយ​ធ្វើ​ឲ្យ​សម្ល​មាន​រសជាតិ​ជូរ​ជ្រះ​ជាង​ម្ជូរ​ផ្សេងៗ​ទៀត។ ដោយ​ឡែក​ថ្ងៃ​នេះ បែក​ធ្លាយ​សូម​ណែនាំ​អ្នក​ទាំង​អស់​គ្នា​នូវ​តិច​និច​ងាយៗ​មួយ ទាក់​ទង​នឹង​ក្រូច​ឆ្មារ​នេះ ដែល​ជួយ​ធ្វើ​ឲ្យ​បំបាត់​ក្លិន​មិន​ល្អ​នៅ​ក្នុង​ចង្ក្រាន​បាយ។

ចំពោះ​វិធី​នៃ​ការ​ធ្វើ គឺ​អ្នក​ទាំង​អស់​គ្នា​គ្រាន់​តែ យក​ក្រូច​ឆ្មារ​មួយ​ផ្លែ ហើយ​កាត់​វា​ជា ៤ ចំណិត (រាង​ដូច​សញ្ញា​បូក)។ បន្ត​ពី​នោះ​មក អ្នក​ត្រូវ​យក​អំបិល​ម៉ដ្ឋ ទៅ​រោយ​ពី​លើ ក្រូច​ឆ្មារ​នោះ។ យើង​ណែនាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​យក​វា​ទៅ​ដាក់​នៅ​ចង្ក្រាន​បាយ។
ធ្វើ​បែប​នេះ ចង្ក្រាន​បាយ​របស់​អ្នក​នឹង​បាត់​ក្លិន ហើយ​ក្រូច​ឆ្មារ ក៏​ជួយ​ដល់​ការ​កម្ចាត់​មេរោគ និង​បាក់​តេរី​ក្នុង​ផ្ទះ​បាយ​ថែម​ទៀត​ផង។ សូម​សាកល្បង​ជា​មួយ​នឹង​តិច​និក​ដ៏​ប្លែក និង​អស្ចារ្យ​មួយ​នេះ ព្រោះ​វា​នឹង​បង្ហាញ​ប្រសិទ្ធភាព​ក្នុង​រយៈពេល​ដ៏​ខ្លី៕


0 comments:

Post a Comment

Powered by Blogger.