ចំណេះដឹងថ្មីៗ

​ពិត​អត់​ដែល​ថា​មនុស្ស​ស្រី ទាល់តែ​មាន​សង្សារ​ទើប​ចេះ​ធ្វើខ្លួន ​ដើម្បី​ផ្គាប់​ចិត្ត​គេ?



មនុស្ស​ភាគច្រើន​តែ​និយាយ​ថា ស្រីៗ​ពេល​មិន​ទាន់​មាន​សង្សារ​មិន​សូវ​ចេះ​តែង​ខ្លួន​ទេ តែ​ពេល​មាន​សង្សារ​បាន​ហ៊ាន​លេង​ម៉ូដ​ខោអាវ​ស្អាត​ៗ ហើយ​ចេះ​តុបតែង​មុខ។ ចឹង​គំនិត​ដែល​ថា​ មនុស្ស​ស្រីទាល់តែ​មាន​សង្សារ​ទើប​ចេះ​ធ្វើខ្លួន ​ដើម្បី​ផ្គាប់​ចិត្ត​គេ គឺជា​រឿង​ពិត​អត់?

អាភា៖ «មាន​សង្សារ​ត្រូវ​តែ​ផ្គាប់​ចិត្ត​គេ​ចឹង​ហើយ។ តែ​មិន​ទាំងអស់​ឡើយ គ្រាន់តែ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ពេល​នៅ​ជាមួយ​គាត់​ទៅ ហើយ​ពេល​យើង​នៅ​ផ្ទះ ឬ​ទៅ​ជាមួយ​មិត្តភ័ក្ដិ​យើង​ធ្វើ​ខ្លួន​ធម្មតា​ៗ​ទៅ​បាន​ហើយ»។

កណ្ណិកា៖ «ចំពោះ​ខ្ញុំ​នេះ​ជា​រឿង​ពិត​បង។ ពី​មុន​ខ្ញុំ​មិន​សូវ​ចេះ​រៀបចំ​ខ្លួន​ទេ តែ​ក្រោយ​មាន​សង្សារ​ ខ្ញុំ​ចេះ​​តែង​ខ្លួនច្រើន​ជាង​មុន ហើយ​គាត់​ថា​មនុស្ស​ស្រី​ឲ្យ​តែ​ធ្វើ​ខ្លួន​ស្អាត​ៗ មិត្ត​ប្រុស​ទៅ​ណា​ចោល​មិន​រួច​ទេ»។

ចិន្ដា៖ «តាំងពី​មុន​ពេល​មាន រហូត​ដល់​មាន​សង្សារ ហើយ​ឥឡូវ​បែក​គ្នា​ទៀត ខ្ញុំ​ជា​មនុស្ស​ចូលចិត្ត​ធ្វើ​ខ្លួន​ស្រាប់​ហើយ​នឹង។ ចឹង​ហើយ​ខ្ញុំ​គិត​ថា​ការ​ធ្វើ​ខ្លួន​នេះ​មិន​មែន​តែ​ផ្គាប់​ចិត្ត​មនុស្ស​ប្រុស​ទេ។ ត្រូវ​ចាំ​ថា​បុរស​ដែល​ស្រលាញ់​យើង​ពិត​មិន​មែន​មើល​លើ​រូប​សម្រស់​ខាង​ក្រៅ​ឡើយ»។

សុធារ័ត្ន៖ «សម្រាប់​ខ្ញុំ​គំនិត​ដែល​ថា​មនុស្ស​ស្រី​តែង​ខ្លួន ដើម្បី​ឲ្យ​មនុស្ស​ប្រុស​ចាប់អារម្មណ៍​អី​នេះ មិន​សូវ​ជា​ត្រូវ​ទេ។ ព្រោះ​ស្រី​ៗ​យើង​ត្រូវ​ការ​ភាព​ស្រស់​ស្អាត​ជានិច្ច ដូចនេះ​ហើយ​ទោះ​គ្មាន​សង្សារ ឬ​មាន ​គឺ​ត្រូវ​តែ​មាន​ការ​លម្អ​ខ្លួន​ឲ្យ​ស្អាត​ចឹងហើយ»។

ស្រីពៅ៖ «ស្រី​ៗ​ត្រូវ​ចាំ​ថា មិនមែន​ទាល់​តែ​មាន​សង្សារ​ទើប​ត្រូវ​ចេះ​ធ្វើ​ខ្លួន​ឲ្យ​ស្អាត​ទេ តែ​បើ​ទោះ​មាន​ប្ដី ឬ​គ្មាន​​អ្នក​ស្រលាញ់​ក៏​ដោយ​យើង​ត្រូវធ្វើ​ខ្លួន​ឲ្យ​ស្អាត​ៗ​ដែរ ទើប​ជីវិត​មនុស្ស​ស្រី​ដូច​យើង​ពោរពេញ​ដោយ​ភាព​ស្រស់​ស្អាត»។

ចាន់នី៖ «ហឹមមមម ពិបាក​និយាយ​ណាស់​បង ទស្សនៈ​ខាង​លើ​ពេល​ខ្លះ​អាច​ត្រូវ​ក៏​បាន​ថា។ ព្រោះ​ពេល​យើង​មាន​សង្សារ​បើ​មិន​សូវ​ជា​ចេះ​ស្លៀកពាក់​ឲ្យ​បាន​ស្អាត​បាត​ទេ ធ្វើឲ្យ​សង្សារ​អាប់មុខ​ក៏​ថា​បាន។ តែ​ការ​ចេះ​ស្លៀកពាក់​តាម​កាលៈទេសៈ​ទើប ជា​ការ​ប្រសើរ​សម្រាប់​នារី»៕

ចុះ​មិត្ត​ៗ​នារី​ដទៃ​គិត​ម៉េច​ដែរ!



ប្រភព ៖ kanha

0 comments:

Post a Comment

Powered by Blogger.