នារីជាច្រើនប្រហែលគិតថាកើតជាមនុស្សស្រីមិនសំណាងទេ មែនអត់? តែឈប់សិន! សាកមកមើលចំណុចខាងក្រោមនេះបន្តិចមើល៍៖
១. ពេលឡាន ឬម៉ូតូខូច គិតមើលថានរណាជាអ្នកទទួលខុសត្រូវ?៖ ប្រាកដជាមនុស្សប្រុសហើយ! បើគេមិនធ្វើបានន័យថាគេអត់ចិត្ត។
២. ចុះការងារធ្ងន់វិញ?៖ យើងគ្មានកម្លាំងទៅលើករបស់ធ្ងន់ៗ ដូចជាគ្រឿងសង្ហារិម ឬឥវ៉ាន់ផ្សេងៗទេ។ អញ្ចឹងមានតែប្រុសៗនេះឯង!

៣. Lady first៖ ជារឿងទូទៅ។ មិនថាពេលក្ដៅ ឮភ្លៀង បុរសមានកាតព្វកិច្ចការពារនារី។ ទាយមើលថាបើមេឃភ្លៀងខ្លាំងហើយមានអាវភ្លៀងតែមួយ នរណាជាអ្នកពាក់?
៤. សង្សារជាអ្នកប៉ាវ៖ មិនដែលបញ្ជាទេ តែបើជាសុភាពបុរសមែនត្រូវផ្គាប់ចិត្តនារីអញ្ចឹងហើយ!
៥. មានអ្នកការពារ៖ គ្រប់បុរសត្រូវការពារនារីដែលជាភេទទន់ខ្សោយជាង។ អញ្ចឹង សង្សារ ឬប្ដីត្រូវតែជាអ្នកចេញមុខពេលមានអ្វីកើតឡើង មែនអត់?
៦. មានតៃកុងឡានទៀត៖ មិនថាទៅផ្សារ ឬដើរលេងគឺត្រូវមានអ្នកជូនទៅជានិច្ច។
៧. រឿងស្នេហា មិនបាច់ផ្ដើមមុន៖ ប្រុសៗតែងប្រជែងគ្នាដើម្បីទាក់ទាញចំណាប់អារម្មណ៍យើង។ គ្រាន់តែចាំឆ្លើយ ‘ព្រម’ ឬ ‘មិនព្រម’ ជាការស្រេច។

៨. ស្នាមញញឹមជាអាវុធ៖ គ្មានអ្វីធ្វើឲ្យបុរសឈ្លក់វង្វេងជាងស្នាមញញឹមរបស់នារីទេ។
ដូច្នេះ កើតជាមនុស្សស្រីគឺពិតជាពិសេស។ យើងត្រូវចេះរីករាយនឹងជីវិតនេះ។ មានយោបល់អ្វីចង់បន្ថែមទេ?
ប្រភព ៖ kanha
0 comments:
Post a Comment