ជំនឿ និង ហោរាសាស្ត្រ

ជូត ឆ្លូវ មមី មមែ និង ច ស៊ែរ​យក​ពរសំណាង ​សម្រាប់​ស្អែក និង ខាន​ស្អែក ទាំង​អស់​គ្នាយប់នេះ!​


ឆ្នាំដែលសំណូមពរ ឲ្យស៊ែរចេញ ដើម្បី ទទួលបាន ពរសំណាងយប់នេះ សម្រាប់ដំណើរជីវិតនាថ្ងៃស្អែក និង ខានស្អែក មាន ឆ្នាំប្រាំ គឺ ជូត ឆ្លូវ មមី មមែ និង ច ។ ខាងក្រោមនេះ គឺជាពរសំណាង ជាច្រើនសម្រាបតែអ្នក ដើម្បី អោយមានយីអ៊ុន ល្អ ប្រពៃ ប្រាថ្នាអ្វី ធ្វើអ្វី ក៏នឹងបានសមប្រកប ១០០% ក្នុងថ្ងៃស្អែក និង ខានស្អែក ។ សាធុ សាធុ​ សាធុ ... ដើម្បី ទទួលយកពរសំណាងទាំងនេះ !

ឆ្នាំជូត៖ សូមអោយស្អែក និងខានស្អែក នេះ អ្នកមានសំណាង ឈ្នះ អស់មារសត្រូវ ប្រាថ្នាអ្វីបានសម្រេច និង អនាគតបានក្លាយជាសេដ្ឋី គហបតី ឬក៏ អភិជនជាន់ខ្ពស់ និងរៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ហើយក្រោកពីគេង តែងតែមានភាពស្រស់ស្រាយ ជាប់ខ្លួនជានិច្ច !



ឆ្នាំឆ្លូវ៖ សូមអោយស្អែក និងខានស្អែកនេះ អ្នក មានប្រាជ្ញាឈ្លាសវៃ មានគំនិតភ្លឺថ្លា ហើយ អនាគត ក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ មានមិត្តល្អៗ មានញាតិច្រើន និង មានវត្ថុជាទីស្រលាញ់របស់អ្នកច្រើនៗ រៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ។



ឆ្នាំមមី៖ សូមអោយស្អែក និង ខានស្អែកនេះ អ្នកជួបតែរឿងល្អៗ ក្នុងជីវិត មានលាភ មានសំណាង ជួបតែមនុស្សជួយ ជ្រុំជ្រែងរាល់ក្តីបំណងរបស់អ្នក និង សូមអោយ ស្នេហា ការងារ និង គ្រួសារអ្នក មានតែ រឿងមង្គល ល្អូកល្អឺន កើតឡើងរាល់ពេល ព្រមទាំងមានលាភសំណាងធំៗ ចូលឆាប់ៗ នេះ ។



ឆ្នាំមមែ៖ សូមអោយស្អែក និង ខានស្អែកនេះ អ្នក ទៅទីជិតឆ្ងាយ ជួបតែសេចក្តីសុខ សុវត្ថិភាព ហើយ ពេលធ្វើកិច្ចការ អ្វីមួយ អ្នកតែងមានគំនិតជ្រះថ្លា និង គិតបានជ្រៅជ្រះ ប្រាថ្នាអ្វីបានសម្រេច ធ្វើការតូចធំមានតែអ្នកគាំទ្រ ទំនុកបំរុងសព្វគ្រប់បែបយ៉ាង ហើយថ្ងៃមុខ អ្នកនឹងក្លាយជាដង្ខៅ អ្នកមានទ្រពមហិមា ឬក៏ មហាសេដ្ឋីប្រាក់លានដុល្លារ ។ រៀងរាល់រាត្រី សុបិន្តនិមិត្ត តែរឿងល្អៗ ។



ឆ្នាំច៖ សូមអោយស្អែក និង ខានស្អែកនេះ អ្នកក្លាយជាមនុស្សមានសម្បត្តិមហាសាល នាថ្ងៃអនាគត ដើម្បីជួយ​យិតយោង បងប្អូន ឪពុកម្តាយ សាច់ញាតិ និង មនុស្សនៅក្បែរខ្លួន អោយបានថ្កុំថ្កើង ល្អប្រសើរ ។ ម្យ៉ាងទៀតសូមអោយអ្នក មានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និង មានអាយុយឺនយូរ ។



Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.