ជំនឿ និង ហោរាសាស្ត្រ

ក្នុងផ្ទះ មានឆ្នាំ​ខាល ដូចមាន​ដុំមាស ដុំពេជ្រ អ៊ីចឹង!



ផ្អែកលើការទស្សន៍ទាយរបស់ Taiiwan Secret បានប្រាប់អោយដឹងថា មនុស្សកើតឆ្នាំខាល ជាប្រភេទមនុស្ស មានឆន្ទះខ្ពស់ ប្រាជ្ញាអស្ចារ្យ កម្លាំងពលំល្អ ហើយមានគំនិតគិតវែងឆ្ងាយចំពោះរឿងអនាគតរបស់គេជានិច្ច ។ មនុស្សឆ្នាំនេះ មានចំណុចល្អមិនតិចទេ គឺ រួសរាយ ម៉ឺងម៉ាត់ ស្ងប់ស្ងាត់ គួរឲ្យទុកចិត្ត គួរឲ្យស្រលាញ់ និង ងាយមិនពឹងពាក់អ្នកណា ម្នាក់ឡើយ ព្រោះមនុស្សឆ្នាំនេះ ម៉ត់ចត់ ស្វាហាប់ ហើយ តែងតែគិតថា បើប្រគល់ ការងារ អោយ អ្នកណាធ្វើជួស ខ្លួន គឺគេខ្លាច ធ្វើទៅមិនល្អ ដូចអ្វីគេចង់បាន ។ ស្របជាមួយគ្នានេះដែរ មនុស្សប្រុសស្រីដែលកើតឆ្នាំនេះ ពូកែមានរឿងគិតច្រើន អន់ចិត្តច្រើន និង អផ្សុកច្រើន ហើយបើគេចូលចិត្តអ្វី គឺចូលចិត្តខ្លាំងបំផុត លុះឈប់ គឺឺឹស្ងាត់ឈឹងតែម្តង ។



ដោយសារតែបែបនេះហើយ កាលបើគ្រួសារមួយ មានឆ្នាំខាល នេះជាសមាជិក គឺមានតែ ភាពរីកចម្រើនទៅមុខ ព្រោះ មនុស្សឆ្នាំខាល នេះ គឺជាសមាជិក មួយរូបដែលស្រលាញ់ គ្រួសារ តែរាងលាក់ចិត្តបន្តិច ហើយហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីឲ្យតែក្រុមគ្រួសារ របស់គេ រីកចម្រើនទៅមុខ មានសេចក្តីសុខ និង មានសុភមង្គល ជានិច្ចនិរន្តតទៅ ។

នាថ្ងៃអនាគត ដោយសារតែ ភាពក្លាហាន ម៉ឺងម៉ាត់ និង ការចេះគិតគូរវែងឆ្ងាយចំពោះអនាគត របស់គេនេះហើយ ទើបមនុស្សឆ្នាំខាល នេះ នឹងក្លាយជាបុគ្គលដ៏ឆ្នើមម្នាក់ ឬ អ្នកជំនួញដ៏ជោគជ័យម្នាក់ ជាមួយនឹងទ្រព្យធន យ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ។

ត្រណមម្យ៉ាងចំពោះ មនុស្សឆ្នាំខាលនេះ គឺមិនត្រូវមានអំនួតខ្លាំងពេក ចំពោះអ្វីដែលខ្លួនមាន ឬ សមត្ថភាពពិសេសរបស់ខ្លួន និង មិនត្រូវច្រណែនឈ្លានីសអ្នកដទៃ ជាដាច់ខាត ។ អ្នកត្រូវគិតរឿងល្អៗឲ្យច្រើនៗ ហើយវានឹងអាចកើតឡើងពិតមែន ព្រោះអ្នកជាមនុស្សមានបុណ្យ កុសលពីបុព្វជាតិ ៕



Copyrighted: Moha Sneha
Source: Taiiwan Secret Horoscope

2 comments:

Powered by Blogger.