គេថាស្នេហាធ្វើឱ្យមនុស្សមានក្តីសុខ សប្បាយរីករាយ ហើយអាចឱ្យមនុស្សផ្លាស់ប្តូរទៀតផង។ ក៏ប៉ុន្តែស្នេហាក៏អាចធ្វើឱ្យមនុស្សពិបាកចិត្តនិងខ្វល់ខ្វាយផងដែរ។ ពិតមែនហើយស្នេហា គឺពិតជាអាចធ្វើឱ្យមនុស្សមានទាំងសប្បាយ និងកើតទុក្ខ។
នៅពេលណាមួយដែលយើងស្រឡាញ់នរណាម្នាក់ ហើយគេស្រឡាញ់យើងវិញនោះ វាពិតជារឿងមួយដែលធ្វើឱ្យជីវិតយើងរីករាយ និងស្រស់បំព្រង ប៉ុន្តែប្រសិនបើយើងស្រឡាញ់នរណាម្នាក់ហើយគេមិនបានស្រឡាញ់យើងវិញ នោះវាពិតជារឿងមួយដែលគួរឱ្យពិបាកចិត្តបំផុត ដែលគ្រប់ពេលត្រូវតាមយកចិត្តគេ និងសម្របតាមគេគ្រប់រឿង ដើម្បីឱ្យគេពេញចិត្តនឹងយើង ហើយការធ្វើបែបនេះ វាពិតជាហត់ខ្លាំងណាស់ នៅក្នុងជីវិតវាគ្មានសេចក្តីសុខពិតប្រាកដទេគឺមានតែសុភមង្គលក្លែងក្លាយបានមកពីការមិនពេញចិត្តរបស់គេដែលផ្តល់ឱ្យយើងដោយមិនសុទ្ធចិត្ត។
ស្នេហាបែបៗនេះ វាមិនយូរអង្វែងទេ ព្រោះយើងគិតពីគេតែម្នាក់ឯង ពិបាកតែម្នាក់ឯង ដូច្នេះកុំនៅក្បែរស្នេហាបែបនេះអី វាគ្មានធ្វើឱ្យយើងមានក្តីសុខទេ។ យើងគិតថា យើងស្រឡាញ់គេ បាននៅក្បែរយើង ប្រហែលជាមានក្តីសុខ ហើយប៉ុន្តែបើយើងនៅក្បែរគេតែបេះដូង និងចិត្តគេមិននៅក្បែរយើងផងនោះវាក៏គ្មានន័យ គ្មានជាតិអីនោះទេ ហើយពេលខ្លះ យើងគួរតែចេះផ្តល់ឱកាស និងមើលមនុស្សដែលគេនៅក្បែរយើង គេតែងយកចិត្តយើង គេស្រឡាញ់យើងទៅ គឺល្អជាង មានន័យថាសុខចិត្តឱ្យគេស្រឡាញ់យើងតាមយកចិត្ត និងផ្គាប់ផ្គុនចិត្តយើងវិញទៅទើបមិនហត់ហើយនៅថ្ងៃណាមួយ យើងគង់តែបាក់ចិត្ត និងមើលឃើញពីតម្លៃអ្នកដែលគេនៅក្បែរយើង មើលថែយើង នោះជាមិនខានទេ ព្រោះនៅពេលយើងមានបញ្ហា មានគេតាមជួយ តាមប្រឹក្សា ថ្នាក់ថ្នមចិត្តមិនឱ្យសៅហ្មង ហេតុនេះយើងមិនឯកាមិនលំបាកចិត្តអីនោះទេ។ ត្រូវចេះបើកឱកាសឱ្យខ្លួនឯង ដើម្បីស្វែងរកមនុស្សដែលអាចផ្ញើវាសនាបាន ព្រោះមនុស្សល្អ និងស្រឡាញ់យើងពិតនោះ មិនមែនមានតែម្នាក់នោះទេ នៅក្នុងលោកនេះ។ ចាំទុកណាតាមយកចិត្តគេ វាហត់តែខ្លួនឯងទេ តែបើមានគេតាមយកចិត្តយើងវិញ ទើបវាមិនហត់៕
0 comments:
Post a Comment