តើ​បបូរ​មាត់​របស់​អ្នក​ នឹង​ប្រាប់​អ្វី​ខ្លះ​ ពី​អត្ត​ចរិត​របស់​អ្នក?



វាតែងតែក្លាយជារឿងដ៏គួរឲ្យចាប់អារម្មណ៍ក្នុងការរកឲ្យឃើញនូវមធ្យោបាយថ្មីៗដែលយើងអាចកំណត់ទៅលើបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗតាមរយៈរូបភាពខាងក្រៅ ហើយយើងធ្លាប់បានអានអត្ថបទជាច្រើនទាក់ទងនឹងទំហំនៃម្រាមដៃមនុស្ស ពណ៌ភ្នែក ទំហំមេជើង និងការជះឥទ្ធិពលទៅលើបុគ្គលិកលក្ខណៈ។

ប៉ុន្តែ តើលោកអ្នកធ្លាប់បានឮទេថា រូបរាងនៃបបូរមាត់របស់លោកអ្នកអាចប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នក? បើយោងទៅតាមប្រជាជនចិនសម័យបុរាណ បបូរមាត់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងលក្ខណៈរបស់មនុស្ស ហើយទំហំនៃមាត់អាចប្រាប់ពីទំនាក់ទំនងរបស់អ្នកជាមួយនឹងមនុស្សផ្សេងទៀត ខណៈដែលបបូរមាត់ក៏ប្រាប់ពីនិស្ស័យពីធម្មជាតិរបស់អ្នកដែរ។



ក្នុងអត្ថបទនេះ យើងនឹងចែករំលែករឿងពិតដ៏មិននឹកស្មានដល់អំពីបបូរមាត់របស់អ្នក។ សូមដើរទៅកាន់ឲ្យជិតកញ្ចក់ និងមើលបបូរមាត់របស់អ្នក តើបបូរមាត់អ្នកប្រាប់អ្វីដល់អ្នក?

-.បបូរមាត់តូច (Small lips)
ប្រភេទនៃបបូរមាត់នេះបង្ហាញពីមនុស្សចិត្តល្អ និងជាមនុស្សល្អពីធម្មជាតិ។ ប្រសិនបើបបូរមាត់ទាំងពីរស្ថិតក្នុងទម្រង់ដូចប៊ូតុងមួយ នោះអ្នកជាមនុស្សដែលចាប់អារម្មណ៍រាល់ព្រឹត្តិការណ៍ទាំងអស់ក្នុងបរិស្ថានផ្សេងៗ ចង់ស្វែងរក ប៉ុន្តែ ក៏ជាមនុស្សចូលចិត្តប្រឆាំងផងដែរ។

-.បបូរមាត់ធំ (Big lips)
នៅពីក្រោយបបូរមាត់នេះ គឺបង្ហាញពីមនុស្សដែលមានមហិច្ឆតាជាធម្មជាតិ។ ស្រ្តីប្រភេទនេះចូលចិត្តក្នុងការបញ្ជា។ មនុស្សដែលមានស្នាមញញឹមធំបែបនេះ ត្រូវបានចូលចិត្តដោយមនុស្សជុំវិញខ្លួន និងមានមិត្តភ័ក្តិជាច្រើនដែលមានការចាប់អារម្មណ៍ផ្សេងគ្នា។ ជារឿយៗ ពួកគេជាប្រភេទមនុស្សមានភាពជោគជ័យ មានទេពកោសល្យ និងមានភាពអស្ចារ្យ ប៉ុន្តែ ពួកគេក៏ជាមនុស្សសុក្រឹតនិមយខ្លាំងផងដែរ។

-.បបូរមាត់ក្រាស់ (Full lips)
បើទោះបីស្រ្តីមានបបូរមាត់ក្រាស់ មានភាពស៊ិកស៊ីក៏ដោយ ប៉ុន្តែ ពួកគេជាមនុស្សមានគំនិតនៅខ្ចី។ ទោះបីជាយ៉ាងណា ការជឿជាក់ក្នុងខ្លួនរបស់ពួកគេស្ថិតក្នុងកម្រិតដ៏ខ្ពស់។

-.បបូរមាត់ស្តើង (Thin lip)
បបូរមាត់ស្តើងបង្ហាញពីមនុស្សគ្មានការជឿជាក់ ហើយពេលខ្លះ ជាមនុស្សដែលមានភាពស្មុគស្មាញច្រើន។ ប៉ុន្តែ ស្ត្រីប្រភេទនេះ ក៏មានលក្ខណៈល្អមួយផងដែរ ពោលគឺពួកគេចូលចិត្តប្រតិបត្តិ។

-.បបូរមាត់រៀងបេះដូង (Heart lips)
ស្ត្រីដែលមានបបូរមាត់រៀងបេះដូង គឺជាមនុស្សឯករាជ ទាក់ទាញ និងមានការចាប់អារម្មណ៍។ ពួកគេមិនខ្លាចអ្វីឡើយ និងជាប្រភេទមនុស្សត្រេកត្រអាលនិយម។

-.បបូរមាត់ក្រោមរៀងជ្រុង (Low angles lips)
ស្ត្រីដែលមានបបូរមាត់បែបនេះ មិនចង់ចែករំលែកភាពជាឯកជនឡើយ ពួកគេជាប្រភេទមនុស្សដែលចូលចិត្តដកខ្លួនចេញឆ្ងាយពីគេ និងមានអាថ៌កំបាំង។ ពេលខ្លះ ពួកគេជាមនុស្សមានការរអ៊ូរទាំងពេក ហើយវាជារឿងកម្រណាស់ដែលគេបង្ហាញពីអារម្មណ៍ពិតរបស់គេនោះ៕

0 comments:

Post a Comment

Powered by Blogger.