ជំនឿ និង ហោរាសាស្ត្រ

មើល​ទម្រង់​ម្រាម​ជើង អាច​យល់​ពី​និស្ស័យ មនុស្ស​ដែល​យើង​ស្រលាញ់


ក្បួនទស្សន៍​ទាយ​មាន​ច្រើន​បែប​ច្រើន​សណ្ឋាន ក្នុង​នោះ​ផង​ដែរ​ប្រអប់​ម្រាម​ជើង​របស់​យើង​ម្នាក់​ៗ​ ក៏​អាច​បង្ហាញ​អំពី​និស្ស័យ របស់​មនុស្ស​ដែល​យើង​ស្រលាញ់​បាន​ដែរ ។ កុំ​អោយ​រង់​ចាំ​យូរ​សូម​អាន​ការ​បក​ស្រាយ​ខាង​ក្រោម​នេះ!!

1. ប្រអប់ម្រាមជើងបែបរ៉ូម៉ាំង ឬ Roman Foot
នេះគឺជាប្រភេទប្រអប់ជើងបែបសាមញ្ញបំផុត។ ម្រាមជើងទាំងអស់មានសមមាត្រ និងត្រង់ ហើយមេជើងមានទំហំធំជាងគេ។ មនុស្សដែលមានប្រអប់ម្រាមជើងបែបនេះគឺជាប្រភេទមនុស្សរួសរាយរាក់ទាក់ និងចូលចិត្តសង្គម។ ពួកគេក៏ជាមនុស្សជំនាញផ្នែករកសុី និងមានវោហាស័ព្វផងដែរ។



2. ប្រអប់ម្រាមជើងរាងការ៉េនៅរាល់ម្រាមជើងស្ទើរតែស្មើគ្នាតាមបណ្តោយត្រង់ទាំងអស់ នោះគឺជាប្រភេទមនុស្សមានប្រអប់ម្រាមជើងការ៉េ។ មនុស្សដែលមានប្រអប់ជើងបែបនេះជាប្រភេទមនុស្សមានអារម្មណ៍ស្ងប់ និងមានការគិតគូខ្ពស់ពេលសម្រេចចិត្ត។ ពួកគេជាមនុស្សគួរតែទុកចិត្តបាន និងមានការអនុវត្តខ្ពស់។



3. ប្រអប់ម្រាមជើងបែបក្រិក ឬ Greek Foot
នេះគឺជាប្រភេទប្រអប់ជើងដែលមានម្រាមជើងទី២ខ្ពស់ និងធំជាងគេ (អាចធំជាងមេជើងទៅទៀត)។ អ្នកដែលមានប្រអប់ម្រាមជើងបែបនេះ ជាមនុស្សមានការលើកទឹកចិត្ត និងចូលចិត្តការរំភើប។ ប្រអប់ម្រាមជើងបែបនេះ ត្រូវបានគេឃើញមានទៅលើអ្នកសិល្បៈ និងអត្តពលិក ក៏ដូចជាវាគ្មិនសាធារណៈ និងអ្នកច្នៃប្រឌិតផ្សេងៗ។



4. ប្រអប់ម្រាមជើងពីតូចទៅធំស្មើគ្នា
អ្នកដែលមានប្រអប់ម្រាមជើងបែបនេះ គឺជាមនុស្សចូលចិត្តភាពឯកជន និងមានភាពសម្ងាត់ ហើយក៏ជាមនុស្សចូលចិត្តធ្វើអ្វីភ្លាមៗ និងផ្លាស់ប្តូរចិត្តយ៉ាងឆាប់រហ័ស។



5. ប្រអប់ម្រាមជើងដែលមិនអាចបំបែកកូនជើងបាន
អ្នកដែលមានម្រាមជើងដែលមិនអាចញែកកូនជើងចេញបាន គឺជាអ្នកចូលចិត្តទម្លាប់ដដែលៗ ក៏ដូចជាមនុស្សអាចទុកចិត្ត និងស្មោះត្រង់។



6. ប្រអប់ម្រាមជើងដែលអាចញែកកូនជើងបាន
អ្នកដែលអាចញែកម្រាមកូនជើងចេញបាន គឺជាអ្នកដែលចូលចិត្តមានការផ្លាស់ប្តូរក្នុងជីវិតរស់នៅ។ ការធ្វើតាមទម្លាប់ដដែលៗនឹងធ្វើឲ្យមនុស្សប្រភេទនេះមានការធុញទ្រាន់ ហើយពួកគេជាប្រភេទមនុស្សមានការផ្សងព្រេងណាស់។ មនុស្សប្រភេទនេះ ឆាប់ធុញទ្រាន់នឹងអ្វីមួយដោយងាយ។



7. ម្រាមកូនជើងស្ថិតនៅជាប់នឹងប្រអប់ជើង
អ្នកដែលមានប្រអប់ម្រាមជើងបែបនេះ ចូលចិត្តធ្វើការប្រឆាំង និងចូលចិត្តធ្វើអ្វីដោយខ្លួនរបស់ពួកគេ។ ពួកគេមិនចូលចិត្តធ្វើអ្វីរួមគ្នាឡើយ។



8. ចន្លោះរវាងម្រាមជើងទី២ និងទី៣
អ្នកដែលមានប្រអប់ម្រាមជើងបែបនេះ ដឹងពីរបៀបក្នុងការបំបែកការរំជួលចិត្តរបស់ពួកគេក្នុងជីវិតរស់នៅពីមួយថ្ងៃទៅមួយថ្ងៃ។ ហេតុនេះ វានឹងក្លាយជារឿងសាមញ្ញមួយសម្រាប់ពួកគេ បើទោះបីពេលមានហេតុការណ៍ដែលតម្រូវឲ្យពួកគេរំជួលចិត្ត ក៏ដោយ។



9. ម្រាមជើងទីបីទ្រេតចេញ
អ្នកដែលមានម្រាមជើងបែបនេះ ចូលចិត្តរៀបចំផែនការមុន។ ពួកគេជាមានការរៀបចំយ៉ាងល្អ និងតែងតែអាចគ្រប់គ្រងស្ថានភាពស្ទើរតែទាំងស្រុងនៅពេលដែលពួកគេជួបបញ្ហា។



10. ម្រាមជើងទី២មានរៀងស្តួចទៅកាន់ប្រអប់ជើង
នេះគឺជាប្រភេទម្រាមជើងដែលមានរៀងស្តួចទៅកាន់ប្រអប់ជើង ធៀបទៅនឹងចុងម្រាមជើង។ អ្នកដែលមានម្រាមជើងបែបនេះ ចូលចិត្តធ្វើរឿងអ្វីដែលធំជាងខ្លួន និងចង់បង្កើតភាពអស្ចារ្យ។ នៅពេលមនុស្សប្រភេទនេះ មានអារម្មណ៍ល្អ គេនឹងធ្វើឲ្យគ្រប់គ្នាអាចមានអារម្មណ៍រីករាយ។ នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ វាជារឿងល្អបំផុតក្នុងការទុកឲ្យគេនៅតែម្នាក់ឯង៕


Copyrighted: Moha Sneha

0 comments:

Post a Comment

Powered by Blogger.