ចំណេះដឹងថ្មីៗ

សញ្ញាមួយចំនួនបញ្ជាក់ថា អ្នកជាមនុស្សដែលជំងឺស្រ្តេសធ្ងន់ធ្ងរ



ជម្ងឺស្រ្តេសជាជម្ងឺមួយដែលគួរយកចិត្តទុកដាក់ ចំពោះវាអោយបានដិតដល់ បើទោះជាវាមិនកាចសាហាវដូចជាជម្ងឺមហារីកក៏ដោយ។ នៅពេលដែលអ្នកមានជម្ងឺស្រ្តេសនោះ វាអាចធ្វើអោយប្រព័ន្ធសុំានៅក្នុងរាងកាយរបស់អ្នកចុះអន់ថយ និងងាយទទួលរងនូវជម្ងឺនានាទៀតផង។ ជាងនេះទៅទៀតបើតាមជំនឿគឺថា ការស្រ្តេសនេះក៏អាចធ្វើអោយ ជោគជាតារាសីរបស់អ្នកស្រុតចុះផងដែរ។ ដូច្នេះប្រសិនបើអ្នកសំគាល់ឃើញមានករណីទាំងនេះ នៅលើខ្លួនអ្នកសូមប្រញាប់ទៅពិគ្រោះជាមួយអ្នកជំនាញខាងផ្នែកស្ត្រេស ដើម្បីអោយគេជួយ៖

១. មានភាពឈឺចាប់ចំពោះរាងកាយ៖
វាមិនមែនសម្តៅទៅលើការមុតឈឺអីនោះទេ តែវាសម្តៅទៅលើការចុះទ្រុតទ្រោមនៃ សុខភាពដោយអ្នកមិនបានមើលថែខ្លួន អោយបានដិតដល់នោះយូរៗទៅវានឹងលេចឡើង ដើម្បីទាមទារការយកចិត្តទុកដាក់ពីអ្នក ហើយជម្ងឺទាំងអស់នោះជារឿយៗមានដូចជាចុកពោះ បញ្ហាពោះវៀន រឺឈឺក្បាលជាដើម។

២. គេងមិនលក់៖
មែនទែនទៅការដែលគេងមិនលក់ក៏ពាក់ព័ន្ធទៅនឹង បប្រែបម្រួលនៃអាយុផងដែរ តែវាមិនមែនទាំងអស់នោះទេ ព្រោះថាការដែលអ្នកបារម្ភគិតពីអ្វីមួយជ្រុលពេកក៏ ធ្វើអោយអ្នកគេងមិនលក់បានផងដែរ។ អ្នកអាចដឹងថាការគេងមិនលក់របស់អ្នក ទាក់ទងទៅនឹងជំងឺស្ត្រេសបានដោយការគេងយល់សប្តិអាក្រក់ រឺអោយតែដល់ពេលអ្នកគេង មានរឿងជាច្រើនលេចឡើងក្នុងខួរក្បាលអ្នក។

៣. អ្នកមិនអាចបញ្ឈប់ការគិត៖
ប្រសិនជាអ្នករកឃើញថាអ្នកជាមនុស្សដែល មិនអាចឈប់គិតពីរឿងលុយ ការងារ និងបញ្ហាជាច្រើនទៀត សូម្បីតែមួយថ្ងៃ, នោះអ្នកជាមនុស្សដែលគិតជ្រុលហួសហេតុហើយ។ អ្នកជំនាញបាននិយាយថាការដែលគិតច្រើនហួសកំរិតគឺ ជាការជំពាក់បំណុលមួយដែលអ្នកមិនបានខ្ចី ដូច្នេះអ្នកនឹងបន្តជំពាក់។

៤. មិនមានភាពប្រាកដចំពោះខ្លួនឯង៖
ប្រសិនជាអ្នកធ្វើអីមិនសូវមានភាពប្រាកដប្រជា មិនសូវចង់ចេញទៅក្រៅជួបហ្វូងមនុស្សម្នា រឺក៏មិនអាចធ្វើអ្វីដែលស្វាហាប់ ហើយមើលទៅទំនងដូចជាគ្មានព្រលឹងក្នុងខ្លួននោះ អ្នកជាមនុស្សដែលមិនអាចគ្រប់គ្រងការគិតរបស់ខ្លួនបានហើយ។

៥. មិនសូវខ្វល់ពីអ្នកដទៃ៖

សញ្ញាដែលអាចសម្គាល់ថាអ្នកគិតច្រើននោះគឺ ថាអ្នកមិនយកចិត្តទុកដាក់ជាមួយមនុស្សជុំវិញខ្លួនអ្នក ហើយក៏មិនសូវចេះអន់ធ្មត់នឹងទង្វើណាមួយរបស់គេ និយាយរួមទៅគឺអ្នកឆាបខឹង ហើយឆេវឆាវណាស់។ កត្តានេះបណ្តាលមកពីអ្នកគិតជ្រុលពេក ហើយសំខាន់ណាស់ដែលថា អ្នកត្រូវការជួយជម្រុញទឹកចិត្ត។

៦. ជ្រុះសក់៖
អ្នកជំនាញបានអោយដឹងថា ប្រសិនជាអ្នកជ្រុះសក់ច្រើនដល់ទៅខ្ទង់រយសសៃរនោះ អ្នកប្រាកដជាមានបញ្ហាការគិតជ្រុលដោយមិនដឹងខ្លួនហើយ ព្រោះថាការដែលគិតច្រើនធ្វើអោយ តួនាទីនៅក្នុងរាងកាយរបស់អ្នកផ្លាស់ប្តូរ ហើយជាហេតុដែលសក់របស់អ្នកមិនដំណើរការលូតលាស់ ហើយយូរៗទៅវានឹងដាច់ជ្រុះ។

៧. អារម្មណ៍ប្រែប្រួលឆាប់រហ័ស៖
អាចនិយាយបានថាអ្នកប្រែប្រួលអារម្មណ៍១០ ក្នុងរយៈពេល ២នាទីក៏មាន ហើយកត្តានេះកើតឡើងបានដោយសារតែអ្នកគិតច្រើន ដូចនេះហើយអ្នកក៏មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនអ្នកបានដែរ៕

0 comments:

Post a Comment

Powered by Blogger.