1. ចាប់ផ្តើមនិយាយវិជ្ជមានទៅកាន់ខ្លួនអ្នក
- ពេលដែលអ្នកមានអារម្មណ៍ថាភ័យខ្លាចក្នុងការសាកល្បងធ្វើអ្វីមួយ ចូរនិយាយថា "ខ្ញុំអាចធ្វើបាន"
- បញ្ឈប់រាល់ការគិតរឿងអវិជ្ជមានចំពោះខ្លួនអ្នក
- ពេលដែលអ្នកធ្វើអ្វីមួយបានល្អប្រសើរ ចូរនិយាយថា "ពិតអស្ចារ្យខ្លាំងណាស់"
2. ថែរក្សាខ្លួនអ្នក
- ចូររក្សារាងកាយរបស់អ្នកអោយមានសុខភាពល្អ
- ចាប់ផ្តើមទំលាប់ថ្មី រឺជំនាញថ្មី
- ស្វែងរកកន្លែងដែលអាចលំហែអារម្មណ៍របស់អ្នក
3. បញ្ឈប់ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃ
- ការប្រៀបធៀបខ្លួនអ្នកជាមួយអ្នកដទៃគឺគ្មានបានអ្វីមកវិញនោះទេ បានត្រឹមតែការចុះចាញ់ និង បង្កអោយខ្លួនឯងមិនសប្បាយចិត្ត។
4. បំបាត់ចោលនូវបទពិសោធន៍អវិជ្ជមាន
- រៀនអភ័យទោសអោយខ្លួនឯង និង អ្នកដទៃ
- ទទួលយកនូវរឿងអវិជ្ជមានគ្រប់យ៉ាងដែលបានកើតឡើង
- កសាងទំនុកចិត្តដោយការប្រឈមមុខនឹងភាពភ័យខ្លាចរបស់អ្នក
5. ជំរុញ និងលើកទឹកចិត្ត
- អានសៀវភៅដែលជួយជំរុញទឹកចិត្ត និង ធ្វើអោយអារម្មណ៍ល្អ
- ចូលរួមជាក្រុម
- បញ្ជូលខ្លួនអ្នកទៅក្នុងក្រុមមនុស្សវិជ្ជមាន (មនុស្សដែលចូលចិត្តសប្បាយ)
6. បញ្ឈប់ការព្រួយបារម្ភច្រើន
- រាល់បញ្ហាសុទ្ធតែអាចដោះស្រាយបានទាំងអស់។ ទទួលយកការពិត ហើយសម្រួលអារម្មណ៍របស់អ្នក៕
0 comments:
Post a Comment