កីឡាសុខភាព

លេងកីឡា​មានអី​មិនល្អ ហើយចំពោះ​មនុស្ស​ស្រី​គឺ​កាន់​តែ​ល្អ!!



ដូច​ដែល​អ្នក​ដឹង​ហើយ​ថា​កីឡា​បាន​នាំ​មក​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ ប៉ុន្តែ​យើង​ឃើញ​ថា​ភាគ​ច្រើន​មាន​តែ​ប្រុស​ទេ​ដែល​ចូលចិត្ត​លេង។​ អ្វី​ដែល​ល្អ​ស្រី​ៗ​គួរ​តែ​ព្យាយាម​លេង​កីឡា​ខ្លះ​ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​​៖

១. ធ្វើ​ការ​​ងារ​បាន​ល្អ​​៖ មនុស្ស​ដែល​លេង​កីឡា​គឺ​​អភិវឌ្ឍន៍​ការ​ចងចាំ ការ​រៀន​សូត្រ​ និង​ការ​ផ្ដោត​សំខាន់ទៅ​លើ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​ធ្វើ។

២. យល់​ពី​ការ​ងារ​ជា​ក្រុម​ និង​ជំនាញ​៖​ កីឡា​បាន​បាន​បង្រៀន​អ្នក​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម​ ចេះ​សហការ​គ្នា​ ធ្វើ​ការ​ជាមួយ​គ្នា​ ដើម្បី​សម្រេច​គោលដៅ​រួម​មួយ​​ហើយ​ជំនាញ​ទាំង​នេះ​ពិត​ជា​សំខាន់​សម្រាប់​ការ​រស់​នៅ​ណាស់​។

​៣. កីឡា​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​៖​ ដូច​អ្នក​ដឹង​ហើយ​ថា​ការ​លេង​កីឡា​គឺ​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ​ រឹង​មាំ និង​រូប​រាង​ស្រស់​ស្អាត​។

៤.​ លេង​កីឡា​ធ្វើ​ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត៖​ ពេល​ដែល​អ្នក​លេង​កីឡា​អ្នក​ត្រូវ​ការ​ទំនុក​ចិត្ត​​ដើម្បី​យក​ឈ្នះ​លើ​ដៃ​គូ​ ដូច្នេះ​កីឡា​បាន​ពង្រឹង​ទំនុក​ចិត្ត​អ្នក​យ៉ាង​ខ្លាំង។

៥. លេង​កីឡា​អាច​កាត់​បន្ថយ​សម្ពាធ​ដែល​អ្នក​មាន​៖​ ពេល​ដែល​អ្នក​មិន​សប្បាយ​ ស្មុគស្មាញ​ កីឡា​អាច​ធ្វើ​ឲ្យ​អ្នក​ធូរ​ស្រាល​ជាង​មុន​ ព្រោះ​ពេល​ដែល​អ្នក​លេង​វា​អ្នក​នឹង​មិន​អាច​បែក​អារម្មណ៍​ទៅ​ណា​នោះ​ទេ​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ចាញ់។

ដូច្នេះ​ស្រី​ៗ​គួរ​តែ​លេង​កីឡា​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ ព្រោះ​វា​ពិត​ជា​ល្អ​សម្រាប់​អ្នក​។


0 comments:

Post a Comment

Powered by Blogger.