ចំណេះដឹងថ្មីៗ

តើ​ភរិយា​​​គឺជា​​អ្វីៗ​​គ្រប់យ៉ាង​​របស់​បុរស​​មែនទេ?


សំនួរ ដែល​បុរស​ខ្លួនឯង​ពិបាក​នឹង​ឆ្លើយ​ គឺថា "តើ​ភរិយា​របស់អ្នក​គឺជាអ្វីៗ​គ្រប់​យ៉ាង​របស់អ្នកមែនទេ?" បុរស​ខ្លះ​ ឆ្ហើយ​យល់ព្រម​ដោយ​មិន​ស្ទាក់ស្ទើ​ ប៉ុន្តែ​បុរស​មួយ​ចំនួន​ទៀត បែ​ជា​គិត​ និង​មិន​អាច​ឆ្លើយ​បាន​ ខណៈ​ចំលើយ​របស់​គេ​គឺត្រឹម​តែជាស្មានញញឹម​ដ៏​អៀន​ខ្មាស់មួយ​តែប៉ុណ្ណោះ​។ តើ​ពិតជាអញ្ចឹង​មែនទេ?

ប៉ុន្តែ​សូមរំលឹក​ទៅ​កាន់​ពេល​វេលា​ចាប់​ផ្តើម​របស់​អ្នក​ ជាមួយ​នឹង​ភរិយា​របស់អ្នក​ នោះ​អ្នក​នឹងអាច​ឆ្លើយ​បាន​ដោយ​មិន​ស្ទាក់​ស្ទើ​។ បើសិនជាការរៀបការ​របស់​មិន​ត្រូវ​បាន​​ផ្សំ​ផ្គុំ​ដោយ​ចាស់ទុំ​ទេ អ្នក​នឹង​ដឹង​ថា ភរិយារបស់​អ្នក​មានចំនុច​អ្វី​ខ្លះ​ទើប​ជម្រុញ​ឲ្យ​អ្នក​សុំ​នាង​រៀប​ការ​។ វាអាច​ជាអ្វីៗ​គ្រប់​យ៉ាង​របស់អ្នក​នៅ​ពេល​នោះ..

ពេល​ខ្លះ​អ្នក​ជាបុរស​ពិត​ជាធ្លាប់គិតថា អ្នក​បាន​រៀបការ​ជាមួយ​នារី​ម្នាក់នេះ​គឺពិតជា​រឿង​គួរ​អោយអស់សំណើច និងមិនគួរ​សោះ ប៉ុន្តែ​បើ​អ្នក​រំលឹក​ដល់​គ្រាដំបូង​ដែល​អ្នក​សម្រេច​ចិត្ត​ជ្រើសរើស​នាង​នោះ អ្នក​នឹង​យល់ថា អ្នក​បាន​ទទួល​អ្វី​ៗ​គ្រប់យ៉ាង​ពីនាង​ហើយ។ អ្វីៗ​ទាំង​នោះ​មិន​ត្រឹម​តែជា​ការ​មានពេលវេលារីករាយ​ជាមួយ​នាង​នោះ​ទេ តែ​ក៏​ជា​ការ​ទទួល​យក​នូវ​ទម្លាប់​អាក្រក់ និង​ចំណូល​ចិត្ត​ផ្ទុយ​ពី​អ្នក​ផងដែរ​។ ដូច្នេះ​អ្នក​មិន​គួរ​បដិសេធ​មិនឆ្លើយ​នឹង​សំនួរ​នេះ​ទេ ព្រោះ​ភរិយា​របស់​គឺពិត​ជា​អ្វីៗ​គ្រប់យ៉ាង​របស់​អ្នក​នៅ​ពេលនេះមែន។

0 comments:

Post a Comment

Powered by Blogger.