បុរសស្ទើរតែគ្រប់គ្នាទាំងអស់ទៅហើយ ដែលចូលចិត្ដនិយាយលេងសើចច្រើនទៅកាន់មនុស្សស្រី តែការលេងសើចនិងការប្រើប្រាស់ពាក្យសម្ដីខ្លះ ក៏អាចបណ្ដាលអោយនារី មានការអាក់អន់ស្រពន់ចិត្ដដែរ។ ដូច្នេះមុននឹងអ្នកនិយាយលេង ឬហាស្ដីចេញមកត្រូវគិតថាគួរឬមិនគួរ ដូចពាក្យមួយឃ្លាតែងនិយាយថា មុននឹងនិយាយ គួរក្រលាស់អណ្ដាតអោយបាន ១០ជុំសឹមតប។ ដូច្នេះអំឡុងពេលនោះអ្នកត្រូវគិតសិនថា តើអាចនឹងប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់ដែរឬទេ? ខាងក្រោមនេះជាសម្ដី ៥យ៉ាង ដែលបុរសគួរឈ្វេងយល់និងគួរចៀសវាងក្នុងការនិយាយទៅកាន់មនុស្សស្រី។
១-អ្នកមានជើងធំ ៖ ពេលខ្លះអ្នកមិនគួរនិយាយត្រង់ៗចំពោះចំណុចមិនល្អរបស់នារីទេ ព្រោះវាអាចធ្វើអោយនាងមានអារម្មណ៍មិនសប្បាយចិត្ដ ណាមួយមិនមែនមនុស្សស្រីគ្រប់គ្នាសុទ្ធតែពេញចិត្ដនឹងសម្ដីត្រង់ៗរបស់អ្នកនោះទេ។
២-ត្រូវតែប្ដូរ (ម៉ូតសក់ សម្លៀកបំពាក់ និងការតុបតែងមុខ) ៖ ស្ដ្រីតែងតែចង់បានភាពស្រស់ស្អាតទៅតាមចំណង់ចំណូលចិត្ដនៃការរៀបចំខ្លួនរបស់នាង ហើយនាងចង់ទទួលបានពាក្យសរសើរខណៈពេលដែលស្ថិតនៅចំពោះមុខដៃគូរបស់នាង ដូច្នេះបុរសជាដៃគូមិនគួរនិយាយដោយដាច់អហង្ការថា ត្រូវតែផ្លាស់ប្ដូររួចធ្វើបែបនេះបែបនោះឡើយ គប្បីរកពាក្យណាមកនិយាយអោយបានសមរម្យ ដើម្បីកុំអោយនាងអន់ចិត្ដ។
៣-បោះបង់ចោល (សៀវភៅ ភាពយន្ដ របស់អ្នក) ៖ ការបញ្ចេញយោបល់អ្វីមួយចំពោះទម្លាប់ឬចំណូលចិត្ដរបស់នាង វាមិនមែនជារឿងត្រឹមត្រូវទេ។ ការមិនអោយតម្លៃលើសម្ភារៈដែលនាងចូលចិត្ដ អាចធ្វើអោយនាងមានអារម្មណ៍មិនល្អ។
៤-អ្នកមានសុដន់ធំ ឬតូច ៖ នារីដឹងច្បាស់ថានាងមានទំហំតូចឬធំ ដូច្នេះមិនមែនជាការចំបាច់ដែលអ្នកត្រូវបញ្ជក់នោះទៀតទេ ព្រោះនារីមួយចំនួនអាចនឹងមិនពេញចិត្ដនូវសម្ដីរបស់អ្នក ណាមួយសម្ដីបែបនេះអាចបញ្ជាក់ពីភាពខ្វះសីលធម៌ និងមិនអោយតម្លៃចំពោះនាង។
៥-គួរតែធ្វើខ្លួនជាមនុស្សស្រី ៖ អ្នកមិនត្រូវនិយាយដាក់សម្ពាធអោយនាងពេកទេ ព្រោះបច្ចុប្បន្នបុរសនឹងស្ដ្រីមានសិទ្ធិស្មើគ្នា ដូច្នេះបើនាងចូលចិត្ដលេងអ្វី (បាល់ទាត់ បាល់ទះ ហ្គេម...) អ្នកគួរតែនាំនាងទៅលេងយូរៗម្ដង៕
ប្រភពពី៖ ROSE
0 comments:
Post a Comment