ធានាថា នរណាៗក៏ចង់ស្ទាបអង្អែលស្បែកដៃរបស់អ្នកដែរ។ ដូច្នេះសូមកុំបណ្ដែតបណ្ដោយឲ្យស្បែកដៃរបស់អ្នកធ្លាក់ក្នុងសភាពស្ងួតក្រៀមឲ្យសោះ។ ដើម្បីឲ្យទទួលបានសភាពស្បែកដូចខាងលើនោះសួរថា តើមានវិធីបែបណា?
១. លាងដៃដោយទឹកក្ដៅឧណ្ហៗ (ហាមក្ដៅជ្រុលដាច់ខាត) មិនណែនាំឲ្យប្រើទឹកក្ដៅដែលទើបនឹងលើកចុះពីភ្លើង។ បន្ទាប់ពីលាងរួចហើយប្រញាប់ប្រើកូនកន្សែងពោះគោជូតឲ្យស្អាត និងឲ្យស្ងួត។
២. ថែបំប៉នដោយប្រើឡេសម្រាប់លាបដៃដោយផ្ទាល់ ឬក៏ឡេដែលមានសមាសធាតុពីម៉យជីរៃសឺ មានកំហាប់មធ្យម។ គួរប្រើឡេនេះលាបរៀងរាល់ពេលលាងដៃ ហើយរាល់លើកដើម្បីជួយឲ្យស្បែកដៃកាន់តែទន់ជាងមុន។
៣. ដុសជម្រះកោសិកាចាស់ឲ្យជ្រុះចេញយ៉ាងហោចណាស់ អ្នកគួរដុសខាត់ស្បែកដៃក្នុងមួយសប្ដាហ៍ម្ដង ដោយណែនាំឲ្យជ្រើសរើសប្រើផលិតផលដុសខាត់ស្បែកផ្ទាល់។ វិធីនេះ ធ្វើឡើងដើម្បីឲ្យស្បែកមានការបម្លាស់កោសិកាចាស់ជួយការពារស្បែកមិនឲ្យក្រិនតទៅថ្ងៃក្រោយ៕
0 comments:
Post a Comment